ប្អូនបង្កើត​របស់លោក​ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ឈ្មោះ គួ​យ សុ​ឃុន ជា​មន្ត្រីនគរបាល​កំពុង​រត់ពន្ធ​ឈើ​ទៅ​វៀតណាម​តាម​ច្រក​ដាក់​ដាំ​ប្រឆាំងនឹង​បទបញ្ជា​ប្រមុខ​រដ្ឋាភិបាល​យ៉ាង​ក្រអឺតក្រទម​

ខេត្តមណ្ឌលគិរី ៖ សកម្មភាពរត់ពន្ធដឹកជញ្ជូនឈើ ឆ្លងទៅប្រទេសវៀតណាម តាមច្រកដាក់ដាំ ក្នុងស្រុកអូររាំងបានផ្ទុះឡើងវិញហើយនៅខេត្តមណ្ឌលគិរី ដោយគ្មានការទប់ស្កាត់ ពីសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើជំនាញបរិស្ថាន ជាពិសេសស្ថាប័ន ពាក់ពន្ធចំណុះឲ្យអាជ្ញាធរខេត្តខេត្តមណ្ឌលគិរីនេះតែម្ដង។ សេចក្ដីរាយការណ៍ពីស្រុកអូរាំងនៅច្រកប៉ុស្តិ៍គរបាលដាក់ដាំ ដែលគ្រប់គ្រងដោយលោកមេប៉ុស្តិ៍ យ៉ូ សុធា បទល្មើសជំនួញឈើឆ្លងដែនកំពុងដឹកជញ្ជូនឆ្លងដែនទៅប្រទេសវៀតណាមធ្វើឡើងជារៀងរាល់យប់ ដែលគិតចាប់តាំងពីថ្ងៃទី២២ ខែសីហា រហូតមកដល់ថ្ងៃទី៤ ខែកញ្ញាឆ្នាំ២០១៦នេះ មិនតិចជាង១០០ឡាននោះទេ ដឹកតាមរថយន្តសាំយុង និងរថយន្តកូរ៉េប្រភេទ៥តោន ធ្វើឡើងដោយរលូនដែលហាក់ដូចគណៈបញ្ជាការខេត្តមួយនេះរួមនិងមន្ត្រីខិលខូចកំពុងនាំគ្នាជាន់ពន្លិចចោលនូវបទបញ្ជាដ៏ថ្មីៗរបស់សម្តេចតេជោឲ្យទប់ស្កាត់ការរត់ពន្ធឈើទៅវៀតណាមនោះ។

KA-05-09-2016-02

សេចក្តីរាយការណ៍បានបញ្ជាក់ថា ឈ្មួញដឹកឈើដែលអាងអំណាចរហូតសមត្ថកិច្ចគ្រប់ជំនាញក្នងខេត្តមណ្ឌលគិរីមិនហ៊ានក្អកជាមួយ ហើយព្រហើនហ៊ានបំពានច្បាប់គ្មានញញើតនោះឈ្មោះ គួយ សុឃុន ជាមន្ត្រីនគរបាល និងជាប្អូនបង្កើតរបស់លោកស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត មណ្ឌលគិរី និងនិងគូកនម្នាក់ទៀត ជាឈ្មួញម្នាក់ដែរឈ្មោះលោក កែវ ចិន្តា នាយការិយាល័យនគរបាលស្ថិតិ និងលិខិតឆ្លងដែន នៃស្នង ការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ។ នៅច្រកដាក់ដាំនោះកន្លងទៅមានការបាញ់ជាច្រើនគ្រាប់ឲ្យក្រុមន្ត្រីនគរបាលទាំងនេះឲ្យបើកបារ៉ាស់ ដើម្បីពួកឈ្មួញអាងអំណាចនោះគេនាំឈើឆ្លងទៅវៀតណាមដែលគេសង្ស័យថាការបែងចែផលប្រយោជន៍មិនទាន់ត្រូវគ្នា។ រឿងផ្ទុះអាវុធនៅចំណុចសនេះ ត្រូវបានសមត្ថកិច្ចជាច្រើនស្ថាប័នព្យាយាមធ្វើកំណត់ហេតុលាក់បាំងថា គ្មានការផ្ទុះអាវុធ ប៉ុន្តែករណីនេះមានសមត្ថកិច្ចខ្លះមិនគាំទ្រព្រោះវាជាទង្វើបំពានច្បាប់មួយជាន់ហើយមួយជាន់ទៀត ។

KA-05-09-2016-03

ភាពអនាធិបតេយ្យដឹកជញ្ជូនឈើទៅវៀតណាមច្រកទ្វេរភាគីដាក់ដាំកើតឡើង ចំពេលបទបញ្ជារបស់សម្តេចតេជោ បានចាត់តាំងគណៈកម្មការបង្ក្រាប និងទប់ស្កាតបទល្មើសការរត់ពន្ធឈើទៅវៀតណាមកំពុងនៅជាធរមានតែអាជ្ញាធរខេត្តស្ថាប័នចំណុះ និងស្ថាប័នជំនាញរដ្ឋបាលព្រៃឈើ បរិស្ថាន កំពុងបណ្តែតបណ្តោយនេះ គេអាចដាក់ការសង្ស័យថា សុទ្ធសឹងជាប់ពាក់ព័ន្ធនឹងលាភសក្ការៈសើមមាត់សើមកហើយ ទើបអនុញ្ញាតឲ្យឈ្មួញដឹកជញ្ជូនឈើ តាមអំពើចិត្តបែបនេះ ស្របពេលរដ្ឋាភិបាលរឹតបន្តឹង មិនទាន់រំសាយបទបញ្ជា និងវិធានការបង្ក្រាបនៅឡើយនេះ។ ដូច្នេះករណីអសកម្ម និងការឃុបឃឹតជំនួញឈើនៅច្រកដាក់ដាំនេះ ថ្នាក់លើគួរមានវិធានការណ៍ទៅលើសមត្ថកិច្ច ដែលមានភារកិច្ច បំពេញការងារនៅច្រកទ្វេរភាគីដាក់ដាំ ក៏ដូចជាឈ្មួញឈ្មោះ គួយ សុឃុន ខ្លួនជាសមត្ថកិច្ច អាងឥទ្ធិពលបងបង្កើតជាអភិបាលខេត្ត ព្រមទាំងលោកស័ក្តិ៥ កែវ ចិន្តា សុទ្ធតែ មន្ត្រីនគរបាលយុត្តិធម៌សុទ្ធសឹងមានភារកិច្ចចូលរួមទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើ បែរជានាំគ្នាចូលរួមប្រព្រឹត្ត បទល្មើសនេះ និងជាមេក្លោងរត់ពន្ធឈើទៅវៀណាមទៅវិញ ។

KA-05-09-2016-05

ពាក់ព័ន្ធនឹងករណីបទល្មើសឆ្លងរត់ពន្ធឈើទៅវៀតណាមតាមច្រកដាក់ដាំនេះ យើងមិនទាន់ទទួលបានការបំភ្លឺពីសមត្ថកិច្ច ប្រចាំច្រកដាក់ដាំ និង សមត្ថកិច្ចប្រចាំខេត្តមណ្ឌលគិរីនៅឡើយទេ ៕ ឦសាន៣

KA-05-09-2016-06