មូលហេតុ​ពី​ក្រោយ​ខ្នង នៃ​ការ​រំសាយ​កិច្ចប្រជុំ​រវាង Obama និង Duterte គឺ​លើស​ពី​អ្វី​ដែល​យើង​គិត

មូលហេតុ​ពី​ក្រោយ​ខ្នង នៃ​ការ​រំសាយ​កិច្ចប្រជុំ​រវាង Obama និង Duterte គឺ​លើស​ពី​អ្វី​ដែល​យើង​គិត
ការរំសាយជំនួបរវាងប្រធានាធិបតីអាមេរិក Barack Obama និងប្រធានាធិបតីហ្វីលីពីន Rodrigo Duterte តាមពិតមិនមែនដោយសារតែលោក Duterte ជេរលោក Obama ប៉ុណ្ណោះទេ តាមពិតវាមានអ្វីដែលលើសពីនេះ ពោលគឺវាកើតឡើងដោយសារផ្នែកមួយនៃការគិត និងគោលនយោបាយរបស់លោក Duterte ផ្ទាល់តែម្ដង ។

ការហៅលោក Obama ថា “Son of a bitch” បានធ្វើឲ្យសេតវិមានអាមេរិកប្រកាសរំសាយកិច្ចប្រជុំរវាងប្រទេសទាំង២ភ្លាមៗ ទាំងដែលហ្វីលីពីនជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អាមេរិក ប្រចាំនៅតំបន់ប៉ាស៊ីហ្វិក តែអ្នកវិភាគជាច្រើនមើលឃើញថា វាមានមូលហេតុលើសពីនេះ នោះគឺគោលនយោបាយប្រឆាំងអាមេរិក របស់លោក Duterte ដែលផ្ទុយស្រលះពីអ្វីដែលប្រធានាធិបតីជំនាន់មុនៗបានធ្វើ ។

ជាក់ស្ដែងក្នុងជម្លោះសមុទ្រចិនខាងត្បូង រវាងហ្វីលីពីន និងចិន ត្រូវបានលោក Duterte ប្រកាន់យកគោលជំហរដោះស្រាយទ្វេភាគី ដោយមិនឲ្យអាមេរិកពាក់ព័ន្ធនឹងជម្លោះនេះទេ ហើយវានឹងក្លាយជាបញ្ហាដ៏ចម្បងមួយ សម្រាប់ប្រធានាធិបតីអាមេរិកអាណត្តិក្រោយ ដែលត្រូវដោះស្រាយ ដើម្បីជៀសវាងការថមថយឥទ្ធិពលរបស់ខ្លួនក្នុងតំបន់នេះ បែរជាអាចឲ្យចិនពង្រីកឥទ្ធិពលរបស់ខ្លួនបន្ថែម ។

មូលហេតុមួយទៀត ដូចនឹងអ្វីដែលមនុស្សជាច្រើនគិតនោះ គឺដោយសារការប្រមាថលោក Obama ដោយផ្ទាល់ ជាក់ស្ដែងពាក្យថា “Son of a bitch” ដែលលោក Duterte ប្រើនោះ គឺសំដៅលើលោក Obama តែម្ដង មិនមែនសំដៅលើរដ្ឋបាលលោកទេ ហើយនេះជាមូលហេតុនៃការរំសាយកិច្ចប្រជុំ ។

អតីតមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសលោក Nicholas Burns បានចាត់ទុកការជេររបស់លោក Duterte ថា “វាមិនមែនគ្រាន់ជាការប្រមាថដល់លោក Obama តែម្នាក់ទេ តែគឺប្រមាថដល់ការិយាល័យប្រធានាធិបតីអាមេរិកតែម្ដង” ហើយលោកគាំទ្រចំពោះការរំសាយកិច្ចប្រជុំនេះ ។

ទោះជាយ៉ាងនេះក្ដី អ្នកនាំពាក្យលោក Rodrigo Duterte បានចេញមកសម្ដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះរឿងនេះ ដោយលោក Duterte ផ្ទាល់ក៏បានបកស្រាយថា អ្វីដែលលោកនិយាយនោះ មិនមែនមានចេតនាថាឲ្យលោក Obama ទេ តែវាគ្រាន់ជាការឆ្លើយនឹងសំណួររបស់អ្នកកាសែតប៉ុណ្ណោះ ។

គួររម្លឹកថា វត្តមាននៃប្រធានាធិបតី Rodrigo Duterte គឺជាអ្វីដែលគ្មាននរណានឹកស្មានដល់ ហើយគោលនយោបាយរបស់លោកទៀតសោត គឺខុសស្រឡះពីអ្នកដឹកនាំមុនៗតែម្ដង ដែលប្រធានាធិបតីមុនៗ បានចាត់ទុកទំនាក់ទំនងជាមួយអាមេរិកថាជារឿងសំខាន់ តែចំពោះលោក Duterte វិញ មិនមែនគ្រាន់តែហៅអគ្គរដ្ឋទូតអាមេរិកប្រចាំនៅក្រុង Manila ថា “Gay, Son of a bitch” ប៉ុណ្ណោះទេ នៅហៅរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក John Kerry ថាជាមនុស្សឆ្កួត ហើយដល់ថ្នាក់ជេរលោក Obama ទៀតផង ៕

ប្រភព៖ kqube
ប្រភព៖ CNN

  • មូលហេតុ​ពី​ក្រោយ​ខ្នង នៃ​ការ​រំសាយ​កិច្ចប្រជុំ​រវាង Obama និង Duterte គឺ​លើស​ពី​អ្វី​ដែល​យើង​គិត已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/09/07  Category:ជីវិតនិងសង្គម
Tags: