មិន​គួរ​ឲ្យ​ជឿ!​ សម្រាល​កូន​​៣ដង​​​ ចំ​ថ្ងៃ​ និង​ខែ​​តែ​មួយ​ទាំង​​៣​ដង​

បងប្អូន​បង្កើត​​ចំនួន​ ៣​នាក់​ ​នឹងត្រូវ​​ធ្វើ​​​ថ្ងៃ​ខួប​កំណើត​រួម​​គ្នា​​ បន្ទាប់​ពី​​ម្ដាយ​របស់​ពួក​គេ​​​បាន​សម្រាល​​ចំ​ថ្ងៃ ខែ​​តែ​​មួយ​​នៅ​​​ប៉ុន្មាន​​ឆ្នាំ​​ជាប់​ៗ​គ្នា​​។

 

មិន​គួរ​ឲ្យ​ជឿ!​ សម្រាល​កូន​​៣ដង​​​ ចំ​ថ្ងៃ​ និង​ខែ​​តែ​មួយ​ទាំង​​៣​ដង​

 

អ្នក​ស្រី​ Lauren Stevenson មក​ពី​ទីក្រុង​ Dickson រដ្ឋ​ North Dakota សហរដ្ឋ​អាមេរិក​បាន​សម្រាល​កូន​ទី​ ៣​​​នៅ​ថ្ងៃ​ទី​ ១​កញ្ញា ដែល​ដូច​គ្នា​ទៅ​នឹង​កំណើត​​​កូន​​មុន​ៗ​​ត្រឹម​រយៈពេល​​ ២​​ឆ្នាំ។

 

​អ្នក​ស្រី​ Stevenson ប្រាប់​ថា “ក្រុម​គ្រូពេទ្យ​ ​ឆ្មប​​ ​ប្ដី រួម​ទាំង​ខ្ញុំ​ផង ​​​សឹង​មិន​ជឿ​ថា​​​​ ​កូន​នេះ​​កើត​ចំ​ថ្ងៃ​ទី​ ១​កញ្ញា​ឡើយ”។ ​កូន​ទាំង​ ៣​​មាន​​ កូន​ទី​មួយ​ប្រុស​ឈ្មោះ​ Axel Lee អាយុ ​២ឆ្នាំ, កូន​ទី​២​ ស្រី​ឈ្មោះ Tommie Lee អាយុ​​១​ឆ្នាំ និង​កូន​ទី​៣​ ប្រុស​​មិន​ទាន់​​​មាន​ឈ្មោះ។ លោក​វេជ្ជបណ្ឌិត​ William Lowe ​និយាយ​ថា​​​​​ លោក​បាន​​ជួយ​សម្រាល​ដល់​កូន​ទាំង​ ៣នាក់ ​​និង​ជា​រឿង​ដ៏​កម្រ​​ជួប​ប្រទះ​បំផុត​​​ក្នុង​ជីវិត​របស់​គាត់។

 

បើ​តាម​​​​សាស្ត្រាចារ្យ​ជាន់​ខ្ពស់​​​​​​​ខាង​ស្ថិតិ​​​ប្រចាំ​ប្រទេស​អូស្ត្រាលី​​ ​ប្រាប់​ថា​ ​ករណី​​​សម្រាល​កូន​​​​​រយៈពេល​​​៣​ឆ្នាំ​ចំ​ថ្ងៃ​ និង​ខែ​តែ​មួយ​​ជាប់​ៗ​គ្នា​​នេះ​​​ ក្នុង​មនុស្ស​ ១លាន​នាក់​​ ​មាន​​​តែ​ ៧,៥​ករណី​​ប៉ុណ្ណោះ ឬ​​ ១៣,៣​ម៉ឺន​នាក់ មាន​ម្នាក់​ប៉ុណ្ណោះ៕

 

មិន​គួរ​ឲ្យ​ជឿ!​ សម្រាល​កូន​​៣ដង​​​ ចំ​ថ្ងៃ​ និង​ខែ​​តែ​មួយ​ទាំង​​៣​ដង​

 

 

មិន​គួរ​ឲ្យ​ជឿ!​ សម្រាល​កូន​​៣ដង​​​ ចំ​ថ្ងៃ​ និង​ខែ​​តែ​មួយ​ទាំង​​៣​ដង​

 

 

 

មិន​គួរ​ឲ្យ​ជឿ!​ សម្រាល​កូន​​៣ដង​​​ ចំ​ថ្ងៃ​ និង​ខែ​​តែ​មួយ​ទាំង​​៣​ដង​

 

 

​ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ ABC