Hazard ​ឈ្នះ​​ពាន​រង្វាន់​​កីឡាករ​ EPL ​ល្អ​បំផុត​​ប្រចាំ​ខែ​​សីហា

Eden Hazard ​តារា​ឆ្នើម​ក្រុម​តោ​ខៀវ​​ Chelsea ​​បាន​ជាប់​ឈ្មោះ​​ជា​កីឡាករ​​លេង​បាន​ល្អ​បំផុត​នៅ​ Premier League ​ប្រចាំ​ខែ​សីហា ​ដោយ​​ឈ្នះ​ការ​បោះ​ឆ្នោត​លើ​កីឡាករ​ Curtis Davies ​របស់​ Hull City, Raheem Sterling ​របស់​ Manchester City និង​ Antonio Valencia ​របស់​ Manchester United ​​ទៅ​ទៀត។

 

Hazard ​ឈ្នះ​​ពាន​រង្វាន់​​កីឡាករ​ EPL ​ល្អ​បំផុត​​ប្រចាំ​ខែ​​សីហា

Eden Hazard ខ្សែបម្រើក្រុម Chelsea

 

កីឡាករ​វ័យ​២៥​ឆ្នាំ​ ដែល​ធ្លាក់​ទម្រង់​លេង​ខ្លាំង​រដូវ​កាល​​មុន​រូប​នេះ​ ​ហាក់​មាន​ទម្រង់​លេង​ល្អ​ឡើង​វិញ​​រដូវ​កាល​នេះ​ ​ខណៈ​ដែល​កាល​ខែ​មុន​​ រូប​គេ​ស៊ុត​បាន​២​គ្រាប់​ កាល​ប៉ះ​ West Ham និង​ Burnley។ ជាង​នោះ​ទៀត​ កីឡាករ​ជម្រើស​ជាតិ​បែលហ្សិក​រូប​នេះ​ ​ដណ្ដើម​បាល់​បាន​១៧​ដង ​ស៊ុត​ច្បាស់​៥៨% ​ស៊ុត​១៤​ជើង​ ​និង​បញ្ជូន​បាល់​ជោគជ័យ​ (Passes) ​​សរុប​​បាន​១៥២​ដង ក្នុង​​៣​ប្រកួត​នៅ​ Premier League ដែល​ Chelsea ឈ្នះ​ទាំង​៣​ប្រកួត។

 

Hazard ​ឈ្នះ​​ពាន​រង្វាន់​​កីឡាករ​ EPL ​ល្អ​បំផុត​​ប្រចាំ​ខែ​​សីហា

 

 

រីឯ​​រង្វាន់​​អ្នកចាត់ការ​ក្រុម​ល្អ​បំផុត​​ប្រចាំ​ខែ​សីហា គឺ​បាន​លើ​អ្នកចាត់ការ​ Jose Mourinho របស់​ក្រុម​បិសាច​ក្រហម​ Manchester United៕

 

Hazard ​ឈ្នះ​​ពាន​រង្វាន់​​កីឡាករ​ EPL ​ល្អ​បំផុត​​ប្រចាំ​ខែ​​សីហា

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ 101GreatGoals