ព័ត៌មាន​លំអិត​របស់​ជនរងគ្រោះ​ក្នុង​​ករណី​ផ្ទុះ​គ្រាប់​បែក​នៅ​សង្កាត់​បឹង​កេង​កង​៣​​

ព័ត៌មាន​លំអិត​របស់​ជនរងគ្រោះ​ក្នុង​​ករណី​ផ្ទុះ​គ្រាប់​បែក​នៅ​សង្កាត់​បឹង​កេង​កង​៣​​
រាជធានីភ្នំពេញ៖ យោងតាមរបាយការណ៍ប្រចាំថ្ងៃ របស់អធិការដ្ឋាននគរបាលខណ្ឌចំការមន ទាក់ទងនិងករណីបំផ្ទុះគ្រាប់បែក កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ១៩និង៣០ ហេតុការណ៍នេះ កើតឡើងត្រង់មុខផ្ទះលេខ ៤២២ ផ្លូវ១៦៣ ក្រុម៥៤ ភូមិ២ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន បណ្ដាលឲ្យរងរបួសជនរងគ្រោះចំនួន ០៤នាក់ ស្រី០១នាក់ បានរងរបួសធ្ងន់និងស្រាល និងបានសម្រាកព្យាបាលនៅមន្ទីរពេទ្យក្រោយពីកើតហេតុភ្លាមៗ។

ជនរងគ្រោះទាំង០៤នាក់មានឈ្មោះ ទី១.ហ្វីង ហ៊ីវ ភេទ ប្រុស អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម មុខរបរ លក់ខោ-អាវជជុះបោះដុំ ស្នាក់នៅផ្ទះលេខ ៤០ផ្លូវ ៤៥៦ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រងរបួសស្រាល ត្រូវចំកណ្ដៀតក្អមខាងឆ្វេង ដើមដៃស្តាំ និងខ្នងខាងក្រោយ ជនរងគ្រោះឈរនៅកន្លែងកើតហេតុ ទី២. ឈ្មោះ ចាន់ វ៉ាន់នី ភេទស្រី អាយុ ៣៧ឆ្នាំ ខ្មែរ មុខរបរ គ្រូបង្រៀនភាសាអង់គ្លេស ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ៥៨២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រងរបួសធ្ងន់ ត្រូវក្បាលចំហៀងខាងឆ្វេង ត្រកៀកខាងឆ្វេង និងខ្នងខាងក្រោយ សម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ ជិះម៉ូតូម៉ាក Zoomerពណ៌ស សេរី២០១៦ ពាក់ស្លាក លេខ 1FZ-1464 ភ្នំពេញ ទី៣. ឈ្មោះ ដារ មិនដ្រា ភេទ ប្រុស អាយុ៣២ឆ្នាំ ជនជាតិ ឥណ្ឌា មុខរបរ គ្រូបង្រៀនភាសាអង់គ្លេស ស្នាក់នៅផ្ទះ លេខ៤៥អឺ២ ផ្លូវ៣៥០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រងរបួសស្រាល ត្រូវចង្កេះនិងរបួសដៃស្តាំ សម្រាកព្យាបាលនៅមន្ទីរពេទ្យសូវៀត ជនរងគ្រោះជិះម៉ូតូឌុប និងទី៤. ឈ្មោះ សេង ជា ភេទ ប្រុស អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីនាយកដ្ឋានបុគ្គលិកក្រសួងមហាផ្ទៃ ស្នាក់នៅភូមិ ដើមចាន់ ផ្លូវ ៣៦៩ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រងរបួសស្រាល ត្រូវខាងក្រោយខ្នង ខាងឆ្វេង សំរាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ រួចចេញទៅសម្រាកផ្ទះវិញ។

ក្នុងហេតុការណ៍នោះក៏បណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិរបស់ជនរងគ្រោះមួយចំនួន រួមមាន ទី១. ឈ្មោះ ជឹម វុទ្ធានី ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្រូបង្រៀនភាសាអង់គ្លេស ស្នាក់នៅផ្ទះលេខ ២៤អឺ០ ផ្លូវ៣៣៦ សង្កាត់វាលវង់ ខណ្ឌ៧មករា មិនរងរបួស ខូចខាតរថយន្តម៉ាក ហាយឡេនឌើ ពណ៌ ខ្មៅ ពាក់ស្លាកលេខ 2AB-6607 ភ្នំពេញ ដោយធ្លុះដំបូលគម្របម៉ាស៊ីនខាងមុខ បែកកង់ខាងឆ្វេងមុខក្រោយទាំងពីរ និងបែកកាទែម៉ាស៊ីនធ្លាយ ហូរប្រេង

ទី២. ឈ្មោះ សូ ណាម ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីនាយកដ្ឋានជលផល ស្នាក់នៅផ្ទះលេខ១៦ ផ្លូវ១៦៣ សង្កាត់វាលវង់ ខណ្ឌ ៧ មករា មិនរងរបួស តែខូចខាតរថយន្តម៉ាក ឡិចស៊ីស RX400 ពណ៌ស ពាក់ស្លាកលេខ 2U-7352 ភ្នំពេញ ត្រូវអំបែងគ្រាប់បែកកង់រថយន្តទាំងពីរខាងឆ្វេង កញ្ចក់រថយន្តខាងមុខប្រេះស្រាំ ទ្វាររថយន្តខាងមុខប្រេះស្រាំកញ្ចក់ និងទ្វារថយន្តខាងក្រោយចំហៀងខាងឆ្វេងបែកកញ្ចក់ និងជញ្ចាំងទ្វា រថយន្តខាងឆ្វេងត្រូវធ្លុះជាច្រើនកន្លែង ហើយមានរោលផ្សែងខ្មៅនៅកាងរថយន្តខាងមុខចំហៀងខាងឆ្វេង

ទី៣.ឈ្មោះ វណ្ណ ថា ភេទប្រុស អាយុ៤៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ យោធា ស្នាក់នៅផ្ទះលេខ៩៨C ផ្លូវ វេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មិនបណ្ដាលឲ្យរងរបួស ខូចខាតរថយន្តម៉ាក តាតូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ 2Y-7136 ត្រូវបែកកង់ក្រោយខាងឆ្វេងចតលើចិញ្ចើមផ្លូវ

ទី៤.ឈ្មោះ សុខ ហេង ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ ១០៧ ផ្លូវ២០១១ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មិនរងរបួស ខូចខាតរថយន្តម៉ាក តូយ៉ូតាហ៊ីលុចរីវ៉ូ ពីរបាំងកន្លះ ពណ៌ស ពាក់ស្លាកលេខ 2AI-6775 ត្រូវជញ្ជាំងខាងឆ្វេង បែកកញ្ចក់រថយន្តទ្វាមុខក្រោយទាំងពីរ ខាងឆ្វេងនិងបែកកង់ រថយន្តក្រោយខាងឆ្វេង។

ចំពោះរថយន្តក្រោយពេលប្រតិបត្តិការចប់ សមត្ថកិច្ចបានប្រគល់អោយជនរងគ្រោះទាំងអស់ ដោយឡែក ម៉ូតូម៉ាក Zoomer រក្សាទុកនៅប៉ុស្តិ៍ជាបណ្ដោះអាសន្ន។

ទាក់ទងនិងដំណើររឿងខាងលើ យោងតាមការដកស្រង់សម្ដីរបស់ជនរងគ្រោះ ជឹម វុទ្ធានី សមត្ថកិច្ចបានឲ្យដឹងបន្ថែមថា នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ ម៉ោងប្រហែល ១៩និង៣០ ជនរងគ្រោះខាងលើ បានបើករថយន្តម៉ាក ហាយឡេនឌើ ពណ៌ខ្មៅ ពាក់ស្លាកលេខ 2AB-6607 ដោយជិះម្នាក់ឯងចេញពីបង្រៀនភាសាអង់គ្លេស នៅសាលាបញ្ញាសាស្ត្រ ក្នុងគោលបំណងទៅផ្ទះនៅក្រោយសាលាដំបូងរាជធានីភ្នំពេញ ដោយធ្វើដំណើរតាមផ្លូវ១៦៣ ទៅទិសខាងជើង។ ពេលបើកដល់ចំណុចកើតហេតុខាងលើ មានរថយន្តម៉ាក ឡិចស៊ីស RX400 ពណ៌ស ជិះពីខាងមុខរថយន្តរបស់ជនរងគ្រោះ ពេលនោះគាត់បានលឺសំឡេងផ្ទុះលាន់លឺផូង គាត់ស្មានតែផ្ទុះកង់ឡាន ហើយមានហ៊ុយផ្សែងពីមុខឡានរបស់គាត់ និងមានស្នាមបែកកញ្ចក់ខាងឆ្វេង ហើយបានបើកអែមមកចិញ្ចើមផ្លូវខាងស្តាំ រីឯរូបគាត់បានបើករថយន្តបន្តទៅមុខទៀត។

លុះបើកទៅមុខបានបន្តិចឡានរបស់គាត់បានបែកកង់ ខាងមុខក្រោយ ផ្នែកខាងឆ្វេង បន្ទាប់មកគាត់បានចុះមកពិនិត្យ ឃើញឡានរបស់គាត់បានបែកកាទែម៉ាស៊ីនខាងមុខ និងហៀប្រេងម៉ាស៊ីន និងធ្លុះដំបូងខាងមុខ បន្ទាប់មកគាត់បានទូរស័ព្ទទៅឪពុក របស់គាត់អោយមកបើកឡាន យកទៅទុកនៅផ្ទះ ហើយគាត់បានបញ្ជាក់ថា ពុំដែលធ្លាប់មានទំនាស់ជាមួយអ្នកណាម្នាក់ទេ។ ដកស្រង់ចេញពី ស្នងការនគរបាលរាជធានីភ្នំពេញ ចុះផ្សាយថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦៕

ប្រភព៖ kqube

  • ព័ត៌មាន​លំអិត​របស់​ជនរងគ្រោះ​ក្នុង​​ករណី​ផ្ទុះ​គ្រាប់​បែក​នៅ​សង្កាត់​បឹង​កេង​កង​៣​​已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/09/08  Category:ជីវិតនិងសង្គម
Tags: