ឧបករណ៍​គ្រប់គ្រង Router ពិសេស​ ជួយ​ការពារ​សុវត្ថិភាព​អ្នក​ប្រើប្រាស់ Wi-Fi

Mydlink ជា​ឧបករណ៍​និង​ជា​កម្មវិធី​​​សម្រាប់​ប្រើ​គ្រប់​គ្រង Router អ៊ីនធឺណិត​នៅ​តាម​ផ្ទះ​ដោយ​ ភ្ជាប់​ជាមួយ​កាមេរ៉ា​សុវត្ថិភាព និង​អាច​ជួយ​ការពារ​សុវត្ថិភាព​អ្នក​ប្រើប្រាស់ Wi-Fi ​បាន​ល្អ​ទៀត​ផង។

 

ឧបករណ៍​គ្រប់គ្រង Router ពិសេស​ ជួយ​ការពារ​សុវត្ថិភាព​អ្នក​ប្រើប្រាស់ Wi-Fi

 

លោក ឃៀន សុឃៀង ជា​អ្នក​គ្រប់គ្រង​ការ​អភិវឌ្ឍ​អាជីវកម្ម​ប្រចាំ​នៅ​ក្រុមហ៊ុន​ផ្គត់​ផ្គង់​ឧបករណ៍​ផ្ដល់​សេវា​អ៊ីនធឺណិត D-Link បាន​ប្រាប់​ឱ្យ​ដឹង​ថា  Router នេះ​ជា ប្រភេទ Cloud Router។ វា​​អាច​រក្សាទុក​ទិន្នន័យ​លើ Cloud  មាន​ដូចជា ​Cloud Storage, Cloud Camera, ជាដើម​​សុទ្ធ​តែ​បច្ចេកវិទ្យា​ទំនើប​ដែល​អាច​រក្សា​ទុក​ទិន្នន័យ​សម្រាប់​ការ​ពារ​សុវត្ថិភាព ដោយ​អ្នក​ប្រើ​ប្រាស់​អាច​ត្រួត​ពិនិត្យ​មើល​ បញ្ជា​បិទ ឬ​កំណត់​​ចំនួន​អ្នក​ប្រើ Wi-Fi ជាមួយ Router នេះ​បាន​រយៈ​ស្មាតហ្វូន ឬ​ថេតប្លេត​ក៏​បាន។

 

ឧបករណ៍​គ្រប់គ្រង Router ពិសេស​ ជួយ​ការពារ​សុវត្ថិភាព​អ្នក​ប្រើប្រាស់ Wi-Fi

លោក ឃៀន សុឃៀង ​អ្នក​គ្រប់គ្រង​ការ​អភិវឌ្ឍ​អាជីវកម្ម​

 

កាលពី​ថ្ងៃ​ទី​ ១ ដើម​ខែកញ្ញា​កន្លង​ទៅ​ឧបករណ៍​ទាំង​នេះ​ត្រូវ​បាន ក្រុមហ៊ុន​ AWS​ CAMBODIA​ LTD​ និង​ក្រុមហ៊ុន​ Commscope ​បាន​សហការ​​គ្នា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ស្មុគស្មាញ​ និង​ភាព​គ្មាន​សណ្ដាប់ធ្នាប់​នៅ​ក្នុង​ការ​រៀបចំ​បណ្ដាញ​ទាំង​នៅ​ក្នុង​អគារ ក៏​ដូច​ជា​នៅ​ក្នុង​ Data​ Center​។ ​អ្នកជំនាញ​ក្រុមហ៊ុន CommScope​ ​​​ពី​ប្រទេស​ថៃ​ វៀតណាម​ និង​ ហ្វី​លី​ពី​ន​ បាន​អញ្ជើញ​ចូល​រួម និង​មាន​​ការ​ដាក់​បង្ហាញ​ឧបករណ៍​បច្ចេកវិទ្យា​ទំនើប​ៗ​ ដើម្បី​ជួយ​ដោះស្រាយបញ្ហា​​សំរាប់​អ្នក​ដែល​កំពុង​ជួប​ប្រទះ​នៅ​តាម​ផ្ទះ ឬ​ស្ថាប័ន​៕

 

ទាញ​យក​សម្រាប់ iOS

 

ឧបករណ៍​គ្រប់គ្រង Router ពិសេស​ ជួយ​ការពារ​សុវត្ថិភាព​អ្នក​ប្រើប្រាស់ Wi-Fi

 

 

 

ទាញ​យក​សម្រាប់ Android

 

ឧបករណ៍​គ្រប់គ្រង Router ពិសេស​ ជួយ​ការពារ​សុវត្ថិភាព​អ្នក​ប្រើប្រាស់ Wi-Fi

 

អត្ថបទ៖ រក្សា