ក្រសួង​អប់រំ​ប្រកាស​ប្ដូរ​ថ្ងៃ​ចេញ​លទ្ធផល​ប្រឡង​បាក់ឌុប​​មក​នៅ​ចុង​សប្ដាហ៍​នេះ​​វិញ

រាជធានីភ្នំពេញ៖ ក្រសួងអប់រំបានប្រកាសប្ដូរកាលបរិច្ឆេទចេញលទ្ធផលប្រឡងបាក់ឌុប សម័យប្រឡង២២ សីហា ឆ្នាំ២០១៦ មកនៅចុងសប្ដាហ៍នេះវិញ ដោយសារតែដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ពិន្ទុរបស់បេក្ខជន បានប្រព្រឹត្តទៅប្រកបដោយភាពរលូនល្អ ពុំមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងដែលធ្វើឲ្យដំណើរការការងារទាំងស្រុង បញ្ចប់មុនការគ្រោងទុក។ នេះបើយោងតាមទំព័របណ្ដាញសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា។
ក្រសួង​អប់រំ​ប្រកាស​ប្ដូរ​ថ្ងៃ​ចេញ​លទ្ធផល​ប្រឡង​បាក់ឌុប​​មក​នៅ​ចុង​សប្ដាហ៍​នេះ​​វិញ

ប្រភពដដែលបានបញ្ជាក់ថា លទ្ធផលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជាសម្រាប់មណ្ឌលប្រឡងរាជធានីភ្នំពេញ និងខេត្តកណ្ដាលនឹងប្រកាសនៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ខាងមុននេះ។ ដោយឡែកមណ្ឌលប្រឡងបណ្ដាខេត្តផ្សេងៗទៀត នឹងប្រកាសផ្សាយនាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦

ប្រភព ៖ kqube

  • ក្រសួង​អប់រំ​ប្រកាស​ប្ដូរ​ថ្ងៃ​ចេញ​លទ្ធផល​ប្រឡង​បាក់ឌុប​​មក​នៅ​ចុង​សប្ដាហ៍​នេះ​​វិញ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/07  Category:កំសាន្ត
Tags: