នាវា​ល្បាត​អាមេរិក​ត្រូវ​ប្ដូរ​ទិស​ភ្លាមៗ បន្ទាប់​ពី​ទូក​អ៊ីរ៉ង់​បើក​តម្រង់​មក​ខ្លួន​កាន់​តែ​កៀក (វីដេអូ)

នាវាល្បាតដែនទឹកអាមេរិកមួយគ្រឿង ត្រូវបង្ខំចិត្តប្ដូរទិសដៅភ្លាមៗ នៅឈូងសមុទ្រ Persian បន្ទាប់ពីទូកចម្បាំងអ៊ីរ៉ង់ជាច្រើនគ្រឿង បើកតម្រង់មកនាវាអាមេរិក ទាំងដែលមិនមានប្រតិកម្មអ្វីបន្តិចសោះ បើទោះជានាវាអាមេរិកធ្វើការព្រមានជាច្រើនដងរួចមកហើយ ដោយករណីនេះ មិនមែនជាលើកទី១ទេ ។

ការប្រឈមមុខដាក់គ្នា កើតឡើងកាលពីថ្ងៃទី៤ ខែកញ្ញា ដោយនាវា USS Firebolt របស់អាមេរិក ត្រូវប្ដូរទិសដៅភ្លាមៗ បន្ទាប់ពីនាវាចម្បាំងអ៊ីរ៉ង់មានបំពាក់អាវុធជាច្រើន មកតម្រង់មកខ្លួនក្នុងចម្ងាយត្រឹមតែ៩០ម៉ែត្រប៉ុណ្ណោះ ហើយទោះជានាវាអាមេរិកព្យាយាមទាក់ទងទៅនាវានោះ៣ដងក៏ដោយ ក៏នាវាអ៊ីរ៉ង់មិនបានធ្វើការឆ្លើយតបដែរ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែសីហា នាវាពិឃាដមានបំពាក់មីស៊ីលនាំផ្លូវ USS Nitze ធ្លាប់ត្រូវបានទូកយោធាអ៊ីរ៉ង់ជាច្រើនគ្រឿង ស្ទាក់ចាប់នៅក្បែរច្រកសមុទ្រ Strait of Hormuz ទាំងដែលនាវា Nitze ស្ថិតនៅក្នុងដែនសមុទ្រអន្តរជាតិ ៕
នាវា​ល្បាត​អាមេរិក​ត្រូវ​ប្ដូរ​ទិស​ភ្លាមៗ បន្ទាប់​ពី​ទូក​អ៊ីរ៉ង់​បើក​តម្រង់​មក​ខ្លួន​កាន់​តែ​កៀក (វីដេអូ)

នាវា​ល្បាត​អាមេរិក​ត្រូវ​ប្ដូរ​ទិស​ភ្លាមៗ បន្ទាប់​ពី​ទូក​អ៊ីរ៉ង់​បើក​តម្រង់​មក​ខ្លួន​កាន់​តែ​កៀក (វីដេអូ)
នាវា​ល្បាត​អាមេរិក​ត្រូវ​ប្ដូរ​ទិស​ភ្លាមៗ បន្ទាប់​ពី​ទូក​អ៊ីរ៉ង់​បើក​តម្រង់​មក​ខ្លួន​កាន់​តែ​កៀក (វីដេអូ)

ប្រភព៖ kqube

  • នាវា​ល្បាត​អាមេរិក​ត្រូវ​ប្ដូរ​ទិស​ភ្លាមៗ បន្ទាប់​ពី​ទូក​អ៊ីរ៉ង់​បើក​តម្រង់​មក​ខ្លួន​កាន់​តែ​កៀក (វីដេអូ)已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/07  Category:ជីវិតនិងសង្គម
Tags: