ក្រុមតារាចម្រៀងហង្សមាស គ្រោងអង្រួនឆាកតន្ត្រីពិព័រណ៍ពាណិជ្ជកម្មកម្ពុជាអន្តរជាតិ (មានវីដេអូ)

6 Videos


តារាចម្រៀងមកពីផលិតកម្មហង្សមាសរួមជាមួយនឹង ក្រុម DJ ល្បីៗមកពីប្រទេសថៃ គ្រោងនឹងចាប់ដៃ គ្នាអង្រួនឆាកតន្ត្រី ក្នុងកម្មវីធីតាំងពីព័រណ៍ពាណិជ្ជកម្មកម្ពុជា អន្តរជាតិ ។

ក្រុមតារាចម្រៀងហង្សមាស គ្រោងអង្រួនឆាកតន្ត្រីពិព័រណ៍ពាណិជ្ជកម្មកម្ពុជាអន្តរជាតិ (មានវីដេអូ)

ក្រុមតារាចម្រៀងមកពីផលិតកម្មហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា លោក នី រតនា លោក ថែល ថៃ លោក ងួន ចាន់ដេវីដ ក្រុម DJ ល្បីៗមកពីប្រទេសថៃ រូមជាមួយនឹងក្រុមកំប្លែងនាយ ពែក មី គ្រោងនឹងចាប់ដៃគ្នា អង្រួនឆាកតន្ត្រីខា្នតយក្សមួយក្នុងកម្មវិធីពិព័រណ៍ពាណិជ្ជកម្ម កម្ពុជាអន្តរជាតិ ដែលនឹងរៀបចំធ្វើឡើងនៅ វិមានបុរីសុភមង្គលស្ទឹងមានជ័យ រយៈពេល ៤ ថ្ងៃ គឺចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៦ ខាងមុខនេះ ។

ក្រុមតារាចម្រៀងហង្សមាស គ្រោងអង្រួនឆាកតន្ត្រីពិព័រណ៍ពាណិជ្ជកម្មកម្ពុជាអន្តរជាតិ (មានវីដេអូ)

ជាមួយនឹងការដាក់តាំងទំនិញល្បីៗគ្រប់ប្រភេទដែលមានគុណភាពល្អ ពិព័រណ៍ពាណិជ្ជកម្ម កម្ពុជា អន្តរជាតិ ក៍មានការចាប់រង្វាន់ ដែលរួមមាន ម៉ូតូ Zoomer X 2016 ចំនួន ១ គ្រៀង ទូរស័ព្ទ iPone6 iPad និង កង់ម៉ាកចាយអែន ដែលការតាំងពិព័រណ៍នេះគឺរៀបចំឡើងដោយ ក្រុមហ៊ុន មេក អាយឌា ខូលិធីឌី ដើម្បីអបអរក្នុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ។

ក្រុមតារាចម្រៀងហង្សមាស គ្រោងអង្រួនឆាកតន្ត្រីពិព័រណ៍ពាណិជ្ជកម្មកម្ពុជាអន្តរជាតិ (មានវីដេអូ)ក្រុមតារាចម្រៀងហង្សមាស គ្រោងអង្រួនឆាកតន្ត្រីពិព័រណ៍ពាណិជ្ជកម្មកម្ពុជាអន្តរជាតិ (មានវីដេអូ)ក្រុមតារាចម្រៀងហង្សមាស គ្រោងអង្រួនឆាកតន្ត្រីពិព័រណ៍ពាណិជ្ជកម្មកម្ពុជាអន្តរជាតិ (មានវីដេអូ)

ចង់ដឹងថាការតាំងពិព័រណ៍នេះមានអ្វីប្លែក និង អស្ចារ្យយ៉ាងណា សូមចុចមើលវីដេអូខាងក្រោម៖ ជួន នូវ