ក្រសួងអប់រំ ប្រកាសប្តូរកាលបរិច្ឆេទការចេញលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

6 Videos


នៅមុននេះបន្តិច ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសការប្តូរកាលបរិច្ឆេទនៃការចេញលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅនិងបំពេញវិជ្ជា មកត្រឹមថ្ងៃទី ១០ និង ១១ ខែកញ្ញា ឆ្នាំ ២០១៦ ខាងមុខនេះ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ។

ក្រសួងអប់រំ ប្រកាសប្តូរកាលបរិច្ឆេទការចេញលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

ទំព័របណ្ដាញសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡាក៏បានបញ្ជាក់យ៉ាងច្បាស់ថា លទ្ធផលប្រឡងនឹងចេញនៅមណ្ឌលប្រឡងរាជធានីភ្នំពេញ និងខេត្តកណ្ដាលនារសៀលថ្ងៃទី ១០ កញ្ញា ២០១៦ នេះ ដោយឡែកមណ្ឌលប្រឡងបណ្ដាខេត្តផ្សេងៗទៀតនឹងប្រកាសផ្សាយនាព្រឹកថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១៦ ។

ក្រសួងអប់រំ ប្រកាសប្តូរកាលបរិច្ឆេទការចេញលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

ប្រភពដដែលក៏បានបញ្ជាក់បន្ថែមទៀតដែលថា ការប្ដូរកាលបរិច្ឆេទប្រកាសលទ្ធផលខាងលើគឺដោយសារដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ពិន្ទុរបស់បេក្ខជនបានប្រព្រឹត្តទៅប្រកបដោយភាពរលូនល្អពុំមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងដែលធ្វើឱ្យដំណើរការការងារទាំងស្រុងបញ្ចប់មុនការគ្រោងទុក ៕ BeBe