តារា​ថៃ១០​រូប​ដែល​ប្រឹងប្រែង​សិក្សា​ដល់​ថ្នាក់បណ្ឌិត​និង​​អនុបណ្ឌិត

បើ​ទោះ​ជា​ការងារ​បច្ចុប្បន្ន​មាន​ភាព​មមាញឹក​យ៉ាង​ណា តែ​ការសិក្សា​នៅ​តែ​ជា​ចំណែក​សំខាន់​មួយ​សម្រាប់​ការ​កសាង​ភាព​ជោគជ័យ​ទៅ​ថ្ងៃ​អនាគត។ ដូច្នេះ​ហើយ​ទើប​តារា​ល្បី​ៗ​មួយ​ចំនួន​បាន​ឆ្លៀត​ពេល​ពី​សកម្មភាព​សិល្បៈ​ដើម្បី​បន្ត​ការ​សិក្សា​រហូត​ដល់​ថ្នាក់​ខ្ពស់។ តើ​តារា​ណា​ខ្លះ​ដែល​បាន​រៀន​ចប់​និង​កំពុង​សិក្សា​ថ្នាក់​អនុបណ្ឌិត ឬ​បរិញ្ញាបត្រ​ជាន់​ខ្ពស់? ចង់​ដឹង ទស្សនា​ខាង​ក្រោម​នេះ​តែ​ម្ដង៖​

 

១. តារា​ចម្រៀង Navin Tar បញ្ចប់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​ និង​កសិកម្ម ពី​សាកលវិទ្យាល័យ Oregon State សហរដ្ឋ​អាមេរិក និង​បាន​បញ្ចប់​ថ្នាក់​បណ្ឌិត​សម្រាប់​ជំនាញ​នេះ​ដូច​គ្នា។

 

តារា​ថៃ១០​រូប​ដែល​ប្រឹងប្រែង​សិក្សា​ដល់​ថ្នាក់បណ្ឌិត​និង​​អនុបណ្ឌិត

 

២. Oak Smith Arayaskul តារា​ចម្រៀង ពិធីករ និង​ជា​គ្រូ​ពេទ្យ​មួយ​រូប បាន​បញ្ចប់​ការ​សិក្សា​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែក​ចិត្តសាស្ត្រ។

 

តារា​ថៃ១០​រូប​ដែល​ប្រឹងប្រែង​សិក្សា​ដល់​ថ្នាក់បណ្ឌិត​និង​​អនុបណ្ឌិត

 

៣. តារា​សម្ដែង Win Tawin Yavapolkul បញ្ចប់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែក​វិស្វកម្ម ពី​University of California Riverside សហរដ្ឋ​អាមេរិក។

 

តារា​ថៃ១០​រូប​ដែល​ប្រឹងប្រែង​សិក្សា​ដល់​ថ្នាក់បណ្ឌិត​និង​​អនុបណ្ឌិត

 

៤. តារា​សម្ដែង Kwan Usamanee បញ្ចប់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែក​គ្រប់គ្រង​អាជីវកម្ម ពី​សាកលវិទ្យាល័យ​ក្រុង​ថេប។

 

តារា​ថៃ១០​រូប​ដែល​ប្រឹងប្រែង​សិក្សា​ដល់​ថ្នាក់បណ្ឌិត​និង​​អនុបណ្ឌិត

 

៥. តារា​ចម្រៀង​ និង​សម្ដែង Beam Kawee Tunjararuk បញ្ចប់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម ពី​សាកលវិទ្យាល័យ​ជុឡាឡុងកន។

 

តារា​ថៃ១០​រូប​ដែល​ប្រឹងប្រែង​សិក្សា​ដល់​ថ្នាក់បណ្ឌិត​និង​​អនុបណ្ឌិត

 

៦. តារា​សម្ដែង Pancake Khemanit បញ្ចប់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែក​រដ្ឋបាល​សាធារណៈ ពី​សាកលវិទ្យាល័យ Ram KhamHaeng។ បច្ចុប្បន្ន​កំពុង​សិក្សា​ថ្នាក់​បណ្ឌិត ផ្នែក​គ្រប់គ្រង​ធនធាន​មនុស្ស។

 

តារា​ថៃ១០​រូប​ដែល​ប្រឹងប្រែង​សិក្សា​ដល់​ថ្នាក់បណ្ឌិត​និង​​អនុបណ្ឌិត

 

៧. តារា​សម្ដែង Bella Ranee បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែក​សារព័ត៌មាន​និង​គមនាគមន៍ ពី​សាកលវិទ្យាល័យ​Thammasat។

 

តារា​ថៃ១០​រូប​ដែល​ប្រឹងប្រែង​សិក្សា​ដល់​ថ្នាក់បណ្ឌិត​និង​​អនុបណ្ឌិត

 

៨. Gypsy Keerati រៀន​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែក​គ្រប់គ្រង​អាជីវកម្ម​អន្តរជាតិ។

 

តារា​ថៃ១០​រូប​ដែល​ប្រឹងប្រែង​សិក្សា​ដល់​ថ្នាក់បណ្ឌិត​និង​​អនុបណ្ឌិត

 

៩&១០. គូ​ស្នេហ៍​តារា​សម្ដែង Toey Jarinporn និង Alex Rendellរៀន​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែក​សង្គម​សាស្ត្រ​និង​មនុស្ស​សាស្ត្រ។

 

តារា​ថៃ១០​រូប​ដែល​ប្រឹងប្រែង​សិក្សា​ដល់​ថ្នាក់បណ្ឌិត​និង​​អនុបណ្ឌិត

តារា​ថៃ១០​រូប​ដែល​ប្រឹងប្រែង​សិក្សា​ដល់​ថ្នាក់បណ្ឌិត​និង​​អនុបណ្ឌិត

 

ចុចអាន៖នេះ​គឺ​ជា​សម្រស់​ពិត​របស់​តារា​ស្រី​អាស៊ី​កូន​កាត់​ពេល​គ្មាន​ក្រែម​ម្សៅ

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ mthai