កីឡាករ​លេខ​១​លើ​លោក​ Djokovic​ ​ឡើង​វគ្គ​៤​នាក់​​ចុង​ក្រោយ​ US Open

Novak Djokovic ​កីឡាករ​​វាយ​កូន​បាល់​លំដាប់​លេខ​១​លើ​លោក​ បាន​​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​ US Open 2016​ បន្ទាប់​​ពី​ឈ្នះ​​កីឡាករ​​ Jo-Wilfried Tsonga ​២​សិត​ ដោយ​លទ្ធផល​ ៦-៣ និង​ ៦-២ ​ហើយ​កីឡាករ​បារាំង​​បាន​​ជួប​បញ្ហា​របួស​ បោះ​បង់​ការ​ប្រកួត​នៅ​​ទីលាន​ Arthur Ashe Stadium កាលពីព្រឹកមិញ។

 

កីឡាករ​លេខ​១​លើ​លោក​ Djokovic​ ​ឡើង​វគ្គ​៤​នាក់​​ចុង​ក្រោយ​ US Open

Novak Djokovic ​កីឡាករ​​វាយ​កូន​បាល់​លេខ​១​លើ​លោក

 

ម្ចាស់​ការពារ​តំណែង​ជើង​ឯក​ សញ្ជាតិ​សែប​វ័យ​​២៩​ឆ្នាំ​ Djokovic ​នឹង​ឡើង​ទៅ​ប៉ះ​កីឡាករ​បារាំង​មួយ​រូប​ទៀត​​​ Gael Monfils នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ​ខណៈ​ដែល​កីឡាករ​ Tsonga ​វ័យ​៣១​ឆ្នាំ​ ​​​ដែល​​រង​របួស​ជង្គង់​ឆ្វេង​អំឡុង​ពេល​ប្រកួត​​​នោះ​ ​បាន​ប្រកាស​​ចូល​និវត្តន៍៕

 

កីឡាករ​លេខ​១​លើ​លោក​ Djokovic​ ​ឡើង​វគ្គ​៤​នាក់​​ចុង​ក្រោយ​ US Open

​​កីឡាករ​​ Jo-Wilfried Tsonga របួសជង្គង់ឆ្វេង ហើយចូលនិវត្តន៍

 

កីឡាករ​លេខ​១​លើ​លោក​ Djokovic​ ​ឡើង​វគ្គ​៤​នាក់​​ចុង​ក្រោយ​ US Open

 

កីឡាករ​លេខ​១​លើ​លោក​ Djokovic​ ​ឡើង​វគ្គ​៤​នាក់​​ចុង​ក្រោយ​ US Open

 

កីឡាករ​លេខ​១​លើ​លោក​ Djokovic​ ​ឡើង​វគ្គ​៤​នាក់​​ចុង​ក្រោយ​ US Open

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ mirror