នាយប៉ុស្ដិ៍​ឃុំ​ថ្ម​ឥដ្ឋ ស្រុក​កំពង់ត្រឡាច ត្រូវ​រថយន្ដបុក​របួស​ហូរឈាម​ខ្លាំងពេក​បាន​ស្លាប់​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​

ខេត្តកំពង់ឆ្នាំង ៖ នាយនគរបាលប៉ុស្ដិ៍ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង លោក វឿន វ៉ុន ត្រូវរថយន្ដបុក ខណៈដែលលោកកំពុងជិះម៉ូតូតាមដងផ្លូវ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយបានក្រោយពេលបញ្ចូនដល់មន្ទីរពេទ្យបង្អែកស្រុកបានបណ្តាលឲ្យស្លាប់តែម្តង។ ចំពោះការស្លាប់របស់ជនរងគ្រោះត្រូវបានសាច់ញាតិសព បន្ទោសក្រុមគ្រូពេទ្យដោយសារតែយឺតយ៉ាវ ក្នងការបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យកាល់ម៉ែត នៅពេលដែលជនរងគ្រោះហូរឈាមខ្លាំង ដោយរបួសគ្រាន់តែបាក់ជើង។ ហេតុការណ៍គ្រោះថា្នក់ចរាចរណ៍នេះ កើតឡើងនៅយប់ឈានចូលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅចំណុចភូមិអន្លុងត្បាល់ ឃុំឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

KA-07-09-2016-21

មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ នាយប៉ុស្ដិ៍នគរបាលឃុំថ្មឥដ្ឋ កំពុងតែជិះម៉ូតូតាមដងផ្លូវក្នុងទិសដៅសំដៅទៅផ្ទះ លុះដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ដមួយគ្រឿង បានរេចង្កូតមកបុក បណ្ដាលលោកនាយប៉ុស្ដិ៍រងរបួសធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូលទៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច ហើយក៏បានស្លាប់នៅទីនោះតែម្តង។ បច្ចុប្បន្ន សពជនរងគ្រោះត្រូវដង្កល់ធ្វើបុណ្យនៅក្នុងវត្តវិហារសំណ ស្ថិតក្នុងស្រុកកំពង់ត្រឡា ខេត្តកំពង់ឆ្នាំង៕

KA-07-09-2016-22
KA-07-09-2016-23