ពីតារាម៉ូដែលសង្ហារសុខៗ ទៅកែ សម្ផស្សអស់ ១០ដុល្លារ ចុងក្រោយខ្ទេចមុខ ដាបខ្លួនជាអ្នកលក់ពងទាកូន!

ហ្វីលីពីន៖ ជារឿងមួយគួរឲ្យសោកស្តាយ ដែលបុរសម្នាក់ធ្លាប់ជាតារាម៉ូដែល បានធ្លាក់ខ្លួនជាអ្នកលក់ពងទាកូន ដោយសារតែលទ្ធផល នៃការកែវះកាត់សម្ផស្សក្នុងតម្លៃត្រឹម១០ដុល្លារ។

លោក Ellowe Alviso បាននិយាយប្រាប់សារព័ត៌មានថា កាលពីរូបលោកអាយុ១៦ឆ្នាំ បានឈានជើងចូលជាតារាម៉ូដែល តែដោយសារតែការគិតមិនវែងឆ្ងាយ នៅក្មេងវ័យពេក បានជ្រួលជ្រើម ទៅវះកាត់កែសម្ផស្ស ក្នុងហាងរបស់នារីម្នាក់ ដែលបានអះអាងខ្លូនជាគិលានុបដ្ឋា។ ដូច្នេះនារីម្នាក់នោះ ក៏បានចាក់សារធាតុម្យ៉ាង ចូលក្នុងច្រមុះ និងចង្ការរបស់គាត់ ក្នុងតម្លៃ ត្រឹម៥០០ប៉េសូតែប៉ុណ្ណោះ (ប្រហាក់ប្រហែលនឹង១០ដុល្លារ)។  

រូបលោកបានបន្តថា ពីដំបូងឡើយ ច្រមុះ និងចង្ការ គឺស្រស់ស្អាតមែន ហើយគាត់ពិតជាសប្បាយចិត្តយ៉ាងខ្លាំង ដោយសង្ឃឹមថា ក្រោយកែសម្ផស្សនេះរួច នឹងមានការងារសិល្បៈជាច្រើនហៅគាត់ទៅថត។ ប៉ុន្តែ២ឆ្នាំក្រោយមក ស្រាប់តែជីវិតរបស់គាត់បានផ្លាស់ប្តូរ ដោយសង្កេតឃើញ ច្រមុះ និងចង្ការ រាងវៀចទៅម្ខាង ហើយហើមបន្តិចៗម្តង។ ដូច្នេះរូបលោក ក៏ទៅជួបគ្រូពេទ្យជំនាញ ដែលពេលនោះ គ្រូពេទ្យបាននិយាយថា ច្រមុះគាត់ ត្រូវបានឆ្លងមេរោគ ដោយលាយបញ្ចូលជាមួយនឹងសារធាតុជាច្រើនមុខ ចូលក្នុងច្រមុះ និងចង្ការ ដែលវាជាប្រងកាត ចាហួយទន់ និងកាវបិតជញ្ជាំង ។ ហើយវាមូលហេតុដែលធ្វើឲ្យច្រមុះរបស់គាត់ មានបញ្ហាបែបនេះ។

នៅពេលនោះដែរ  រូបលោក ក៏បានដាក់ពាក្យបណ្តឹងទៅនារីឆបោកម្នាក់នោះផងដែរ តែគ្រប់បែបយ៉ាង វាដូចជាគ្មានប្រសិទ្ធភាពទាល់តែសោះ។ ពីមួយថ្ងៃទៅមួយថ្ងៃ គាត់ ក៏បានព្យាយាមរកថវិកា ដើម្បីមកព្យាបាលច្រមុះ និងចង្ការ។ ហើយការងារជាតារាម៉ូដែល ក៏គេមិនអនុញ្ញាតឲ្យគាត់ ចូលធ្វើការបានទៀតនោះដែរ ព្រោះលែងស្រស់សង្ហារដូចមុន។ ដូច្នេះរូបលោក ក៏បានធ្លាក់ខ្លួនជាអ្នកលក់ពងទាកូន លក់បាយ និងពេលទំនេរបានចូលធ្វើការ ជាតួខ្មោច៕

តោះមើលលទ្ធផល មុន និងក្រោយកែសម្ផស្សរបស់អតីតតារាម៉ូដែលនេះទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ពាក់ព័ន្ធនឹងការកែសម្ផស្សខុសនេះដែរ ក៏មានអតីតបេក្ខភាពកញ្ញាឯក ភេទទី៣ម្នាក់ បានបង្ហាញអារម្មណ៍ឈឺចាប់ ក្រោយមុខមាត់របស់នាង មើលលែងចង់យល់។ 

អតីតបេក្ខភាពកញ្ញាឯក ភេទទី៣ម្នាក់ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម តក់ស្លុតពេលឃើញ រូបសម្រស់របស់នាងពេលបច្ចុប្បន្ន។

ចំពោះអតីតកញ្ញាឯកភេទទី៣ រូបនេះ បាននិយាយប្រាប់នៅក្នុងកម្មវិធីទូរទស្សន៍ថៃមួយ ថានាងពិតជាសោកស្តាយយ៉ាងខ្លាំង ព្រោះថាមុខរបស់នាង មើលលែងចង់យល់ហើយ ក្រោយកែសម្ផស្សអស់រយៈពេល ១០ឆ្នាំមកនេះ។

នាងបានឲ្យដឹងថា នាងបានវះកាត់កែសម្ផស្សកាលពីឆ្នាំ២០០៦ ដូចជា ភ្នែក ច្រមុះ ចង្ការ ដើមទ្រូង និងចាក់បំពេញសាច់ថ្ពាល់។ ពេលកែហើយ នាងពិតជាមានរូបសម្ផស្សស្រស់ស្អាតពិតមែន។ ប៉ុន្តែមិនទាន់បានប៉ុន្មានផង ស្រាប់តែនាងមានអារម្មណ៍ថាមិនស្រួលលើថ្ពាល់ ដូច្នេះនាងក៏ប្រញាប់ទៅជួបគ្រូពេទ្យ ដើម្បីធ្វើការពិនិត្យឡើងវិញ។ ជាលទ្ធផល ចេញមកថា មានមេរោគនៅត្រង់ថ្ពាល់ និងមាត់របស់នាង។ ហើយវានឹងអាចប៉ះពាល់ដល់សរសៃភ្នែក ដែលអាចធ្វើឲ្យនាងពិការភ្នែកថែមទៀតផង។

ពីមួយថ្ងៃទៅមួយថ្ងៃ សម្រស់របស់នាងកាន់តែប្រែប្រូលទៅៗ សូម្បីតែថ្ពាល់របស់នាងក៏មានខ្ទុះ ហើយមុខនាង កាន់តែហើមទៅៗទៀតផង។ គ្រូពេទ្យបានពិគ្រោះជាមួយនាងថា គួរតែយកខ្ទុះនោះចេញពីមុខជាបន្ទាន់ ដើម្បីកុំឲ្យឆ្លងមេរោគទៅកន្លែងផ្សេងៗទៀត។ រហូតដល់ពេលបច្ចុប្បន្ននេះ មុខរបស់នាងគឺឡើងផត ហើយថែមទាំងវៀចទៅម្ខាងផងដែរ។ នាងបាននិយាយទាំងសោកស្តាយថា ឥឡូវមុខរបស់នាង មិនហើមដូចពីមុនទេ តែវាបានប្រែប្រួលអស់ហើយ។ នៅពេលនាង ឆ្លុះកញ្ចក់មើលមុខខ្លួនឯងម្តងៗ នាងមានអារម្មណ៍ថា ពិតជាឈឺចាប់ខ្លាំងណាស់៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload