ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគ​ទី​៤៩)

ភាគ​ទី​៤៩

​ហួ​ងយុង​ត្រឡប់​ពី​ផ្សារ​មក​វិញ ដៃ​យួរ​កន្ត្រក​ដើរ​រលះរលាំង ដៃ​ម្ខាង​នៅ​ទំនេរ​ក៏​គ្រវី​ហាត់​ស្នៀត​គុន​ដែរ ស្រាប់តែ​ឮ​ស្នូរ​កណ្ដឹង​ម៉ឹងៗ ពី​ក្រោយ​ខ្នង គឺ​មាន​មនុស្ស​ម្នាក់​កំពុង​ជិះ​លើ​ខ្នង​សេះ​តម្រង់​មក។
​អ្នក​នោះ​ជា​ស្រី​មួយ​រូប​ប្រកប​ដោយ​សម្លៀកបំពាក់​កាន់​ទុក្ខ ហក់​ចុះ​ពី​លើ​ខ្នង​សេះ​តម្រង់​ទៅ​ផ្ទះ​សំណាក់។ ហួង​យុង​ស្គាល់​ស្ត្រី​នោះ​ជា​នាង​មូនា​ន​ឆឺ ក្នុង​ចិត្ត​កើត​ចំបែង​ជា​អនេក​។ នាង​សន្មត​ថា ​មូនាន​ឆឺ​មក​រក​កួ​ក​ឆេង​រៀបការ ដូចដែល​ពាក្យ​សន្យា​របស់​អាចារ្យ​ឈីវ​ឈូ​ជី នៅ​ចំពោះ​មុខ​យាង​ធា​ស៊ីន​ក្នុង​គ្រា​ផុតដង្ហើម​នោះ​ឯង។

 

នាង​នឹក​ដូច្នោះ​ហើយ​ ក៏​មាន​ការឈឺចាប់​ក្នុង​ចិត្ត​ក្រៃលែង ឈរ​យួរ​កន្ត្រក​និយាយ​លែង​ចេញ​។ នាង​គិត​ថា ​មី​នេះ​មាន​ទៅ​ល្អ​អី ម៉េច​ក៏​ពួក​ឈួន​ជិន​ជាវ​និង​ជន​ចម្លែក​៦​រូប​បង្ខំ​បង​ឆេង​ឲ្យ​រៀបការ​ជាមួយ​វា។ កាល​នោះ​ឮ​បង​ឆេង​ប្រកែក​ដែរ តែ​ថា​ការ​ប្រកែក​ពិត​ឬ​ប្រកែក​យក​នាម​ដោយ​ខ្មាសអៀន​ទេ?
​នាង​មាន​ការ​ចាប់​អារម្មណ៍ ដូច​មាន​អ្វី​កំពុង​ចាក់​ចុច​ក្នុង​ថ្លើម​បេះ​ដូច​នាង នាង​សម្រេច​ថា៖
«​អឺ​ពិត​ឬ​មិន​ពិត​យើង​ពុំ​ទាន់​ដឹង​ទេ តែ​ឃើញ​មុខ​មី​នេះ​ ហាក់​ដូច​ជា​រសាប់រសល់​គ្នាន់ក្នាញ់​ណាស់ ហេតុ​នេះ​ត្រូវ​តែ​ឲ្យ​វា​ស្គាល់​ដៃ​ម្ដង​សិន!»

 

​គិត​ដូច្នោះ​ហើយ ហួង​យុង​រត់​ម្នីម្នា​ចូល​ទៅ​ក្នុង​ចង្ក្រាន​ខំ​ដណ្ដាំ​ស្ល​ឲ្យ​រួចពី​ដៃ​ រួច​ដើរ​ចេញ​មក​សង្កេត​មើល​ស្ថាន​ការណ៍ ឃើញ​មូនា​ន​ឆឺ​កំពុង​អង្គុយ​លើ​កៅអី​ប្រកប​ដោយ​ទឹកមុខ​ដ៏​ស្រពោន​ ប្រៀប​បីដូច​បុប្ផា​ទើប​ត្រូវ​ខ្យល់​ព្យុះ​បោកបក់​ទៅ​លើ។ ទឹក​មុខ​ព្រួយ​បារម្ភ​របស់​មូនា​ន​ឆឺ ហាក់​ដូច​ជួយ​សោភ័ណភាព​នាង​ឲ្យ​កាន់​តែ​លេច​ច្បាស់​ឡើង។ ពេល​នោះ អ្នក​បម្រើ​មក​សួរ​មូនា​ន​ឆឺ ត្រូវ​ការ​អ្វី​ខ្លះ​។ កញ្ញា​នេះ​ប្រាប់​ថា ឲ្យ​មី​មួយ​ចាន​និង​សាច់​គោ​មួយ​ទៀត​មក​។ លុះ​អ្នក​បម្រើ​ឈាន​ជើង​ផុត​ទៅ ហួង​យុង​ក៏​ដើរ​រ៉ុយ​ទៅ​រក​រឿង​ភ្លាម​ថា៖
«​យី​អឺ​! ស្ត្រី​ក្រមុំ​ទេ ម៉េច​ក៏​ទទួលទាន​សាច់​គោ​មិន​ខ្លាច​ហើម​ពោះ​ទេ​?»

 

ចុច​ត្រង់​នេះ​អាន​រឿង​បន្ត…

 

ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគ​ទី​៤៩)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ