ទៅចាប់រំលោភប្រពន្ធ ដល់ព្រឹកឡើងស្លាប់កណ្តាលវាលស្រែ

6 Videos


នៅវេលាម៉ោង៧កន្លះព្រឹកថ្ងៃទី៧ខែកញ្ញា ឆ្នាំ២០១៦នេះ នៅចំណុចវាលស្រែក្នុងភូមិចំបក់ជ្រុំ ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង ។ ដោយមានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយគេប្រទះឃើញសពបុរសម្នាក់ដេកស្លាប់នៅកណ្តាលវាលស្រែ ក្រោយមកទើបបែកធ្លាយថា បុរសដែលស្លាប់នេះ បានចូលទៅប៉ុនប៉ងចាប់ រំលោភប្រពន្ធគេ ហើយត្រូវអ្នកស្រុកព្រួតគ្នាវាយរហូតដល់ស្លាប់ ។

ទៅចាប់រំលោភប្រពន្ធ ដល់ព្រឹកឡើងស្លាប់កណ្តាលវាលស្រែ

សាកសពបុរសនោះ មាន ឈ្មោះ អ៊ូ ទិត្យ អាយុ២២ឆ្នាំ មានទីលំនៅក្នុងភូមិគ្រើល ឃុំព្រៃ រំដេង ស្រុកមេសាង។
លោកវរសេនីយ៍ទោ នៅ ហាច អធិការនគរបាលស្រុកមេសាងបានឲ្យដឹងថា ក្រោយពីចុះស្រាវជ្រាវនៅកន្លែងកើតហេតុ បូករួមជាមួយព័ត៌មានពីអ្នកភូមិ កម្លាំងងរបស់លោកបានរកឃើញថា កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី៦ ខែកញ្ញា ជនរងគ្រោះឈ្មោះ អ៊ូ ទិត្យ បានធ្វើសកម្មភាពចូលទៅចាប់ឱបស្ត្រីឈ្មោះ សាត យ៉ឹម អាយុ៣២ឆ្នាំ ប៉ុនប៉ងរំលោភ នៅក្នុងផ្ទះរបស់នារីរូបនោះ គឺនៅពេលដែលប្តីនាងមិននៅផ្ទះ ប៉ុន្តែភ្លាមៗនោះត្រូវបាននារីឈ្មោះ សាត យ៉ឹម ស្រែកឲ្យគេជួយ គាប់ជួនពេលនោះប្អូនថ្លៃនារីរងគ្រោះឈ្មោះ សយ កក ភេទប្រុស អាយុ៣៣ឆ្នាំ បានជិះម៉ូតូមកដល់មុខផ្ទះ ឮសំឡេងបងថ្លៃស្រែកឲ្យជួយ ក៏រត់ចូលទៅជួយត្រូវឈ្មោះ អ៊ូ ទិត្យ វាយមួយឈើជ្រុងចំក្បាលបណ្តាលឲ្យរងរបួសជាទម្ងន់ ទើបផ្អើលដល់អ្នកភូមិ២ភូមិ គឺភូមិបឹង និងភូមិអណ្តូងត្រាច នាំគ្នារាប់សិបនាក់រត់មកជួយ និងវាយឈ្មោះ អ៊ូ
ទិត្យ ឡើងទ្រោមខ្លួនទម្រាំតែរត់គេចរួចចេញទៅក្រៅភូមិ ។

ទៅចាប់រំលោភប្រពន្ធ ដល់ព្រឹកឡើងស្លាប់កណ្តាលវាលស្រែ

ភ្លាមៗនោះ អ្នកស្រុកក៏មិនបានដេញតាមដែរ គឺរវល់តែនាំឈ្មោះ សយ កក ដែលរបួសធ្ងន់ទៅមន្ទីរពេទ្យ លុះព្រឹកឡើងក៏ប្រទះឃើញសាកសពឈ្មោះ អ៊ូ ទិត្យ ដេកស្លាប់ក្នុងវាលស្រែបាត់ទៅហើយ ។ ជុំវិញបញ្ហានេះដែរ សមត្ថកិច្ចបានបង្ហាញថា ឈ្មោះ អ៊ូ ទិត្យ មានទោស២ករណី គឹបទប៉ុនប៉ងរំលោភទៅលើឈ្មោះ សាត យ៉ឹម និងបង្ករបួសស្នាមទៅលើឈ្មោះ សយ កក ប៉ុន្តែជនដៃដល់ដែលវាយសម្លាប់ឈ្មោះ អ៊ូ ទិត្យ ក៏ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ ៕
សុថាត់

ទៅចាប់រំលោភប្រពន្ធ ដល់ព្រឹកឡើងស្លាប់កណ្តាលវាលស្រែ