ទោះ​មិនទាន់​ប្រកួត​ក៏ដោយ តែ វ៉ាន់ វ៉ុ​ន រីករាយ​ដែល​បាន​ហ្វឹកហាត់​ជាមួយ​កីឡាករ​ល្បីៗ​នៅ​ប្រេ​ស៊ី​ល​ និពន្ធដោយ : សឿន វណ្ណឌេត       September-07-2016, 2:51 pm         312

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ទោះ​មិនទាន់​ប្រកួត​ក៏ដោយ តែ វ៉ាន់ វ៉ុ​ន រីករាយ​ដែល​បាន​ហ្វឹកហាត់​ជាមួយ​កីឡាករ​ល្បីៗ​នៅ​ប្រេ​ស៊ី​ល​រូបភាព​ពី​៖ ហ្វេ​ស​ប៊ុ​ក Npc Cambodia​កីឡាករ វ៉ាន់ វ៉ុ​ន បេក្ខភាព​ប៉ា​រ៉ា​ឡាំ​ពិ​ក​តំណាង​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​កនៅ​ទីក្រុង Rio ប្រទេស​ប្រេ​ស៊ី​ល កាលពី​ម្សិលមិញ​បានចាប់ផ្តើម​ហ្វឹកហាត់​កំដៅ​សាច់ដុំ ក៏ដូចជា​ពង្រឹង​បច្ចេកទេស និង​សមត្ថភាព​របស់ខ្លួន​ហើយ​។  សម្រាប់​ការហ្វឹកហាត់​នៅ​ប្រទេស​ប្រេ​ស៊ី​ល​លើកដំបូង​នេះ វ៉ាន់ វ៉ុ​ន ចាត់ទុកថា វា​មានការ​ខុសប្លែក​ពី​ការហ្វឹកហាត់​នៅ​កម្ពុជា​។ 

​ដោយសារ​មានការ​ចូលរួម​ហ្វឹកហាត់​រួមគ្នា​ពី​សំណាក់​កីឡាករ​ប៉ា​រ៉ា​ឡាំ​ពិ​ក​មកពី​បណ្តា​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក បានធ្វើ​ឲ្យ​កីឡាករ​ប៉ា​រ៉ា​ឡា​ពិ​ក​កម្ពុជា វ៉ាន់ វ៉ុ​ន សម្តែង​អារម្មណ៍​សប្បាយរីករាយ និង​យល់ឃើញថា មានការ​ខុសប្លែក​ពី​ការហ្វឹកហាត់​របស់ខ្លួន​នៅ​កម្ពុជា ដែល​មានតែ​កីឡាករ​កម្ពុជា​ដូចគ្នា​ចូលរួម​។

​កីឡាករ វ៉ាន់ វ៉ុ​ន ដែល​បានចាប់ផ្តើម​ហ្វឹកហាត់​កំដៅ​សាច់ដុំ​នៅ​ប្រទេស​ប្រេ​ស៊ី​ល​កាលពី​ម្សិលមិញ​បានបញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​សប្បាយចិត្ត​យ៉ាងខ្លាំង ព្រោះ​កាល​នៅ​ប្រទេស​កម្ពុជា ខ្ញុំ​មាន​កីឡាករ​ចូលរួម​ហ្វឹកហាត់​តែ​៤​ទៅ​៥​នាក់​តែប៉ុណ្ណោះ ណាមួយ​សុទ្ធតែជា​កីឡាករ​កម្ពុជា​ដូចគ្នា​។ ប៉ុន្តែ​ការហ្វឹកហាត់​នៅ​ប្រទេស​ប្រេ​ស៊ី​ល​នេះ​គឺ​ខុសគ្នា ដោយសារ ខ្ញុំ​បាន​ជួប​សុទ្ធតែ​កីឡាករ​ពិភពលោក​ល្បីៗ​»​។

​ទោះបី​វា​ជាការ​ហ្វឹកហាត់​លើកដំបូង​និង​មាន​រយៈពេល​ខ្លី​ក៏ដោយ ប៉ុន្តែ​វា​ជាការ​ហ្វឹកហាត់​មួយ​ដ៏​សំខាន់​សម្រាប់​កីឡាករ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​ក្នុង​ដកស្រង់​បច្ចេកទេស និង​បទពិសោធន៍​ពី​កីឡាករ​កម្រិត​ពិភពលោក​ទាំងនោះ ដើម្បី​យកមក​អភិវឌ្ឍន៍​សមត្ថភាពរ​បស់​ខ្លួន​ឲ្យ​កាន់តែ​រីកចម្រើន និង​ចែករំលែក​ទៅកាន់​កីឡាករ​កម្ពុជា​ដទៃទៀត​។

​ធ្លាប់តែ​ឃើញ​តាមរយៈ​កញ្ចក់​ទូរទស្សន៍ និង​ហ្វេ​ក​ប៊ុ​ក​ពី​សមត្ថភាព​គូប្រកួត​របស់ខ្លួន តែ​សម្រាប់​ការហ្វឹកហាត់​កំដៅ​សាច់ដុំ និង​ពង្រឹងសមត្ថភាព​ត្រៀម​នៅ​ប្រទេស​ប្រេ​ស៊ី​ល​កាលពី​ម្សិលមិញ បានធ្វើ​ឲ្យ​កីឡាករ វ៉ាន់ វ៉ុ​ន ឃើញ​ពី​សមត្ថភាព ក៏ដូចជា​បច្ចេកទេស​គូប្រកួត​របស់ខ្លួន​ផ្ទាល់​ភ្នែក​។

​គួរ​បញ្ជាក់ថា សម្រាប់​ព្រឹត្តិការណ៍​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​កនៅ​ទីក្រុង Rio ប្រទេស​ប្រេ​ស៊ី​ល បេក្ខភាព​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា វ៉ាន់ វ៉ុ​ន នឹង​ប្រកួត​លើ​វិ​ញ្ញា​១០០​ម៉ែត្រ​ក្នុង​កម្រិត​ពិការ T54​។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​៧ ខែកញ្ញា នេះ រហូតដល់​ថ្ងៃទី​១៨ ខែកញ្ញា​។ ប៉ុន្តែ​កីឡាករ វ៉ាន់ វ៉ុ​ន មិនទាន់​ដឹងថា​ត្រូវ​ប្រកួត​នៅ​ថ្ងៃ​ណា​នៅឡើយ​ទេ​៕