ញាក់សាច់! កំពុងរៀបចំហូបបាយ ស្រាប់តែបាក់ស្រុតដី​ក្នុងផ្ទះ «លេប» ទាំងគ្រែទាំងមនុស្សតែម្តង (Video Inside)

បុរសម្នាក់នៅក្នុងប្រទេសចិន សំណាងនៅមានជីវិត ក្រោយគាត់ត្រូវបាន «លេប» ត្របាក់ដោយរណ្តៅដ៏ធំមួយជម្រៅ ៣ ម៉ែត្រ នៅក្នុងផ្ទះរបស់គាត់ ស្ថិតក្នុងទីក្រុង Xi’an ខេត្ត Shaanxi ភាគពាយព្យនៃប្រទេសចិន កាលពីថ្ងៃទី១ កញ្ញា ២០១៦ ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសម្នាក់មានឈ្មោះថា Xi គឺគាត់បានរៀបចំរួចរាល់ ដើម្បីទទួលទានអហារពេលល្ងាច ខណៈអង្គុយនៅលើគ្រែ និងរំពេចនោះ ស្រាប់តែដីក្នុងផ្ទះរបស់គាត់បាក់ស្រុតតែម្តង ។

Xi មកពីទីក្រុង Xi’an មកពីបានធ្លាក់ចូលទៅក្នុងរណ្តៅនោះ និងបានស្រែកហៅឲ្យគេជួយ ។ មីងរបស់គាត់ ដែលក៏ស្ថិតនៅក្នុងផ្ទះដែរ បានចេញមកជួយ Xi ។ គាត់បានជណ្តើរចូលទៅក្នុងរណ្តៅ ដើម្បីឲ្យ Xi ឡើងមកលើវិញ ។

ពូរបស់គាត់ឈ្មោះ Du ដែលជាម្ចាស់ផ្ទះនេះ ត្រូវបានហៅមកកាន់កន្លែងកើតហេតុ ។ Du ពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលបានឃើញរណ្តៅដ៏ធំកើតឡើងនៅក្នុងផ្ទះរបស់គាត់បែបនេះ ។ Du និយាយថា ភ្ញួយប្រុសរបស់គាត់ទទួលរងរបួសពុំគំរាមកំហែងដល់អាយុជីវិតទេ ប៉ុន្តែ នៅតែត្រូវទទួលការព្យាបាលនៅមន្ទីរពេទ្យនៅឡើយ ។

Du និយាយថា គាត់បានទទួលការហៅទូរស័ព្ទអំពីហេតុការណ៍នេះ នៅម៉ោងប្រហែល ៦ ល្ងាច ។ គាត់ក៏បានហៅក្រុមហ៊ុនទឹក ដើម្បីជួលជុលបំពង់ទឹក ដែលកំពុងលេចធ្លាយ និងការធ្លាក់ចុះនៃរចនាសម្ព័ន្ធផ្ទះ នាំឲ្យបាក់ស្រុតដីបែបនេះ ។

មនុស្សដែលរស់នៅជាន់ទី៥ ត្រូវបានជម្លៀសចេញ ដោយសារព្រួយបារម្ភពីសុវត្ថិភាព ៕


Related Posts