ជប៉ុន៖ គ្រោះ​រញ្ជួយ​ដី​កម្រិត៤.៩រ៉ិចទ័រ វាយ​ប្រហារ​តំបន់​​​ធ្លាប់​រង​គ្រោះ​ដោយ​ស៊ូណា​មិ នាំ​ឲ្យ​​ញ័រ​​ដល់​ទី​ក្រុង​តូក្យូ

ជប៉ុន៖ គ្រោះ​រញ្ជួយ​ដី​កម្រិត៤.៩រ៉ិចទ័រ វាយ​ប្រហារ​តំបន់​​​ធ្លាប់​រង​គ្រោះ​ដោយ​ស៊ូណា​មិ នាំ​ឲ្យ​​ញ័រ​​ដល់​ទី​ក្រុង​តូក្យូ
(តូក្យូ)៖ គ្រោះរញ្ជួយដីកម្រិតមធ្យម ៤,៩រ៉ិចទ័រ បានវាយប្រហារភាគខាងកើត ប្រទេសជប៉ុនត្រង់តំបន់ ដែលធ្លាប់ទទួលរងគ្រោះ ដោយរលកយក្សស៊ូណាមិ ខ្លាំងបំផុត នៅឆ្នាំ ២០១១ ខណៈដែល កម្លាំងរញ្ជួយរបស់វា ក៏បានញាប់ញ័រដល់ទីក្រុងតូក្យូ ដែលស្ថិតនៅមិនឆ្ងាយពី ចំណុចរំញ័រប៉ុន្មាននោះដែរ។ នេះបើតាមការ ចេញផ្សាយនៅមុននេះបន្តិច ដោយទូរទស្សន៍រដ្ឋជប៉ុន NHK នាព្រឹកថ្ងៃពុធ ទី០៧ ខែកញ្ញា ឆ្នាំ២០១៦។

យ៉ាងណាក៏ដោយ រដ្ឋាភិបាលជប៉ុន នៅមិនទាន់ចេញសេចក្តីព្រមានណាមួយ ពីរលកយក្សស៊ូណាមិ ឬក៏អាចកើតមានការខូចខាត និងមនុស្សរងគ្រោះថ្នាក់នោះឡើយ។ គួរបញ្ជាក់ថា កាលពីឆ្នាំ ២០១១ គ្រោះរញ្ជួយដីកម្រិតធ្ងន់បំផុត ៨,៩រ៉ិចទ័រ បានវាយប្រហារតំបន់ឆ្នេរ ភាគខាងកើតជប៉ុន នាំឲ្យកើតមានរលក យក្សស៊ូណាមិកម្ពស់ ១៤ម៉ែត្រ និង សម្លាប់ប្រជាជនជប៉ុនអស់ជិត ២០,០០០នាក់។ អ្វីដែលអាក្រក់ បន្ថែមទៀតនោះ គឺការផ្ទុះរោងចក្រនុយក្លេអ៊ែរ ហ៊្វូគូស៊ីម៉ា ដែលបានបង្កឲ្យវិនាសកម្ម កាន់តែដុនដាប៕

ប្រភព៖ khmertalking

  • ជប៉ុន៖ គ្រោះ​រញ្ជួយ​ដី​កម្រិត៤.៩រ៉ិចទ័រ វាយ​ប្រហារ​តំបន់​​​ធ្លាប់​រង​គ្រោះ​ដោយ​ស៊ូណា​មិ នាំ​ឲ្យ​​ញ័រ​​ដល់​ទី​ក្រុង​តូក្យូ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/07  Category:កំសាន្ត
Tags: