អូបាម៉ា​​ ថ្លែង​ថាអាមេរិក​នឹង​បន្ត​ស្ថិត​នៅ​ក្នុង​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក

អូបាម៉ា​​ ថ្លែង​ថាអាមេរិក​នឹង​បន្ត​ស្ថិត​នៅ​ក្នុង​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក
លោក បារ៉ាក់ អូបាម៉ា (រូបភាពពី Reuters)

លោក បារ៉ាក់ អូបាម៉ា នៅក្នុងដំណើរទស្សនកិច្ចចុងក្រោយរបស់លោកមកកាន់តំបន់អាស៊ីក្នុងឋានៈជាប្រធានាធិបតីអាមេរិកនោះ នៅថ្ងៃនេះបានបញ្ជាក់ថា ទំនាក់ទំនងអាមេរិកជាមួយតំបន់នេះនឹងនៅតែបន្ត បន្ទាប់ពីលោកចាកចេញពីសេតវិមាន។ នេះដោយយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។

លោក អូបាម៉ា ត្រូវបាន AFP ដកស្រង់សម្ដីចុះផ្សាយថា ផលប្រយោជន៍អាមេរិកនៅអាស៊ី-ប៉ាស៊ីហ្វិកមិនមែនជារឿងថ្មីនោះទេ។ វាមិនមែនគ្រាន់តែមួយគ្រានោះឡើយ។ វាឆ្លុះបញ្ចាំងពីផលប្រយោជន៍ជាតិជាមូលដ្ឋាន។

ប្រធានាធិបតីអាមេរិករូបនេះកំពុងស្ថិតក្នុងដំណើរលើកទី១១និងលើកចុងក្រោយមកកាន់តំបន់អាស៊ី-ប៉ាស៊ីហ្វិក ដោយព្យាយាមបង្វែរគោលនយោបាយមកកាន់តំបន់នេះនៅក្នុងរដ្ឋបាលរយៈពេល៨ឆ្នាំរបស់លោក។

អំឡុងការថ្លែងសុន្ទរកថារបស់លោកនៅប្រទេសឡាវ លោក អូបាម៉ា បានចំណាយពេលសង្ខេបគោលនយោបាយនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលតែងតែរអាក់រអួលដោយសារតែអំពើហិង្សានិងអស្ថិរភាពនៅតំបន់មជ្ឈឹមបូព៌ា។

លោកថ្លែងបន្តថា៖ “ជាប្រធានាធិបតី អាទិភាពសំខាន់មួយនៃគោលនយោបាយការបរទេសរបស់ខ្ញុំ គឺពង្រឹងទំនាក់ទំនងរបស់យើងជាមួយបណ្ដាប្រទេសនានា និងប្រជាជនអាស៊ី-ប៉ាស៊ីហ្វិក”។

លោក អូបាម៉ា បានប្រកាសពីការបង្កើនកិច្ចសហប្រតិបត្តិការវិស័យយោធាជាមួយបណ្ដាប្រទេសនានា ដូចជា ហ្វីលីពីន សិង្ហបុរី និងឥណ្ឌា ព្រមទាំងជំរុញពាណិជ្ជកម្មបន្ថែមទៀតជាមួយតំបន់នេះ ហើយប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទាំងនេះ៕

ប្រភព៖ VOD

  • អូបាម៉ា​​ ថ្លែង​ថាអាមេរិក​នឹង​បន្ត​ស្ថិត​នៅ​ក្នុង​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/07  Category:កំសាន្ត
Tags: