ភ្នំ​ភ្លើង​នៅ​ភាគ​ខាង​កើត​រុស្ស៊ី ជះ​កម្អែល​ភ្លើង១១គី​ឡូ​ម៉ែត្រ ទៅ​លើ​អាកាស នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​ផ្ទុះ​ខ្លាំង

ភ្នំ​ភ្លើង​នៅ​ភាគ​ខាង​កើត​រុស្ស៊ី ជះ​កម្អែល​ភ្លើង១១គី​ឡូ​ម៉ែត្រ ទៅ​លើ​អាកាស នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​ផ្ទុះ​ខ្លាំង
(រុស្ស៊ី)៖ ភ្នំភ្លើង Klyuchevskoy នៅឧបទ្វីប Kamchatka នៃភាគខាងកើតដាច់ឆ្ងាយ របស់ប្រទេសរុស្ស៊ី បានជះកម្អែលចំនួនពីរលើក នៅព្រឹកថ្ងៃពុធនេះ បានបណ្តាលឲ្យអាជ្ញាធរ បង្កើនការអង្កេត យ៉ាងដិតដល់បំផុត ពីសកម្មភាពរបស់វា ចាប់ពីថ្ងៃនេះតទៅ។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួរ នាព្រឹកថ្ងៃពុធ ទី០៧ ខែកញ្ញា ឆ្នាំ២០១៦។

សកម្មភាពលើកទី១របស់ Klyuchevskoy បានជះកម្អែលឡើង លើអាកាសកម្ពស់ ៨គីឡូម៉ែត្រ និងលើទីពីរ គឺរហូតដល់ទៅ ១១គីឡូម៉ែត្រឯណោះ។ ដោយឡែក ផ្សែងផេះរបស់វាបានចល័ត ទៅកាន់ទិសខាងកើត ប៉ុន្តែគេមិនអាចស្មានដឹងពី រយៈកម្ពស់ និងចម្ងាយរបស់វានៅឡើយទេ។ ក្រុមអ្នកតាមដានភូមិសាស្ត្ររុស្ស៊ី បានបង្ហាញក្តីព្រួយបារម្ភថា ភ្នំភ្លើង Klyuchevskoy អាចនឹងបង្កការផ្ទុះ នៅកម្រិតធ្ងន់មួយ ខណៈពេលដែល ការព្រមាននៅពេលនេះ គឺកើនឡើងដល់កម្រិតពណ៌ក្រហម ដែលខ្ពស់ជាងគេបំផុតទៅហើយ។

ទោះបីជាបែបនេះក្តី ក្រសួងដោះស្រាយ ពេលគ្រាមានអាសន្នរបស់រុស្ស៊ី បានប្រកាសថា តំណាក់កាលនេះ ពុំទាន់មានការប្រកាសអាសន្ននោះទេ ហើយសម្រាប់កម្ទេចធូលីផេះផង់ ក៏នឹងមិនបង្កគ្រោះថ្នាក់ ដល់អ្នករស់នៅ ចម្ងាយ ៣០ គីឡូម៉ែត្រពីតំបន់ជើងភ្នំភ្លើង ខាងលើនេះដែរ៕

ប្រភព៖ khmertalking

  • ភ្នំ​ភ្លើង​នៅ​ភាគ​ខាង​កើត​រុស្ស៊ី ជះ​កម្អែល​ភ្លើង១១គី​ឡូ​ម៉ែត្រ ទៅ​លើ​អាកាស នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​ផ្ទុះ​ខ្លាំង已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/07  Category:ជីវិតនិងសង្គម
Tags: