ឯកឧត្តមមេសហជីពគាំទ្របក្សកាន់អំណាចម្នាក់ ហ្វឹកហាត់បង្កើនសមត្ថភាពខាង “បាញ់កាំភ្លើង”

មេដឹកនាំ​សហជីព​ដែល​ដង្ហែ​គាំទ្រ​រាជរដ្ឋាភិបាល​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​គណបក្ស​នយោបាយ​កាន់កាប់​អំណាច​នៅ​កម្ពុជា​ដ៏​ប្តូរផ្តាច់​ម្នាក់​ រហូត​ដល់​ទទួល​បាន​ឋានៈ​ជា​ "​ឯកឧត្តម​"​ និង​ក្របខ័ណ្ឌ​មន្ត្រីរាជការ​សាធារណៈ​នៅ​ក្រសួងមហាផ្ទៃ​ និង​មានឱកាស​ប្រមូល​ក្រុម​គ្រួសារ​(​ទាំង​បង​បង្កើត​ ទាំង​ប្រពន្ធ​ ទាំង​កូន​ ទាំង​ក្មួយ​…)​ទៅ​ធ្វើ​ជាទី​ប្រឹក្សា​ក្រសួងមហាផ្ទៃ​ មាន​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ គឺ​ឯកឧត្តម​ ជួន​ មុំ​ថុ​ល​ ក្រៅពី​កាន់​មុខ​តំណែង​ និង​តួនាទី​យ៉ាងច្រើន​សំពីងសំពោង​ក្នុង​វិស័យ​ការងារ​ ក៏​ទទួល​បានការ​ហ្វឹកហាត់​បង្កើន​សមត្ថភាព​ខាង​ "​បាញ់កាំភ្លើង​"​ ផង​ដែរ​ ។​

ឯកឧត្តមមេសហជីពគាំទ្របក្សកាន់អំណាចម្នាក់ ហ្វឹកហាត់បង្កើនសមត្ថភាពខាង “បាញ់កាំភ្លើង”

​ឯកឧត្តម​ ជួន​ មុំ​ថុ​ល​ បន្ថែម​ពីលើ​ឋានៈ​ជា​មន្ត្រីរាជការ​សាធារណៈ​ ឋិត​ក្នុង​ក្របខ័ណ្ឌ​ក្រសួងមហាផ្ទៃ​ និង​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ គឺ​ទទួល​បាន​មុខ​តំណែង​ និង​តួនាទី​យ៉ាងច្រើន​សំពីងសំពោង​ ដូច​ខាងក្រោម​ ៖

១-​ជាទី​ប្រឹក្សា​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ (​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤១៥/២៧៧​ ចុះ​ថ្ងៃ​ទី​០៤​ ខែមេសា​ ឆ្នាំ​២០១៥)​ ។​

២-​ជា​សមាជិក​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម​ បាតុកម្ម​នៅ​តាម​គ្រប់មុខ​សញ្ញា​ (​គ​.​ក​.​ប​)​ មាន​ឯកឧត្តម​ អ៊ិ​ត​ សំ​ហេង​ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ជា​ប្រធាន​គណៈកម្មការ​ (​តែងតាំង​ដោយ​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល​លេខ​១៤៧​សសរ​ ចុះ​ថ្ងៃ​ទី​២៨​ ខែតុលា​ ឆ្នាំ​២០១៤)​ ។​

៣-​ជា​សមាជិក​គណៈកម្មាធិការ​ជាតិ​បណ្តុះបណ្តាល​ ដែល​មាន​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ ជា​ប្រធាន​ (​តែងតាំង​ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​១៣៥៩​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​១០​ ខែកញ្ញា​ ឆ្នាំ​២០១៤)​ ។​

ឯកឧត្តមមេសហជីពគាំទ្របក្សកាន់អំណាចម្នាក់ ហ្វឹកហាត់បង្កើនសមត្ថភាពខាង “បាញ់កាំភ្លើង”

៤-​ជា​អគ្គលេខាធិការ​រង​នៃ​អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម​ បាតុកម្ម​នៅ​តាម​គ្រប់មុខ​សញ្ញា​ (​គ​.​ក​.​ប​)​ នៅ​ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវ​នីតិសម្បទា​ មាន​ឋានៈ​ស្មើ​អគ្គនាយក​ ដែល​មាន​ឯកឧត្តម​ វង​ សូត​ ជា​រដ្ឋមន្ត្រី​ (​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០២១៤/១៩៦​ ចុះ​ថ្ងៃ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៤)​ ។​

៥-​ជាទី​ប្រឹក្សា​អម​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​ ដែល​មាន​ឯកឧត្តម​ អ៊ិ​ត​ សំ​ហេង​ ជា​រដ្ឋមន្ត្រី​ (​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​ន​ស​/​រក​ត​/១២១៣/១៤០៤​ ចុះ​ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០១៣)​ ។​

៦-​ជា​អនុប្រធាន​គណៈកម្មការ​ប្រឹក្សា​ការងារ​(LAC)​ ភាគី​តំណាង​កម្មករ​ និយោជិត​ ដែល​មាន​ឯកឧត្តម​ អ៊ិ​ត​ សំ​ហេង​ ជា​ប្រធាន​គណៈកម្មការ​ តំណាង​ឲ្យ​ភាគី​រាជរដ្ឋាភិបាល​ ។​

ឯកឧត្តមមេសហជីពគាំទ្របក្សកាន់អំណាចម្នាក់ ហ្វឹកហាត់បង្កើនសមត្ថភាពខាង “បាញ់កាំភ្លើង”

៧-​ជា​ប្រធាន​សហព័ន្ធ​សហជីព​ខ្មែរ​ (CUF)​ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​សហជីព​ជាតិ​កម្ពុជា​(CCTU)​ ដែល​មាន​ថ្នាក់ដឹកនាំ​ប្រទេស​ក្នុង​ជួរ​រាជរដ្ឋាភិបាល​កម្ពុជា​ រួម​ទាំង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ព្រមទាំង​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ …​ផង​ ជា​សមាជិក​កិត្តិយស​ (Sic!)​ ។​

ឯកឧត្តមមេសហជីពគាំទ្របក្សកាន់អំណាចម្នាក់ ហ្វឹកហាត់បង្កើនសមត្ថភាពខាង “បាញ់កាំភ្លើង”

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​បញ្ចេញ​ទស្សនៈ​ថា​ ការ​ហ្វឹកហាត់​បង្កើន​សមត្ថភាព​ខាង​ "​បាញ់កាំភ្លើង​"​ របស់​ឯកឧត្តម​ ជួន​ មុំ​ថុ​ល​ ដែល​ជា​មេ​សហជីព​គាំទ្រ​រាជរដ្ឋាភិបាល​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជាទី​ប្រឹក្សា​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ព្រមទាំង​ជា​សមាជិក​គណៈកម្មការ​ គ​.​ក​.​ប​ គឺ​ស័ក្តិ​សមជា​មេ​សហជីព​មាន​ជំនាញ​ខាង​ "​ប្រយុទ្ធ​ជាមួយ​កម្មករ​"​ ឬ​ភាគី​ដែល​មិន​ដង្ហែ​គាំទ្រ​ខ្លួន​យ៉ាង​ពិតប្រាកដ​ហើយ​ ៕​

Related