ភាពខុសគ្នាមុជទឹកត្រជាក់និងក្តៅ

ភាពខុសគ្នាមុជទឹកត្រជាក់និងក្តៅ

សុខភាព : ការងូតទឹក គឺជាទម្លាប់មួយដែលនាំមកនូវសុខភាពល្អ ខណៈពេលដែលអ្នកខ្លះចូលចិត្តងូតទឹកក្តៅ រីឯអ្នកខ្លះទៀតចូលចិត្តងូតទឹកត្រជាក់។ ទោះបីជាទម្លាប់នៃការងូតទឹកទាំងពីរប្រភេទនេះមានផលប្រយោជន៍រៀងៗខ្លួនក្តី តែលោកអ្នកគួរតែជ្រើសរើសឲ្យបានល្អបំផុត ថាតើរាងកាយ ឬសុខភាពលោកអ្នកសមស្របនឹងការងូតទឹកប្រភេទមួយណា? មិនថា អ្នកចូលចិត្តងូតទឹកក្តៅ ឬទឹកត្រជាក់ក្តី លោកអ្នកក៏ត្រូវយល់ដឹងផងដែរថា តើទម្លាប់នៃការងូតទឹកបែបណាដែលអាចនាំឲ្យប៉ះពាល់ដល់សុខភាពរបស់លោក អ្នក

ចំណុចទី១ ៖
ការងូតទឹកត្រជាក់ :
-បង្កើនប្រព័ន្ធភាពស៊ាំ
-ជំរុញប្រព័ន្ធកោសិកា និងប្រព័ន្ធភាពស៊ាំដែលជួយបង្កើនការផលិតនៃលទ្ធភាពការពារការឆ្លងមេរោគប្រឆាំងនឹងកោសិកា ដោយបង្កើនប្រព័ន្ធភាពស៊ាំក្នុងខ្លួនរបស់លោកអ្នក។
ការងូតទឹក

-បង្កាជំងឺផ្តាសាយ និងក្អក
-ការងូតទឹកក្តៅ គឺមានប្រយោជន៍យ៉ាងខ្លាំង ក្នុងការបង្កាជំងឺផ្តាសាយ និងក្អក។ ចំហាយទឹកក្តៅ មានគុណសម្បត្តិក្នុងការសម្អាតប្រព័ន្ធផ្លូវដង្ហើម និងជួយឲ្យលោកអ្នកដកដង្ហើមបានស្រួល ហើយថែមទាំងអាចកាត់បន្ថយការតឹងច្រមុះ និងរលាកបំពង់កបានថែមទៀតផង។

ចំណុចទី២ ៖
ការងូតទឹកត្រជាក់ :
-ជំរុញប្រព័ន្ធសាមាធិ ៖ នៅពេលដែលទឹកត្រជាក់ហូរស្រោចស្រពលើរាងកាយរបស់លោកអ្នក អត្រាចង្វាក់បេះដូងនឹងមានការកើនឡើង ហើយជាលទ្ធផល គឺជួយសម្រួលការដកដង្ហើមបានវែងៗ និងរំញោចដល់សរសៃ និងរាងកាយទាំងមូលរបស់លោកអ្នក។ រាងកាយនឹងទទួលអារម្មណ៍ថាប្រកបដោយថាមពលខ្លាំងក្លា និងអាចអនុវត្តកិច្ចការងារជាមួយនឹងការផ្តោតអារម្មណ៍កាន់តែខ្ពស់ និងរឹងមាំកាន់តែខ្លាំង។
ការងូតទឹកក្តៅ:
-សម្រាកសាច់ដុំ
ការទឹកក្តៅ
ជួយជំរុញលំហូរឈាមទៅកាន់ស្បែករបស់លោកអ្នក ដើម្បីជួយ រំងាប់អារម្មណ៍ សម្រួលដល់ការអស់កម្លាំង និងជួយឲ្យសាច់ដុំលោកអ្នកបានសម្រាកនិងរឹងមាំ។