តើ​ធ្វើ​ដូចម្ដេច​ដើម្បី ​កុំ​ឱ្យ​សុដន់​ប្រែ​ពណ៌​បាន​

តើ​ធ្វើ​ដូចម្ដេច​ដើម្បី ​កុំ​ឱ្យ​សុដន់​ប្រែ​ពណ៌​បាន​

សុដន់មិនត្រឹមតែសម្រាប់ចិញ្ចឹមទារកនោះទេ ប៉ុន្ដែសុដន់ក៏បានត្រូវលើកតម្កើងសម្រាប់បញ្ហាសោភ័ណភាពនិងសុភមង្គល ផ្លូវភេទដែរ។ មានស្ដ្រីមួយចំនួនត្រូវបាត់បង់សម្រស់សុដន់ទាំងស្រុងនៅពេលបំបៅកូន ព្រោះពេលនេះស្ដ្រីច្រើនជួបនឹងបញ្ហា ដូចជា សុដន់យារធ្លាក់ ក្បាលសុដន់ប្រែពណ៌ ឬក៏សុដន់ស្វិតតូចជាដើម។ បញ្ហាទាំងនេះជាការរំខានយ៉ាងខ្លាំងដែលធ្វើឱ្យស្ដ្រីព្យាយាម កែច្នៃឱ្យ ត្រឡប់មកដូចដើមវិញ។ ចំពោះបញ្ហាពណ៌របស់ក្បាលសុដន់មិនចោទចំពោះតែស្ដ្រីមានកូននោះទេ ស្ដ្រីខ្លះមានពណ៌ក្បាលសុដន់ ស្រអាប់ខ្មៅពីកំណើតតែម្ដង។

វិធីថែទាំពណ៌ក្បាលសុដន់តាមបែបធម្មជាតិ

សោភណ័ភាពបែបធម្មជាតិអ្នកណាក៏ចង់បានដែរ ព្រោះវាមិនធ្វើឱ្យមានផលប៉ះពាល់ហើយមានលក្ខណៈងាយស្រួលនិងចំណាយ ថវិកាតិចបំផុត ដោយគ្រាន់តែជ្រើសរើសផ្លែឈើ ដូចជាប៉ិគក់ ត្រសក់ ប៉េងប៉ោះជាដើមប្រភេទណាមួយមកបិតពីលើ។ មុន ដំបូងត្រូវរើសផ្លែឈើដែលលោកអ្នកពេញចិត្ដបន្ទាប់មកយកទៅលាងទឹកឱ្យ ស្អាតរួចសូមកិនឱ្យម៉ត់ហើយលាងក្បាលដោះជាមួយ សាប៊ូដោយជូតសម្អាតឱ្យស្ងួត ទើបយកផ្លែឈើកិននោះទៅបំពោកពីលើក្បាលសុដន់ហើយទុកប្រហែលជា១៥ទៅ ២០នាទី ទើបលាង ទឹកសម្អាតចេញបាន។ ការអនុវត្ដន៍ជារៀងរាល់ថ្ងៃក្នុងរយៈពេល៣ទៅ៤សប្ដាហ៍ទើបទទួលបានលទ្ធ ផលល្អប្រសើរជាងមុន។

វិធីថែទាំពណ៌ក្បាលសុដន់ដោយប្រើផលិតផលជំនួយ

ជាធម្មតា ការប្រើផលិតផលជំនួយចៀសមិនផុតឡើយនូវការប៉ះទង្គិចជាមួយស្បែក និងសុខភាព គ្រាន់តែតិចឬច្រើនតែ ប៉ុណ្ណោះ។ ប៉ុន្ដែបើជ្រើសរើសផលិតផលបានល្អត្រឹមត្រូវ ផលប៉ះពាល់ក៏មិនអាចកើតមានដែរ។ ចំពោះការថែរក្សាក្បាលសុដន់ដោយ ការប្រើផលិតផល គឺសំដៅលើការជ្រើសរើសផលិតផលមកលាបធ្វើឱ្យក្បាលសុដន់មានពណ៌ស៊ីជម្ពូ។ មុនលាប ជាដំបូងត្រូវសម្អាត ក្បាលដោះជាមួយសាប៊ូសិន ទើបលាបផលិតផលនោះជាក្រោយ តែគប្បីលាបនៅពេលយប់។ ការលាបផលិតផលឆាប់ទទួលបាន លទ្ធផលដោយគ្រាន់តែលាបតែ១ទៅ២សបា្ដហ៍ឃើញខុសប្លែកពីមុន។

ដំបូន្មានអ្នកប្រឹក្សា

ស្ដ្រីភាគច្រើនទោះបីជាពណ៌ក្បាលសុដន់មិនសូវមានពណ៌ល្អក៏ដោយ ក៏មិនយកចិត្ដទុកដាក់ដែរ។ សូមគិតម្ដងទៀតអំពី បញ្ហាទាំងនេះ ព្រោះក្បាលដោះមិនស្អាតគ្មានអនាម័យអាចបង្កជាជម្ងឺបាន។ ហេតុដូចនេះហើយគប្បីយកចិត្ដទុកដាក់ទៅលើការថែរក្សាក្បាលសុដន់ ដើម្បីកាត់បន្ថយជម្ងឺ និងជួយបង្កើនសម្រស់។

ប្រភព ៖ cool1007

  • តើ​ធ្វើ​ដូចម្ដេច​ដើម្បី ​កុំ​ឱ្យ​សុដន់​ប្រែ​ពណ៌​បាន​已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/09/07  Category:ចំនេះដឹង
Tags: