រ៉ូបូត​សិច ​អាច​ធ្វើ​ឲ្យ​នារី​រក​ស៊ី​ផ្លូវ​ភេទ​ដាច់​បាយ​ឆ្នាំ ២០៥០

ទីក្រុងឡេសេស្ទ័រ: គំនិតផលិតរ៉ូបូតសិចហាក់ជាការស្រមើស្រមៃរបស់ផលិតករក្នុងភាពយន្ដវិទ្យាសាស្ដ្រ។ប៉ុន្ដែពេលនេះ សាស្ដ្រាចារ្យមួយរូបអះអាងថា រ៉ូបូតក៏អាចផ្លាស់ប្ដូរក្នុងឧស្សាហកម្មសិច ដោយការជំនួសស្ដ្រីរកស៊ីផ្លូវភេទជួយលុបបំបាត់ទាសករ និងការជួញដូរផ្លូវភេទ។បណ្ឌិត ចន ដាណាហ៊ឺ ជាសាស្ដ្រាចារ្យផ្នែកពាណិជ្ជកម្មនៅសាកលវិទ្យាល័យ NUI Galway ជឿថា រ៉ូបូតសិចអាចក្លាយជាអ្នកជំនួសរបររកស៊ីផ្លូវភេទរបស់មនុស្ស។លោកបានប្រាប់ Daily Star ថា៖ «រ៉ូបូតអាចបង្កើតចំណង់ផ្លូវភេទគ្រប់កាលៈទេសៈ គ្មានកំហឹង និងភាពស្មុគស្មាញក្នុងផ្លូវអារម្មណ៍ និងគ្មានកង្វល់សម្រេចកាមឡើយ»។

រ៉ូបូត​សិច ​អាច​ធ្វើ​ឲ្យ​នារី​រក​ស៊ី​ផ្លូវ​ភេទ​ដាច់​បាយ​ឆ្នាំ ២០៥០

លោក ដាណាហ៊ឺ បន្ថែមថា ការប្រើរ៉ូបូតសម្រេចកាមក៏អាចជួយលុបបំបាត់ទាសករ និងការជួញដូរផ្លូវភេទដែរ។ របាយការណ៍ថ្មីមួយ ដែលចុះផ្សាយដោយអនាគតវិទូជាន់ខ្ពស់ វេជ្ជបណ្ឌិត អ៊ីយ៉ាន ភៀសុន ឲ្យដឹងថា រួមភេទជាមួយមនុស្សយន្ដនឹងក្លាយជាទង្វើសាមញ្ញរបស់មនុស្សនៅឆ្នាំ ២០៥០។លោក ភៀសុន បានអះអាងថា រ៉ូបូតសិចប្រើបញ្ញាសិប្បនិម្មិតមានអារម្មណ៍ និងកាយវិការជាមនុស្ស។ ពេលនោះ មនុស្សនឹងចាត់ទុករ៉ូបូតសិចជារថយន្ដពួកគេ និងហ៊ានចំណាយប្រាក់រាប់ពាន់ដុល្លារលើវា។

លោកបន្ដថា៖ «វាប្រាកដជានឹងលក់ដាច់លើគុណសម្បត្ដិនៃរូបរាងដ៏ស្រស់ស្អាត និងផ្គាប់ចិត្ដអតិថិជនសព្វយ៉ាង»។នៀល ស្លេតហ្វដ ជាសហស្ថាបនិកក្រុមហ៊ុនតុក្កតាសិចអនឡាញ Lovehoney ក៏ប្រមើលមើលពីអនាគតកាលថា រ៉ូបូតសិចជាឧបករណ៍សិចសំខាន់ដែលពួកគេបានផលិតមានតម្លៃ ៧ ៧៧៧ ដុល្លារ។

រ៉ូបូត​សិច ​អាច​ធ្វើ​ឲ្យ​នារី​រក​ស៊ី​ផ្លូវ​ភេទ​ដាច់​បាយ​ឆ្នាំ ២០៥០

លោកថា៖ «ជឿចុះ វាគឺជាមធ្យោបាយសុវត្ថិភាពបំផុតក្នុងការលេងល្បែងស្នេហ៍ ៣ នាក់ និងគ្មានការលែងលះ»។ប៉ុន្ដែមិនសុទ្ធតែមនុស្សគ្រប់រូបពេញចិត្ដនឹងរ៉ូបូតសិចឡើយ។ វេជ្ជបណ្ឌិត ខាតលីន រីឆាដសុន ជាអ្នកស្រាវជ្រាវលក្ខណសម្បត្ដិរ៉ូបូត នៅសាកលវិទ្យាល័យ ដេម៉ុនហ្វដ ក្នុងទីក្រុងឡេសេស្ទ័រ បានប្រាប់ថា រ៉ូបូតអាចធ្វើឲ្យមនុស្សបាត់បង់នូវអារម្មណ៍យល់ចិត្ដថ្លើមគ្នា។

អ្នកស្រី ថា៖ «តុក្កតាសិចត្រូវបានផលិតសម្រាប់តែផ្គាប់ចិត្ដមនុស្សដោយមិនតម្រូវឲ្យចេះយល់ចិត្ដថ្លើមគ្នាទេ។ ដោយការផ្សព្វផ្សាយ និងផ្ដោតលើតែកាមតម្រេក យើងកំពុងគាំទ្រដល់ភាពមិនមែនជាមនុស្ស»។អ្នកស្រី ថា៖ «យើងត្រូវឈប់គាំទ្ររបរកេងប្រវ័ញ្ចរាងកាយមនុស្សដើម្បីកាមតណ្ហាលើសពីធម្មជាតិតាក់តែង»៕

ប្រភព ៖ postkhmer

  • រ៉ូបូត​សិច ​អាច​ធ្វើ​ឲ្យ​នារី​រក​ស៊ី​ផ្លូវ​ភេទ​ដាច់​បាយ​ឆ្នាំ ២០៥០已关闭评论
  • 23 views
  • Hide Sidebar
    A+
Publish on:2016/09/07  Category:ជីវិតនិងសង្គម
Tags: