​នៅមិននៅ! ទៅសម្លាប់មេឆ្កែរបស់ម៉ែប្រពន្ធ

ខេត្តកំពត ៖ ស្ត្រី​ម្នាក់​យក​គ្រាប់ត្នោត​ចាស់​ទៅ​គប់​លើ​ក្បាល​ប្តី បណ្តាល​ឱ្យ​រយះ​ក្បាល​ហូរ​ជោក ដោយសារ​ខឹង​ប្តី​រូប​នោះ​បាន​សម្លាប់​​មេ​ឆ្កែ​មួយ​ក្បាល ទើប​ផ្ទុះ​កំហឹង​បែប​នេះ កាលពី​វេ​ល​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​០៦ កញ្ញា ២០១៦ ។

ប្រភព​ឱ្យ​ដឹង​ថា ស្ត្រី​ជា​ប្រពន្ធ​ដៃដល់​ឈ្មោះ​ស្រី ជឹ​ម អាយុ​៤៦​ឆ្នាំ រីឯ​ប្តី​រង​គ្រោះ​ឈ្មោះ​ឡឺ​ង ជ្រ​ន អាយុ​៤៩​ឆ្នាំ ទាំង​២​នាក់​រស់នៅ​ភូមិ​កោះ​ស្នូក ឃុំ​ប្ញ​ស្សី​ខាងកើត ស្រុក​កំពង់ត្រឡាច ខេត្តកំពត ។

ប្រភព​បន្ត​ថា ករណី​នេះ​កើតឡើង​ដោយសារ​តែ​ប្តី​នោះ​ផឹកស្រា​ស្រវឹង​ហើយ​ទៅ​វាយ​មេ​ឆ្កែ​មួយ​ក្បាល​បណ្តាល​ឱ្យ​ងាប់ ទើប​កើត​ទៅ​ជា​ជម្លោះ​គ្នា​យ៉ាង​ខ្លាំង ដោយ​ប្រពន្ធ​បាន​ទៅ​រើស​គ្រាប់ត្នោត​មួយ​គ្រាប់​គប់​ចំ​ក្បាល បណ្តាល​ឱ្យ​រង​របួស​បែកក្បាល​តែ​ម្តង ។ ក្រោយ​កើតហេតុ ប្តី​បាន​ប្តឹងប្តល់​នោះ​ទេ គ្រាន់តែ​សមត្ថកិច្ច​នាំ​ស្ត្រី​ជា​ប្រពន្ធ​ទៅ​អប់រំ​ប៉ុណ្ណោះ ។