នឹកស្មានមិនដល់ កូរ៉េខាងជើងអនុញ្ញាតឲ្យលោកខាងលិចចូលយកព័ត៌មានផ្ទាល់

នឹកស្មានមិនដល់ កូរ៉េខាងជើងអនុញ្ញាតឲ្យលោកខាងលិចចូលយកព័ត៌មានផ្ទាល់
ព័ត៌មានស្តីពីកូរ៉េខាជើង តាំងពីដើមមក ស្ថិតនៅជាអាថ៌កំបាំង ដោយគ្មានប្រទេសណាមួយដឹងច្បាស់ពីកូរ៉េខាងជើងនោះឡើយ ដោយសារតែប្រទេសនេះ មិនអនុញ្ញាតឲ្យអ្នកសារព័ត៌មានបរទេសយកព័ត៌មានដោយសេរីនៅក្នុងប្រទេសនេះឡើយ ។

ទាំងនោះហើយ បានជាព័ត៌មានស្តីពីកូរ៉េខាងជើង ដែលលោកខាងលិចបានផ្សព្វផ្សាយគឺជាការព្យាករណ៍សន្និដ្ឋានតែប៉ុណ្ណោះ មិនច្បាស់១០០ភាគរយឡើយ តែពេលនេះកូរ៉េខាងជើងបានអនុញ្ញាតឲ្យលោកខាងលិចទៅយកព័ត៌មានដោយខ្លួនឯង ជាសកម្មភាពដ៏កម្រកើតឡើងនៅក្នុងប្រទេសអាថ៌កំបាំង ។

បណ្តាញព័ត៌មាន AFP បានបើកការិយាល័យនៅទីក្រុងព្យុងយ៉ាង ហើយប្រធានការិយាល័យព័ត៌មាននៅទីនោះគឺលោក Emmanuel Hoog។ តាមការប្រកាសរបស់ លោក Hoog ការិយាល័យព័ត៌មាន AFP នៅទីក្រុងព្យុងយ៉ាងនឹងផ្តោតសំខាន់ទៅលើព័ត៌មាន និងរូបភាពឲ្យអតិថជន។ លោកHoog បាននិយាយនៅក្នុងពិធិសម្ភោធការិយាល័យបានឲ្យដឹងថា នេះជាការិយាយល័យទី២០០ នៅក្នុងប្រទេស១៥០ផ្សេងគ្នាជុំវិញពិភពលោក ។ លោកបន្តទៀតថា  AFP បានសន្យារក្សាសេរីភាពព័ត៌មាន សេរីភាពបញ្ចេញមតិ ដែលជាមូលដ្ឋានរបស់ខ្លួន ។

ការិយាល័យខាងលើ បានសម្ភោធក្រោយមានកិច្ចព្រមព្រៀងរវាងAFP និងបណ្តាញព័ត៌មានជាតិកូរ៉េខាងជើង KCNA ដែលបានចុះហត្ថលេខាកាលពីដើមឆ្នាំនេះ។ នៅក្នុងកិច្ចព្រមព្រៀងនោះ បានអនុញ្ញាតឲ្យ យកអ្នកសារព័ត៌មានបរទេសទៅបំពេញការងាយនៅទីនោះ ប្រកបដោយវិជ្ជាជីវៈ ។ តាមកិច្ចព្រមព្រៀង អ្នកសារព័ត៌មានរូបភាពជាជនជាតិកូរ៉េខាងជើង ក្រោយមកបញ្ជូនទៅកាន់ការិយាល័យAFP ឲ្យក្រុមការងាជាអ្នករៀបចំអត្ថបទ ។

គួរបញ្ជាក់ផងដែរថា AFP ជាស្ថាប័នព័ត៌មានអន្តរជាតិទី២មានការិយាល័យនៅកូរ៉េខាងជើងបន្ទាប់ពីបណ្តាញព័ត៌មានAP ។ការដែលកូរ៉េខាងជើងបើកទ្វាឲ្យសារព័ត៌មានបរទេសនោះជាសញ្ញាដ៏ល្អមួយជាមួយសហគមន៍អន្តរជាតិ ដែលកន្លងមកកូរ៉េខាងជើងបានរក្សាជាការសម្ងាត់រហូត៕ ម៉ែវ សាធី
នឹកស្មានមិនដល់ កូរ៉េខាងជើងអនុញ្ញាតឲ្យលោកខាងលិចចូលយកព័ត៌មានផ្ទាល់

ប្រភព៖ Nokorwatnews

  • នឹកស្មានមិនដល់ កូរ៉េខាងជើងអនុញ្ញាតឲ្យលោកខាងលិចចូលយកព័ត៌មានផ្ទាល់已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/08  Category:ជីវិតនិងសង្គម
Tags: