ស្រវឹងស្រា ទាញដំបងវាយឪពុកបង្កើតបែកក្បាល

6 Videos


នៅវេលាម៉ោង ៤ កន្លះរសៀលថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០១៦ នៅក្នុងភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល មានករណីកូនប្រុសយកដំបងមកវាយឪពុកខ្លួនឯងបណ្តាលឲ្យបែកក្បាលហូរឈាមពេញផ្ទៃមុខ ។

ស្រវឹងស្រា ទាញដំបងវាយឪពុកបង្កើតបែកក្បាល

ជនរងគ្រោះជាឪពុកមានឈ្មោះ ស ម៉ៅ អាយុ ៤៥ ឆ្នាំមុខរបរជាកម្មករសំណង់ មានទីលំនៅនៅភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាលនិងជនល្មើសជាកូនឈ្មោះស សុជាតិ ភេទប្រុសអាយុ ១៨ ឆ្នាំមុខរបរ មិនពិតប្រាកដ ។

ស្រវឹងស្រា ទាញដំបងវាយឪពុកបង្កើតបែកក្បាល

នគរបាលស្រុកគៀនស្វាយបានឲ្យដឹងថា នៅវេលាម៉ោងខាងលើ ជនល្មើសដែលត្រូវជាកូនបង្កើត ស្រវឹងស្រាបានមកសួរជនរងគ្រោះ ដែលត្រូវជាឳពុកបង្កើតរបស់ខ្លួនថា ពុកមានអីស៊ីអត់ រួចជនរងគ្រោះជាឪពុកបានឆ្លើយថាអស់ហើយ ភ្លាមនោះជនល្មើសបានប្រតាយប្រតប់គ្នាទៅវិញទៅមក រួចជនល្មើសបានយកដំបងឈើក្ដុលប្រវែងប្រហែលកន្លះម៉ែត្រ ប៉ុនកដៃមកវាយក្បាល ជនរងគ្រោះបណ្ដាលអោយបែកក្បាលហូរឈាម បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ ។

ស្រវឹងស្រា ទាញដំបងវាយឪពុកបង្កើតបែកក្បាល

ក្រោយពីទទួលពាក្យបណ្ដឹងរួច កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបានចុះទៅដល់ កន្លែងកើតហេតុឃាត់ខ្លួនជនល្មើសបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយតែម្តង ៕

សុថាត់

ស្រវឹងស្រា ទាញដំបងវាយឪពុកបង្កើតបែកក្បាល