ក្រុម​​នារី​១១​ក្រុម នឹង​ប្រកួត​គ្នា ដើម្បី​ក្លាយ​ជា​ម្ចាស់​ពាន និង​ប្រាក់រង្វាន់​​​ត្រឹម​២​លាន​រៀល

ក្រុម​បាល់​ទាត់​នារី​ចំនួន​១១​ក្រុម នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​ប្រជែង​គ្នា ចាប់​ពី​​ថ្ងៃចន្ទដើម​សប្តាហ៍​ក្រោយ​​ត​ទៅដើម្បី​ក្លាយ​ជា​ម្ចាស់​ពាន​នៃ​ការ​ប្រកួត​ជម្រើស​ជើង​ឯក​បាល់​ទាត់​នារី ឆ្នាំ​២០១៦ ប៉ុន្តែការ​ប្រកួត ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា មួយ​នេះ មាន​​ប្រាក់​រង្វាន់សម្រាប់​ក្រុម​ម្ចាស់​ជយលាភី​មិន​ច្រើន​ទេ។

1

បើ​តាម​សេក្តី​ប្រកាស ក្នុង​ពិធីចាប់​ឆ្នោត នៅពហុកីឡដ្ឋាន​ជាតិ កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​ឲ្យ​ដឹង​ថា ក្រុម​ទាំង​១១​ដែល​បាន​ដាក់ពាក្យ​ចូល​រួម​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយការ​ស្ម័គ្រ​ចិត្ត ហើយ​ក្រុម​ទាំង​១១​នេះ ត្រូវ​បាន​បែង​ចែក​ការ​ប្រកួត​ជា២​ពូល ដោយ​ពូល​Aមាន​៥​ក្រុម និង​ពូល​Bមាន​៦​ក្រុម។ ការ​ប្រកួត នឹង​ធ្វើ​នៅ​ទី​លានក្នុង​មជ្ឈមណ្ឌល និងសាលា​កីឡា​បាល់​ទាត់​ជាតិ​បាទី ក្នុង​ទឹក​ដី​ខេត្ត​តាកែវ ចាប់​ពី​ថ្ងៃ​ចន្ទ​ ទី​១១ ខែកញ្ញា នឹង​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៦ ប៉ុន្តែ​ប្រាក់​រង្វាន់​ដែល​ទទួល​បាន​មិន​ច្រើន​នោះ​ទេ គឺ​ក្រុម​ម្ចាស់​ជើង​ឯង នឹង​ទទួល​បាន​២​លាន​រៀល ក្រុម​លេខ​២ បាន​១,២​លាន​រៀល ​ក្រុម​លេខ​៣បាន​៨០ម៉ឺន​រៀល ក្រុម Fair play បាន​៨០ម៉ឺន​រៀល និង​អ្នក​ស៊ុត​បាល់​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ នឹង​ទទួល​បានប្រាក់​លើក​ទឹក​ចិត្ត​ចំនួន​៤០​ម៉ឺន​រៀល។

2

ទាក់​ទង​ទៅ​នឹង​ការ​រៀបចំ​ឲ្យ​មាន​ការ​ប្រកួត​ជម្រើស​ជើង​ឯក​បាល់​ទាត់​នារី ប្រចាំ​ឆ្នាំ​នេះ លោក ម៉ៃ តុលា អ្នក​នាំពាក្យ​​របស់​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា បាន​ថ្លែង​​ថា៖​«​នៅ​លើ​សកល​លោក​នេះ គេ​លើក​កម្ពស់​នារី ផ្តល់​សិទ្ធិ​ឲ្យនារី​ស្មើ​បុរស ហើយ​ថ្មីៗ​នេះ​សហព័ន្ធ​កីឡា​បាល់​ទាត់​អន្តរជាតិ(FIFA) និង​អាស៊ី ក្តី​បាន​កំណត់​ជា​កូតាឲ្យ​មាន​ការ​ប្រកួត​បាល់​ទាត់​នារី​តែ​ម្តង ហេតុ​នេះ​ក្នុង​នាម​យើង​ជាសមាជិក​របស់ FIFA គឺ​ដាច់​ខាត​​ត្រូវ​តែគាំ​ទ្រដល់​សកម្ម​ភាព​បាល់​ទាត់​នារី ហើយ​ការ​ប្រកួត​នេះ ក៏​ដើម្បី​ជ្រើស​រើស​ក្រុម​កីឡាការិនី​ល្អៗ ត្រៀម​ចូល​រួម​ការ​ប្រកួត​នៅលើ​ឆាក​អន្តរជាតិ​ផងដែរ ពិសេស​ការ​ប្រកួត​​កម្រិត AFF ដែល​យើង​តែ​តែង​បាន​ចូល​រួម​ទាំង​ក្របខ័ណ្ឌ​U14 និង​U16»។

3

លទ្ធ​ផល​នៃ​ការ​ចាប់​ឆ្នោត​បែង​ចែក​ពូល កាល​ពី​ព្រឹក​ថ្ងៃ​ពុធ

The post ក្រុម​​នារី​១១​ក្រុម នឹង​ប្រកួត​គ្នា ដើម្បី​ក្លាយ​ជា​ម្ចាស់​ពាន និង​ប្រាក់រង្វាន់​​​ត្រឹម​២​លាន​រៀល appeared first on CamboSport.