ឆ្កែ​មួយ​ក្បាល​ដើរ​​​​ជាង ៦ គីឡូម៉ែត្រ​ទៅ​ទីក្រុង​រៀង​​រាល់​ថ្ងៃ​ដើម្បី​…

Bruno ឆ្កែត្រាច់ចរ ដើរមួយថ្ងៃជាង ៦ គីឡូម៉ែត្រជារៀងរាល់ថ្ងៃពីកន្លែងដែលវារស់នៅទៅកាន់ទីក្រុង ហើយគោលបំណងនៃការដើរលើចង្ងាយផ្លូវដ៏ឆ្ងាយបែបនេះជារៀងរាល់ថ្ងៃរបស់វាគឺដើម្បីទៅរាក់ទាក់ជាមួយនឹងប្រជាជននៅក្នុងទីក្រុង Longville រដ្ឋ Minnesota សហរដ្ឋអាមេរិក តែប៉ុណ្ណោះ។

វាមិនមែនទើបតែធ្វើដូចនេះនោះទេ សកម្មភាពបែបនេះវាធ្វើអស់រយៈពេល ១២ ឆ្នាំមកហើយគឺតាំងពីវានៅតូចម្លេ៉ះ ។ លោកស្រី Larry ដែលជាម្ចាស់របស់វា ធ្លាប់បានព្យាយាមចាក់ច្រវ៉ាកវា ដើម្បីកុំឲ្យវាដើរបែបនេះតទៅទៀតខ្លាចមានគ្រោះថ្នាក់ ប៉ុន្តែក្រោយមកដើរឃើញថា Bruno បានព្យាយាមធ្វើអត្តឃាតជាច្រើនដង គាត់ក៏សម្រេចចិត្តលែងវាវិញ និងបណ្ដោយឲ្យវាផ្សងព្រេងបែបនេះតទៅទៀត។

មនុស្សនៅក្នុងទីប្រជុំជនភាគច្រើនសុទ្ធតែស្គាល់ Bruno ពីព្រោះតែរៀងរាល់ថ្ងៃវាបានទៅរាក់ទាក់អ្នករាល់គ្នាដល់ផ្ទះ និងកន្លែងធ្វើការតែម្ដង អ្នកដែលបានឃើញវាតែងតែផ្ដល់ជាទឹក ឬ នំចំណីឲ្យវា។ អ្នកនៅក្នុងទីប្រជុំជនពិតជាស្រលាញ់វាខ្លាំងណាស់ ដោយបានដាក់រហ័សនាមឲ្យវាថា ឆ្កែរបស់ទីក្រុង (Town’s dog) ជាពិសេសពួកគេបានសាងសងរូបសំណាក់របស់វាពីឈើទៀតផង៕


  • ឆ្កែ​មួយ​ក្បាល​ដើរ​​​​ជាង ៦ គីឡូម៉ែត្រ​ទៅ​ទីក្រុង​រៀង​​រាល់​ថ្ងៃ​ដើម្បី​…已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/07  Category:ជីវិតនិងសង្គម
Tags: