ស្ទាវ​ពីរ​នាក់​បើករថយន្ដ​លឿន​ពេក​ជ្រុល​ទៅបុក​ដើមឈើ ស្លាប់​ភ្លាមៗ​ម្នាក់ និង​ម្នាក់ទៀត​រងរបួស​បាក់ជើង​ធ្ងន់ធ្ងរ​

ខេត្តព្រះសីហនុ៖ យុវជន២នាក់បានបើករថយន្ដ ម៉ាកវីស្តូ ( Visto) ក្នុងល្បឿងយ៉ាងលឿនបានទៅបុកដើមឈើយ៉ាងកម្រោលបណ្ដាលឲ្យម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ហើយត្រូវបានសមត្ថកិច្ចស្គាល់ថា អ្នកស្លាប់ជាកូននាយរងការិយាល័យអាវុធជាតិផ្ទុះ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅយប់ឈានចូលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅចន្លោះគីឡូម៉ែត្រលេខ១១២-១១៣ ស្ថិតក្នុងឃុំបិតត្រាំ ស្រុកព្រៃនប់។

KA-07-09-2016-03

លោកវរសេនីយ៍ឯក អ៊ី សុខា ស្នងការរងនគរបាលខេត្ត បានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់នេះ មានអាយុប្រហែល១៥ឆ្នាំ ហើយក្នុងនោះម្នាក់បានបាត់បង់ជីវិតនៅកន្លែងកើតហេតុ ត្រូវជាកូនប្រុសលោក ណាង សារឿន នាយរងការិយាល័យអាវុធជាតិផ្ទុះនៃស្នងការដ្ឋាននគរបាលខេត្ត។ ចំណែកម្នាក់ទៀតរងរបួសបាក់ជើងធ្ងន់ធ្ងរ ឈ្មោះ លី រ៉ុងរ៉ាត់ ត្រូវបានបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្នំពេញ។ សមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា រថយន្ដនេះបើកបរ ៕

KA-07-09-2016-04
KA-07-09-2016-05