លេចចេញតួលេខ២ដែលក្រុមសហជីពស្នើទៅរដ្ឋមន្ត្រីក្រសួងការងារ រឿងដំឡើងប្រាក់ឈ្នួលកម្មករឆ្នាំ២០១៧

​នៅ​ថ្ងៃ​ទី​០៩​ ខែកញ្ញា​ ឆ្នាំ​២០១៦​ខាង​មុខ​នេះ​ ក្រុមការងារ​បច្ចេកទេស​ត្រីភាគី​(​ភាគី​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ តំណាង​ឲ្យ​រាជរដ្ឋាភិបាល​,​ ភាគី​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ តំណាង​ឲ្យ​និយោជក​រោងចក្រ​ សហគ្រាស​ និង​ភាគី​សហជីព​ តំណាង​ឲ្យ​កម្មករ​ និយោជិត​)​ នឹង​ធ្វើការ​ជួប​ប្រជុំ​ចរចា​គ្នា​អំពី​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​កម្មករ​ និយោជិត​លើ​វិស័យ​វាយនភ័ណ្ឌ​កាត់ដេរ​សម្លៀក​បំពាក់​ និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ​២០១៧​ ខណៈ​តួលេខ​សំណើ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​ដោយ​ក្រុម​សហជីព​មាន​ចំនួន​ពីរ​ផ្សេង​ពី​គ្នា​ ។​

លេចចេញតួលេខ២ដែលក្រុមសហជីពស្នើទៅរដ្ឋមន្ត្រីក្រសួងការងារ រឿងដំឡើងប្រាក់ឈ្នួលកម្មករឆ្នាំ២០១៧

លេចចេញតួលេខ២ដែលក្រុមសហជីពស្នើទៅរដ្ឋមន្ត្រីក្រសួងការងារ រឿងដំឡើងប្រាក់ឈ្នួលកម្មករឆ្នាំ២០១៧

​ក្រោយ​កិច្ចប្រជុំ​ពិភាក្សា​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​ ក្រោម​ការ​ជួយ​គាំទ្រ​ពី​អង្គការ​ ACILS,​ សហព័ន្ធ​សហជីព​អន្តរជាតិ​ IndustriALL​ និង​អង្គការ​ FES​ នោះ​ កាលពី​ថ្ងៃ​ទី​០២​ ខែកញ្ញា​ ឆ្នាំ​២០១៦​ ក្រុម​សហជីព​ចំនួន​១៦​ បាន​ចេញ​លិខិតផ្លូវការ​មួយ​ច្បាប់​គោរព​ជូន​ឯកឧត្តម​ អ៊ិ​ត​ សំ​ហេង​ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​ជា​ប្រធាន​គណៈកម្មការ​ប្រឹក្សា​ការងារ​ (LAC)​ ដោយ​ស្នើ​ឲ្យ​មានការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​កម្មករ​ និយោជិត​លើ​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​ និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ​២០១៧​ស្មើនឹង​១៧៩,៦០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ​ ដើម្បី​ធ្វើការ​ចរចា​គ្នា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ ។​

​ដោយឡែក​ កាលពី​ថ្ងៃ​ទី​០៥​ ខែកញ្ញា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ (FTUWKC)​ ដែល​បាន​ចូលរួម​ប្រជុំ​ជាមួយ​ក្រុម​សហជីព​ចំនួន​១៦​ផង​ដែរ​នោះ​ បាន​ធ្វើ​លិខិតផ្លូវការ​មួយ​ច្បាប់​គោរព​ជូន​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​ជា​ប្រធាន​គណៈកម្មការ​ប្រឹក្សា​ការងារ​ (LAC)​ ដាក់​សំណើ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​កម្មករ​ និយោជិត​ លើ​វិស័យ​វាយនភ័ណ្ឌ​កាត់ដេរ​សម្លៀក​បំពាក់​ និង​ផលិត​ស្បែកជើង​ សម្រាប់​ឆ្នាំ​២០១៧​ នៅ​ក្នុង​ក្របខ័ណ្ឌ​ក្រុមការងារ​បច្ចេកទេស​ត្រីភាគី​ចរចា​គ្នា​ ស្មើនឹង​ចំនួន​១៨៣​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ​ ។​

​តួលេខ​នៃ​សំណើ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​កម្មករ​ និយោជិត​សម្រាប់​ឆ្នាំ​២០១៧​ ដែល​ស្នើ​ដោយ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ស្មើនឹង​ចំនួន​១៨៣​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ​នោះ​ គឺ​សហជីព​ស​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​លើក​ឡើង​អនុលោម​ទៅ​តាម​កត្តា​សង្គម​ (​រួម​មាន​ ៖​ ស្ថានភាព​គ្រួសារ​,​ អតិផរណា​ទំនិញ​លើ​ទីផ្សារ​ និង​ចំណាយ​លើ​ការ​រស់នៅ​)​ និង​កត្តាសេដ្ឋកិច្ច​ (​រួម​មាន​ ៖​ ការ​ប្រកួតប្រជែង​,​ កម្លាំង​នៃ​ផលិតភាព​ និង​កំណើន​ទីផ្សារ​…)​ ។​

លេចចេញតួលេខ២ដែលក្រុមសហជីពស្នើទៅរដ្ឋមន្ត្រីក្រសួងការងារ រឿងដំឡើងប្រាក់ឈ្នួលកម្មករឆ្នាំ២០១៧

លេចចេញតួលេខ២ដែលក្រុមសហជីពស្នើទៅរដ្ឋមន្ត្រីក្រសួងការងារ រឿងដំឡើងប្រាក់ឈ្នួលកម្មករឆ្នាំ២០១៧

​មជ្ឈដ្ឋាន​អ្នក​ឃ្លាំមើល​វិស័យ​ការងារ​ និង​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ តាម​ការ​កត់សម្គាល់​កន្លង​មក​ កម្រិត​នៃ​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ជូន​កម្មករ​ និយោជិត​ផ្នែក​វាយនភ័ណ្ឌ​កាត់ដេរ​សម្លៀក​បំពាក់​ និង​ផលិត​ស្បែកជើង​ជា​ច្រើន​ឆ្នាំ​បន្តបន្ទាប់​កន្លង​មក​ គឺ​អាស្រ័យ​ទៅ​លើ​ភាគី​រាជរដ្ឋាភិបាល​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​ តំណាង​ដោយ​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​ជា​ប្រធាន​គណៈកម្មការ​ប្រឹក្សា​ការងារ​ (LAC)​ ជា​អ្នក​សម្រេច​ចុង​ក្រោយ​ ដោយ​មិន​ចំណុះ​ជា​ចម្បង​ទៅ​លើ​ភាគី​កម្មករ​ និយោជិត​តំណាង​ដោយ​សហជីព​គាំទ្រ​រាជរដ្ឋាភិបាល​ និង​ជា​អនុប្រធាន​ LAC​ និង​ភាគី​និយោជក​រោងចក្រ​ សហគ្រាស​ តំណាង​ដោយ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC)​ និង​ជា​អនុប្រធាន​ LAC​ នោះ​ឡើយ​ ៕​

Related