មិនគួរឲ្យជឿ ជ្រូកមួយក្បាល កើតមកមានមុខស្រដៀងមនុស្ស ព្រមទាំងដុះលិង្គលើថ្ងាស (មានវីដេអូ)

ចិន៖ កាលពីពេលថ្មីៗនេះ ខ្សែវីដេអូមួយត្រូវបានគេចែករំលែកពេញបណ្តាញអ៊ិនធើណេតរបស់ចិន ទោះមិនទាន់ច្បាស់ពីប្រភពទីកន្លែង ដែលវីដេអូនោះត្រូវបានថតក៏ដោយ។

នៅក្នុងវីដេអូនោះ បានបង្ហាញពីសត្វជ្រូកដ៏ចម្លែកមួយក្បាល ដែលបានកើតនៅក្នុងប្រទេសចិន មានរូបរាងចម្លែក មុខហាក់ដូចជាមនុស្ស ព្រមទាំងមានដុះអវៈយៈលិង្គ នៅលើថ្ងាសថែមទៀតផង តែមិនដឹងថា ហេតុអ្វីបានជាវាមានរូបរាងដូចនេះនោះទេ។

វានៅមិនទាន់ច្បាស់ថាតើវីដេអូមួយនេះ ត្រូវបានថតនៅក្នុងតំបន់ណាឲ្យពិតប្រាកដនៅឡើយទេ ប៉ុន្តែវាត្រូវបានគេចែករំលែក យ៉ាងទូលំទូលាយនៅលើបណ្តាញសង្គមរបស់ប្រទេសចិន។ 

គួរឲ្យដឹងថា ជ្រូកចម្លែកនេះកើតក្រោយគេ ក្នុងចំណោមជ្រូក១៩ក្បាលរបស់កសិករ ​ម្នាក់ឈ្មោះ Tao Lu ។ ក្រោយពេលដែលកាសែតក្នុងស្រុក បានបោះពុម្ពផ្សាយពីរូបភាពកូនជ្រូកចម្លែកនោះ មនុស្សមួយចំនួនបានទាក់ទងមកលោក Tao Lu ដើម្បីទិញកូនជ្រូកនោះផងដែរ។ ជាអកុសល កូនជ្រូកនោះបានងាប់បាត់ទៅហើយ ក្រោយពេលមេរបស់វា មិនទទួលស្គាល់។ 

លោក Tao Lu និយាយថា «វាជារឿងអាម៉ាស់ណាស់ ដែលកូនជ្រូកមួយក្បាលនោះបានងាប់ ហើយបើតាមការស្នើរបស់មនុសមួយចំនួន ដែលទាក់ទងតាមទូរស័ព្ទមកខ្ញុំអាចទទួលបានលុយជាច្រើនពីកូនជ្រូកនោះ»។ កសិកររូបនេះបាននិយាយថា លោកមានបំណងចង់ដាក់តាំងជ្រូកមួយក្បាលនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរផងដែរ។

លោក Wu Kung អាយុ៣២ឆ្នាំ ជាមនុស្សម្នាក់ដែលបានមើលសត្វជ្រូកនោះមុនគេបាននិយាយថា លោកជាមនុស្សម្នាក់ ក្នុងចំណោមមនុស្សជាច្រើននាក់ ដែលបានមកមើលជ្រូកចម្លែក ហើយវាពិតជាមានមុខដូចមនុស្ស និងដុះលិង្គនៅលើថ្ងាស់ ដូចអ្វីដែលម្ចាស់វានិយាយមែន៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

មិនគួរឲ្យជឿ ជ្រូកមួយក្បាល កើតមកមានមុខស្រដៀងមនុស្ស ព្រមទាំងដុះលិង្គលើថ្ងាស (មានវីដេអូ)

មិនគួរឲ្យជឿ ជ្រូកមួយក្បាល កើតមកមានមុខស្រដៀងមនុស្ស ព្រមទាំងដុះលិង្គលើថ្ងាស (មានវីដេអូ)