សាន ផានិត និយាយ​ពី​ MV “ជាប់​រវល់” ថ្មី និង​ចាស់​

បន្ទាប់ពី​បទ “ជាប់​រវល់” របស់ សាន ផានិត ចេញ​សា​រជា​ថ្មី​ មក​មាន​អ្នក​គាំទ្រ​ជា​ច្រើនជជែក​គ្នា​ MV ថ្មី​នេះ​ ខ្លះ​ថា​ល្អ ខ្លះ​ថា​មិន​ល្អ​តាម​ទស្សនៈរៀង​ៗ​ខ្លួន។ ថ្ងៃនេះ​ម្ចាស់​បទ​ខាង​លើ​បាន​ចូល​ខ្លួន​មក​បកស្រាយ​តាមរយៈ Sabay ចំពោះ​ករណី​នេះ​ថា ចំពោះ​លោក​យល់​ឃើញ​ថា​ល្អ​ម្យ៉ាង​ម្នាក់​ពី​រវាង MV ចាស់ និង​ថ្មី​នេះ។

 

សាន ផានិត និយាយ​ពី​ MV “ជាប់​រវល់” ថ្មី និង​ចាស់​

 

“បង​ចង់​និយាយ​ថា​ល្អ​ទាំងពីរ។ ពីដើម​មាន​ចំណុច​ខ្វះ​ខាត និង​ចំណុច​ខ្លាំង​ដែរ ដល់ពេល​ថ្មី​នេះ​ ក៏​មាន​ចំណុច​ធ្ងន់​ស្រាល​ដូចគ្នា​ដែរ។” សាន ផានិត បញ្ជាក់។ ម្ចាស់​បទ​ខាង​លើ​ ក៏​បាន​បន្ត​ទៀត​ថា​សម្រាប់​លោក​ហាក់​មាន​ភាព​ជឿជាក់​នូវ MV ថ្មី​នេះ​ជាង​បទ​ចាស់។

 

តារា​ដែល​បាន​ទៅ​រស់នៅ​ខេត្ត​មណ្ឌលគិរី​ខាង​លើ​ បាន​បន្ត​ថា​ សម្រាប់​អ្នក​គាំទ្រ​មួយ​ចំនួន​នៅ​តែ​ដក់​ចិត្ត​ជាប់​ខារ៉ាអូខេ​ពី​មុន​ជា​ប្រភេទ​បង​តូច​បងធំ តែ​អ្នក​គាំទ្រ​ ក៏​នៅ​តែ​ពេញចិត្ត​ការសម្ដែង​លក្ខណៈ​ស្នេហា​ត្រីកោណ​ដែរ៕

 

ចង់​ដឹង​ច្បាស់​ទស្សនា​វីដេអូ​ខាងក្រោម៖

 

 

អត្ថបទ៖ទ្រី រ៉ាវី