ក្លិប​ឧស្សាហ៍​ដេញ​គ្រូបង្វឹក​ចេញ Palermo តែងតាំង​គ្រូបង្វឹក​ថ្មី ទើប​បើក​រដូវ​កាល​ថ្មីពីរប្រកួត

ក្លិប​អ៊ីតាលី Palermo បានតែងតាំង​លោក Roberto de Zerbi ជា​អ្នកចាត់ការ​ទូទៅ​ថ្មី បន្ទាប់ពី​លោក Davide Ballardini លាលែង គឺ​ទើបតែ​ពីរ​ប្រកួត សម្រាប់​រដូវ​កាល​ថ្មី Serie A នេះ។

Roberto-de-Zerbi

De Zerbi វ័យ ៣៧ឆ្នាំ ដែល​ពីមុន​ដឹកនាំ​ក្លិប Foggia ប៉ុន្តែ បាន​ចាក​ចេញពី​ក្លិប​លេង​នៅ​លី​ក​លំដាប់​ទី​បី​នេះ កាលពី​ខែសីហា ក្រោយពី​ដឹកនាំ​បាន​ពីរ​រដូវ​កាល។

កាលពី​រដូវ​កាល​មុន ប្រធាន​ក្លិប Maurizio Zamparini បានធ្វើ​ការដោះដូរ​គ្រូបង្វឹក​ចំនួន ៨ នាក់​មកហើយ។ សូមបញ្ជាក់ថា Zamparini ដែល​មក​ដឹកនាំ​ក្លិប Palermo នេះ កាលពី​ឆ្នាំ ២០០២ បានធ្វើ​ការដោះដូរ​គ្រូបង្វឹក​ជាង ៦០នាក់​ហើយ ក្នុង​រយៈពេល ២៩ឆ្នាំ ក្នុងនាម​ជា​ម្ចាស់​ក្លិប។

គ្រូបង្វឹក​ចាស់ លោក Ballardini ធ្លាប់​ត្រូវបាន​បណ្តេញចេញ​ម្តង​រួចមកហើយ កាលពី​ខែមករា ឆ្នាំ ២០១៦ ហើយ​ក្រោយមក ត្រូវបាន​ក្លិប​តែងតាំង​សារជាថ្មី ខណៈពេល​លោក​បាន​ជួយ​ឲ្យ​ក្លិប​នេះ គេច​ផុតពី​តំបន់​ដែល​ត្រូវបាន​កាត់ចោល។

បច្ចុប្បន្ន Palermo មាន​ចំណាត់ថ្នាក់​លេខ ១៥ នៅ​លី​ក Serie A ពី​ក្លិប Inter Milan ក្រោយពីរ​ប្រកួត​នា​រដូវ​កាល​ថ្មី​នេះ៕

The post ក្លិប​ឧស្សាហ៍​ដេញ​គ្រូបង្វឹក​ចេញ Palermo តែងតាំង​គ្រូបង្វឹក​ថ្មី ទើប​បើក​រដូវ​កាល​ថ្មីពីរប្រកួត appeared first on CamboSport.