ទឹកស្លឹកបាស ជួយកាត់បន្ថយជាតិស្ករ នៅក្នុងឈាម សាកសមសម្រាប់អ្នកមានជម្ងឺ ទឹកនោមផ្អែម!

ស្លឹកបាស គឺជាបន្លែមួយមួយប្រភេទ នៅក្បែរផ្ទះ ដែលមានគុណតម្លៃខាងអាហារ យ៉ាងច្រើនសន្ធឹកសន្ធាប់។ វាមានផ្ទុកទៅដោយវីតាមីន ១០មុខ សារធាតុរ៉ែ កាល់ស្យូម និងផូស្វ័រ។ 

ស្លឹកបាសរាប់ចាត់ទុកថាជា កំពូលបន្លែដែលអាចយកមកចម្អិនធ្វើជា ម្ហូបអាហារបានជាច្រើនមុខ ដោយលាយជាមួយនឹងបន្លែផ្សេងៗទៀត មានរសជាតិឈ្ងុយឆ្ងាញ់ពិសា។

ក្រៅពីនេះផលប្រយោជន៍  និងតម្លៃខាងផ្នែក អាហារូបត្ថម្ភខ្ពស់ផងដែរដូចជា អាស៊ីតអាមីណូ សារធាតុ Cucurbitacin B ជាដើម។

ថ្ងៃនេះ Khmerload សូមនាំមកជូនប្រិយមិត្តទាំងអស់គ្នា នូវវិធីធ្វើទឹកស្លឹកបាសស្រស់ៗផងដែរ សម្រាប់ការព្យាបាលជម្ងឺ​ ពិសេសគឺជម្ងឺទឹកនោមផ្អែម ព្រោះបន្លែនេះវាមានតួនាទីជួយកាត់បន្ថយជាតិស្ករនៅក្នុងឈាម ជួយដល់អ្នកជម្ងឺទឹកនោមផ្អែមមានសុខភាពល្អផងដែរ។

យើងមកមើលគ្រឿងផ្សំ និងរបៀបធ្វើដូចខាងក្រោម៖

១. គ្រឿងផ្សំមានដូចជា៖

• ស្លឹកបាសស្រស់ល្អ ខ្ចីៗ ២0 ក្រាម

• ទឹកស៊ីរ៉ូ ៣0 ក្រាម

• ទឹកក្រូចឆ្មារ ១0 ក្រាម

• ទឹកឆ្អិន ២00 ក្រាម

• អំបិលអ៊ីយ៉ូដ ១ ក្រាម

២. វិធីធ្វើ៖

យកស្លឹកបាសលាងទឹកឱ្យស្អាតយ៉ាងហ្មត់ចត់ រួចដាក់ចូលទៅក្នុងម៉ាស៊ីនទឹកក្រឡុក និងចាក់ទឹកឆ្អិនចូលពាក់កណ្តាលសិន។  ក្រោយមកក្រឡុកវាឱ្យម៉ត់រលាយចូលគ្នា ចាំត្រងយកកាកចេញ រួចនាំយកទឹកទៅលាយអំបិល ទឹកក្រូចឆ្មារ ទឹកស៊ីរ៉ូ ហើយភ្លក្សវាយករសជាតិតាមចំណូលចិត្ត។ តែប៉ុណ្ណេះអ្នកក៏ទទួលបាននូវភេសជ្ជៈមួយកែវ ដែលមានប្រយោជន៍បំផុត។

ចំណែកឯគុណសម្បត្តិខាងឱសថវិញមានដូចជា៖

• ស្លឹក និងដើមវា មានប្រសិទ្ធភាព ជួយកាត់បន្ថយជាតិស្ករក្នុងឈាម ដោយការចម្រាញ់យកទឹកពីស្លឹក និងដើមរបស់វាមកទទួលទានស្រស់ៗ

• ទឹករបស់ស្លឹកបាសស្រស់ៗក៏អាចបរិភោគបំបាត់អាការៈហើមពោះបានដែរ

• បន្ថយហានិភ័យនៃជម្ងឺមហារីក និងជម្ងឺបេះដូង

• មានសារជាតិសរសៃជួយដល់ប្រព័ន្ធរំលាយអាហារ

• មានកាល់ស្យូម ជួយរក្សាឆ្អឹងឱ្យរឹងមាំ

• ទឹកស្លឹកបាសស្រស់ក៏អាចអនុវត្តលាបទៅលើស្បែក ជួយកាត់បន្ថយអការៈ រមាស់ និងការរលាកបានយ៉ាងល្អផងដែរ

• ព្យាបាលផ្លែ ដោយការយកស្លឹកស្រស់ ឬឫសវា មកបិទនៅត្រង់ស្មាមរបួស ឬកន្លែងកើតផ្លែផ្សេងៗ ហើយវាក៏មានប្រយោជន៍ជាច្រើនទៀតផងដែរ ដែលមិនគួរមើលរំលងទេ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ទឹកស្លឹកបាស ជួយកាត់បន្ថយជាតិស្ករ នៅក្នុងឈាម សាកសមសម្រាប់អ្នកមានជម្ងឺ ទឹកនោមផ្អែម!

ទឹកស្លឹកបាស ជួយកាត់បន្ថយជាតិស្ករ នៅក្នុងឈាម សាកសមសម្រាប់អ្នកមានជម្ងឺ ទឹកនោមផ្អែម!