ចូរ​ស្វែងយល់​អំពី​ឥទ្ធិពល ជាតិ​កាហ្វេ​អ៊ី​ន​មកលើ​ថ្លើម​

ចូរ​ស្វែងយល់​អំពី​ឥទ្ធិពល ជាតិ​កាហ្វេ​អ៊ី​ន​មកលើ​ថ្លើម​

​ការ​ញ៉ាំ​គ្រឿង​ស្រវឹង ក្នុង​កម្រិត​មធ្យម ត្រូវបាន​គេ​អះអាងថា ផ្តល់​ប្រយោជន៍​ច្រើន ដល់​សុខភាព​។ យ៉ាងណាមិញ បើសិនជា​ញ៉ាំ​ច្រើនពេក វា​ពិតជា​បំផ្លាញ​រាងកាយ​ទៅវិញ ជាពិសេស ថ្លើម​តែម្តង​។ តាម​ការស្រាវជ្រាវ​បាន​រកឃើញថា ការ​ញ៉ាំ​គ្រឿង​ស្រវឹង អាច​ធ្វើឲ្យ​មាន​ជំងឺថ្លើម​យ៉ាងហោចណាស់ ៣៧ ភាគរយ​ឯណោះ​។ គ្រឿង​ស្រវឹង មិនមែន​ជា​សារធាតុ​ដែល​អាក្រក់ ចំពោះ​ថ្លើម​ទេ ហើយ​ការ​ញ៉ាំ​ផ្អែម​ក៏​ដូចគ្នា​ដែរ​។ អ្នក​ធាត់​ជ្រុល​ត្រូវបាន​គេ​ដឹងថា មាន​ការខូចខាត​ថ្លើម​ជាខ្លាំង​។

យ៉ាងណាមិញ ការសិក្សា​បាន​រកឃើញថា ការ​ញ៉ាំ​អាហារ ឬ​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ី​ន​អាចជួយ​បញ្ឈប់​ការខូចខាត​របស់​ថ្លើម​បាន ជាពិសេស អ្នក​ដែល​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន និង​មាន​របប​អាហារ​មិន​ត្រឹមត្រូវ​។

​អ្នកជំនាញ​និយាយថា ការ​ញ៉ាំ​កាហ្វេ​ពី​រពែង​ក្នុង​មួយថ្ងៃ ប្រហែលជា​អាច​ជួយ​កាត់បន្ថយ ការ​ប្រឈម​នឹង​ជំងឺ​ក្រិន​ថ្លើម​បាន ៤៤ ភាគរយ​ឯណោះ​។
​នេះ​គឺជា​ដំណឹង​ល្អ​មួយ​ដែល​ថា យើង​អាច​បង្ការ​ជំងឺ​ក្រិន​ថ្លើម​បាន តាមរយៈ​ការ​ញ៉ាំ​អាហារ និង​ភេសជ្ជៈ​ណា​សំបូរ​ជាតិ​កាហ្វេ​អ៊ី​ន​។ កាហ្វេ​មាន​សារធាតុ​គីមី​ច្រើន ដែល​អាច​កាត់បន្ថយ​ជំងឺ​ក្រិន​ថ្លើម​បាន​យ៉ាង​អស្ចារ្យ​។

​អត្ថប្រយោជន៍​នៃ​ការ​ញ៉ាំ​កាហ្វេ នឹង​មាន​ច្រើន​កាលណា អ្នក​ញ៉ាំ​វា​កាន់តែ​ច្រើន យ៉ាងហោចណាស់ នេះ​គឺជា​អ្វី​ដែល​អ្នកស្រាវជ្រាវ និយាយ​អំពី​កាហ្វេ ហើយក៏​បាន​បញ្ជាក់ទៀតថា យើង​អាច​ញ៉ាំ​កាហ្វេ​បាន​រហូត​ដល់ ៤ ពែង​ឯណោះ​ជា​រៀងរាល់ថ្ងៃ​។ ពេល​នោះ​អ្នកនឹង​អាច​បន្ថយ​ការកើត​ជំងឺ​ក្រិន​ថ្លើម​រហូតដល់ ៦៥ ភាគរយ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។