បោក​មួយក្ឌាំង​ ​ បានទាំង​ស្រី​ បាន​ទាំង​ម៉ូតូ​លោក​អាចារ្យ​..ធ្វើឲ្យ​ពុទ្ធបរិស័ទ​ និងព្រះសង្ឃ​យំលែង​ចេញ​ !!

ខេត្តមណ្ឌលគីរី៖ រឿងហេតុដែលគួរឲ្យភ្ញាក់ផ្អើលនិងមិនធ្លាប់មានមួយ បានកើតឡើងតាំងពីថ្ងៃទី២២ ខែសីហា ប៉ុន្តែទើបបែកធ្លាយព័ត៌មានបង្កឲ្យមហាជនមានការហួសចិត្តគ្រប់គ្នាៗនៅព្រឹកថ្ងៃទី៥ ខែកញ្ញា២០១៦ ។ គ្រប់គ្នាយល់ច្រឡំ ខណៈបុរសម្នាក់ដែលតាំងខ្លួនជាម្ចាស់អំណោយ និងអួតថាជាតំណាងឲ្យលោកជំទាវម្នាក់ ដែលនៅមើលការទទួលខុសត្រូវ និងចាំបញ្ជាទិញគ្រឿងសំណង់ បានរត់គេចបាត់ពីវត្តគិរីវនារាម កាលពីថ្ងៃទី៤ ខែកញ្ញា ថែមទាំងលួចយកម៉ូតូរបស់លោកតាអាចារ្យមួយគ្រឿង និងនាំនារីជាកម្មករដាំបាយឲ្យក្រុមជាងសំណង់ទៅបាត់ម្នាក់ផងដែរ ។
បោក​មួយក្ឌាំង​ ​ បានទាំង​ស្រី​ បាន​ទាំង​ម៉ូតូ​លោក​អាចារ្យ​..ធ្វើឲ្យ​ពុទ្ធបរិស័ទ​ និងព្រះសង្ឃ​យំលែង​ចេញ​ !!
ព្រះសង្ឃនិងគណៈកម្មការអាចារ្យវត្ត ព្រមទាំងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តគិរីវនារាម ស្ថិតក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា កំពុងមានកង្វល់យ៉ាងខ្លាំង ខណៈម្ចាស់អំណោយ ដែលមកអះអាងថាជួយ ឧបត្ថម្ភកសាងរបងវត្ត និងចាក់បំពេញដីក្នុងទីធ្លាវត្ត ដែលបានបញ្ជាទិញសម្ភារ និងគ្រឿងសំណង់អស់ជាច្រើនលានរៀលយកមកគរទុកត្រៀមធ្វើរបងវត្តមិនទាន់ឲ្យលុយគេ បែរជារត់គេចខ្លួនបាត់ស្រមោល ធ្វើឲ្យព្រះសង្ឃនិងគណៈកម្មការវត្តត្រូវជំពាក់លុយគេវ័ណ្ឌកឆាន់បាយលែងចូលទៅហើយ ។

លោកតា បឿន សំអុល គណៈកម្មការវត្តមានប្រសាសន៏ថា កាលពីថ្ងៃទី២០ ខែសីហា កន្លងទៅ ព្រះមេគណខេត្តបាននាំបុរសម្នាក់ឈ្មោះ លី ឡេក ទៅដល់វត្តគិរីវនារាម ជួបព្រះសង្ឃគង់នៅវត្តនេះ និងគណៈកម្មការវត្ត ដើម្បីសុំជួយកសាងរបង និងចាក់ដីបំពេញទីធ្លាវត្តឲ្យធំទូលាយ ។ លោកតាបន្តថា ក្រោយពីបានពិនិត្យនិងព្រមព្រៀងគ្នាពីគំរូប្លង់រួច គឺត្រូវចំណាយថវិកាអស់ចំនួន៣០ម៉ឺនដុល្លារ ។ ពេលនោះសកម្មភាពសាងសង់របងវត្ត និងការចាក់បំពេញដីក៏បានចាប់ផ្តើមភ្លាមៗនៅថ្ងៃទី២២ ខែសីហា ដោយឈ្មោះ លី ឡេក បានទាក់ទងទិញគ្រឿងសំណង់ ខ្សាច់ ថ្ម ស៊ីម៉ង់ត៍ ដែក ឥដ្ឋ ពីផ្ទះលក់គ្រឿងសំណង់មួយកន្លែងក្នុងឃុំពូជ្រៃ ដោយម្ចាស់គ្រឿងសំណង់នោះដឹកយកទៅទម្លាក់នៅពេញក្នុងបរិវេណវត្ត ដើម្បីឲ្យក្រុមជាងចាប់ធ្វើការសាងសង់បណ្តើរៗ ដោយជំពាក់លុយថ្លៃគ្រឿងសំណង់សិន សូម្បីមួយរៀលមិនទាន់បានសងផង ។
បោក​មួយក្ឌាំង​ ​ បានទាំង​ស្រី​ បាន​ទាំង​ម៉ូតូ​លោក​អាចារ្យ​..ធ្វើឲ្យ​ពុទ្ធបរិស័ទ​ និងព្រះសង្ឃ​យំលែង​ចេញ​ !!
ក្រៅពីទិញគ្រឿងសំណង់ជំពាក់គេប្រមាណជាង៥០លានរៀល ឈ្មោះ លី ឡេក ក៏បានឲ្យគណៈកម្មការវត្តគិរីវនារាម ជួយទាក់ទងទៅម្ចាស់គ្រឿងចក្រឈូសឆាយដី ឲ្យមកកាយដីចាក់បំពេញក្នុងទីធ្លាវត្ត ដោយសន្យានៅពេលចាក់បានចំនួន៥០០រថយន្តចាំទូទាត់គ្នាម្តង ហើយតាមគម្រោងត្រូវចាក់១.៥០០រថយន្ត ។

លោក គា អឿង ម្ចាស់គ្រឿងចក្របានឲ្យដឹងថា ដោយសារមានការទុកចិត្តលើលោកតាគណៈកម្មការវត្ត និងសំអាងលើលិខិតកិច្ចសន្យា ដែលធ្វើរួមគ្នារវាងរូបគាត់(គា អឿង)ជាមួយឈ្មោះ លី ឡេក និងមានការដឹងឮធានាពីគណៈកម្មការវត្តគិរីវនារាមផង គាត់ក៏បានដឹកគ្រឿងចក្រសម្រាប់កាយដី ដឹកជញ្ជូនដី និងឈូសពង្រាបដីយកទៅដាក់នៅវត្តដើម្បីធ្វើសកម្មភាពតាមកិច្ចសន្យា ។

ម្ចាស់គ្រឿងចក្របានបង្ហាញនៅក្នុងកិច្ចសន្យាដែលសរសេរជាលាយលក្ខណ៍អក្សរថា យោងតាមម្ចាស់ថវិកាឈ្មោះជំទាវ លី ពា និងតំណាងឈ្មោះ លី ឡេក ព្រមទាំងព្រះសង្ឃ គណៈកម្មការអាចារ្យ និងពុទ្ធបរិស័ទ បានសម្រេចឲ្យឈ្មោះ គា អឿង ចាក់ដីនៅក្នុងតម្លៃមួយរថយន្ត៥ម៉ឺនរៀល ។ ការចាក់ដីក្នុងបរិវេណទីធ្លាវត្តឲ្យស្អាតបានចំនួន៥០០រថយន្ត ទើបគិតប្រាក់ម្តង ដោយចាប់ផ្តើមចាក់នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ រហូតដល់គ្រប់១.៥០០រថយន្ត ។
បោក​មួយក្ឌាំង​ ​ បានទាំង​ស្រី​ បាន​ទាំង​ម៉ូតូ​លោក​អាចារ្យ​..ធ្វើឲ្យ​ពុទ្ធបរិស័ទ​ និងព្រះសង្ឃ​យំលែង​ចេញ​ !!
សេចក្តីរាយការណ៍បានឲ្យដឹងថា ដំបូងឡើយគេបានឃើញឈ្មោះ លី ឡេក ទាក់ទងទៅព្រះមេគណខេត្ត ដោយបានសួរនាំលោកពីបញ្ហាវត្តដែលជួបការខ្វះខាត ដើម្បីនាំយកអំណោយរបស់លោកជំទាវ ទៅសាងសង់ប្រគេនលោកតាមតម្រូវការ ។ ចំណែកព្រះមេគណខេត្ត ដោយមានសប្បុរសជនចង់ជួយកសាងវត្តអារាមបែបនេះ ក៏បានណែនាំឈ្មោះ លី ឡេក ឲ្យទៅជួយកសាងសមិទ្ធផលនានាដល់វត្តគិរីវនារាម ដែលកន្លងមកធ្លាប់ជួបប្រទះបញ្ហាភ្លើងឆេះសាលាឆាន់អស់គ្មានសល់ គប្បីត្រូវតែជួយវត្តនោះតែមិននឹកស្មានថា បែរជានាំទុក្ខដល់ព្រះសង្ឃនិងគណៈកម្មការវត្តនេះឲ្យជំពាក់លុយគេទៅវិញ ។

ជាការហួសចិត្ត បុរសឈ្មោះ លី ឡេក ដែលមិនមានអ្នកណាស្គាល់ប្រភពថា មកពីទីណានោះទេ បានធ្វើឱ្យគេជឿស្លុង ។ មិនត្រឹមតែបោកព្រះសង្ឃ ប្រជាពលរដ្ឋ និងកម្មករធ្វើសំណង់ជាង២០០នាកប៉ុណ្ណោះទេ ថែមទាំងបានបោកបញ្ឆោតយកម៉ូតូមួយគ្រឿងរបស់តាអាចារ្យ រួមនឹងក្មេងស្រីក្រមុំម្នាក់ទៅបាត់ទៀតផង ។

បើតាមម្តាយធំរបស់ក្មេងស្រីឲ្យដឹងថា នាងឈ្មោះ រតនា អាយុជិត២០ឆ្នាំ រស់នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានមកធ្វើការជាអ្នកដាំបាយឲ្យឈ្មោះ លី ឡេក និងជាងធ្វើសំណង់ ទើបបានប្រមាណ៤ទៅ៥ថ្ងៃប៉ុណ្ណោះ ក៏ត្រូវឈ្មោះ លី ឡេក នាំយកទៅបាត់ កាលពីល្ងាចថ្ងៃទី៤ ខែកញ្ញា មិនដឹងសុខទុក្ខយ៉ាងណាទេ បាត់ដំណឹងឈឹង ។
បោក​មួយក្ឌាំង​ ​ បានទាំង​ស្រី​ បាន​ទាំង​ម៉ូតូ​លោក​អាចារ្យ​..ធ្វើឲ្យ​ពុទ្ធបរិស័ទ​ និងព្រះសង្ឃ​យំលែង​ចេញ​ !!
មហាជនមានចម្ងល់យ៉ាងខ្លាំងចំពោះសកម្មភាពធ្វើនំអត់ម្សៅរបស់បុគ្គលឈ្មោះ លី ឡេក ដែលបានបោកប្រាស់ព្រះសង្ឃ ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ដ្បិតគេពិតជាមានជំនាញខ្លាំងណាស់ ព្រោះមិនមែនបោកមនុស្សម្នាក់ឬពីរនាក់ទេ គឺបោកពេញមួយឃុំតែម្តង ។ រហូតមកដល់ពេលនេះ គេនៅតែមិនទាន់ស្គាល់អត្តសញ្ញាណរបស់ឈ្មោះ លី ឡេក ថាជាឈ្មោះពិត ឬក្លែងក្លាយនៅឡើយ ខណៈឈ្មោះរបស់លោកជំទាវ លី ពា ក៏មិនដឹងថា ជាឈ្មោះក្លែងក្លាយ ឬពិតប្រាកដដែរ ។ ហេតុអ្វីមិនឆ្ងល់? ឈ្មោះ លី ឡេក សន្យាជួយកសាងវត្ត មានតម្លៃជាង៣០ម៉ឺនដុល្លារ ប៉ុន្តែខ្លួនឯងសូម្បីកង់អត់មានជិះផង ដើរចង់«យារពង»ទៅហើយ នៅតែគេជឿទៀត ពិតជាអស្ចារ្យមែន ។

ប្រជាពលរដ្ឋបានសំណូមពរដល់សប្បុរសជនទាំងក្នុងស្រុកនិងក្រៅស្រុក មេត្តាជួយដល់ព្រះសង្ឃគង់នៅវត្តគិរីវនារាមផង ព្រោះថា ករណីនេះកំពុងធ្វើឲ្យព្រះសង្ឃជាប់បំណុលម្ចាស់ផ្ទះលក់គ្រឿងសំណង់ជាង៥០លានរៀល និងថ្លៃចាក់ដី៨លានរៀល ។ នេះមិនទាន់រាប់ថ្លៃពលកម្មរបស់ជាងធ្វើសំណង់ជាង១០០នាក់ ដែលបានខិតខំធ្វើការអស់ជាង១០ថ្ងៃមកហើយ មិនទាន់បានប្រាក់កម្រៃ សូម្បីមួយកាក់មួយសេន (ក្នុងម្នាក់ធ្វើការមួយថ្ងៃបានថ្លៃឈ្មួល៣៥.០០០រៀល ) ។

ជាងនេះទៀត អ្នកស្រុកបានស្នើដល់ក្រសួងមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់ខេត្ត ក្រុង ជួយស្វែងរកឈ្មោះ លី ឡេក ឲ្យឃើញផង ដើម្បីឲ្យច្បាប់ចាត់ការលើជនខិលខូចនេះ កុំឲ្យដើរធ្វើសកម្មភាពបោកប្រាស់គេតទៅទៀត ។ ជាពិសេស ពួកគាត់សុំឲ្យសមត្ថកិច្ចជួយតាមរកក្មេងស្រីដែលត្រូវឈ្មោះខាងលើបោកយកទៅជាមួយផង ព្រោះពេលនេះគ្រួសារនាងបានតាមរកច្រើនកន្លែងហើយមិនទាន់ឃើញទេ ហើយជីវភាពគ្រួសាររបស់នាងក៏មានការខ្វះខាតខ្លាំងណាស់ដែរ ។
បោក​មួយក្ឌាំង​ ​ បានទាំង​ស្រី​ បាន​ទាំង​ម៉ូតូ​លោក​អាចារ្យ​..ធ្វើឲ្យ​ពុទ្ធបរិស័ទ​ និងព្រះសង្ឃ​យំលែង​ចេញ​ !!
ព័ត៌មានចុងក្រោយដែលទទួលបានពីប៉ុស្តិ៍នគរបាលរដ្ឋបាលពូជ្រៃ ស្រុកពេជ្រាដា កាលពីរសៀលថ្ងៃទី៥ ខែកញ្ញា ថា សមត្ថកិច្ចមិនទាន់ទទួលបានពាក្យបណ្តឹងពីព្រះសង្ឃ ឬប្រជាពលរដ្ឋណាម្នាក់នៅឡើយទេ ។

ដល់ពេលឈ្មោះ លី ឡេក បោកស្រស់ៗបែបនេះ ទើបគ្រប់គ្នាភ្ញាក់ខ្លួន សូម្បីរូបថតឈ្មោះ លី ឡេក ក៏គ្មានអ្នកណាមានដែរ គឺស្គាល់តែមុខ ស្គាល់តែឈ្មោះ ប៉ុន្តែគ្មានរូបថតអ្នកបោកនេះទាល់តែសោះ ។ បើអត់រូបថតបែបនេះ ឱ្យជួយរកម៉េចឃើញទៅ ? សូម្បីឈ្មោះ លី ឡេក ក៏មិនប្រាកដថាជាឈ្មោះពិតដែរ ។ បើតែយ៉ាងហ្នឹង ល្មមត្រូវចាញ់បោកគេមែនហើយ ៕

ប្រភព៖ VD7

  • បោក​មួយក្ឌាំង​ ​ បានទាំង​ស្រី​ បាន​ទាំង​ម៉ូតូ​លោក​អាចារ្យ​..ធ្វើឲ្យ​ពុទ្ធបរិស័ទ​ និងព្រះសង្ឃ​យំលែង​ចេញ​ !!已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/09/07  Category:ជីវិតនិងសង្គម
Tags: