បំផ្ទុះ​គ្រាប់​ប៉ង​សម្លាប់​ម្ចាស់ផ្ទះ សំណាងល្អ​មិន​មាន​អ្នក​របួស

ខេត្តកំពង់ចាម ៖ ជន​មិន​ស្គាល់​មុខ​ បាន​ធ្វើ​សកម្មភាព​ធ្វើការ​កែ​ច្នៃ ដោយ​បាន​យក​គ្រាប់ កាំភ្លើង​អាកា​៣​គ្រាប់ ចង​រុំហើយ​ដុត​ឲ្យ​ផ្ទុះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​អ្នក​ភូមិ​ដែល​រស់ នៅ​ក្បែរ​នោះ​។ ហេតុការណ៍​នោះ​កើតឡើង​ នៅ​វេលា​ម៉ោង​១​យប់​រំលង​អា​ធ្រា​ត្រ ឈាន​ចូល ព្រឹក​ថ្ងៃ​ទី​៧ កញ្ញា ២០១៦​។

នៅ​ចំណុច​ផ្ទះ​ របស់​ជន​រង​គ្រោះ​ឈ្មោះ ខៀវ ផា​ន់ ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ នៅ​ភូមិ​ដូនតី ឃុំ​ជ្រៃ​វៀន ស្រុក​ព្រៃឈរ សំណាងល្អ​ដែល​មិន​បណ្តាល​ឲ្យ សមាជិក​ម្ចាស់ផ្ទះ​ណា​ម្នាក់​រង​របួស​នោះ​ទេ ។ លោក​វរសេនីយ៍ទោ កែវ ស៊ា​ង​ហ៊​ន់ អធិការ​នគរបាល​ស្រុក​ព្រៃឈរ ប្រាប់​ឲ្យ​ដឹង​ថា មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ មិនដឹង​ចេញពី​ប្រភព​ណា​មក​នោះ​ទេ ដោយ​បាន​យក​គ្រាប់កាំភ្លើង​ ដែល​កែ​ច្នៃ​ចង​ផ្អោបគ្នា​ នឹង​របស់​ងាយ​ឆេះ ហើយ​បាន​បង្ក​ឲ្យ​ផ្ទុះ​ ឡើង​ទៅ​ត្រូវ​ទ្វារ​ដែក នៅ​បន្ទប់​ខាងក្រោម​ផ្ទះ​។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ពី​មាន​ហេតុ​ការ​ ផ្ទុះ​គ្រាប់​ខាងលើ​នេះ ម្ចាស់ផ្ទះ បាន​រាយការណ៍​មក​កាន់​ សមត្ថកិច្ច​មូលដ្ឋាន ហើយ​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្ដិ៍ ក៏​ដូច​ជា​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក បាន​សហ​ការណ៍​គ្នា ប្រញាប់​ចុះ​ទៅ​កាន់​កន្លែង​កើត ហេតុ​ជា​បន្ទាន់​។

លុះ​នៅ​ព្រឹក​ឡើង លោកស្នងការ​នគរបាល​ខេត្ត បាន​បញ្ជា​ឲ្យ​កម្លាំង​ខេត្ត ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ ដោយ​បាន​សួរនាំ​ម្ចាស់ផ្ទះ​ គ្រាន់តែ​ដឹង​ថា​កន្លង​មក​ធ្លាប់​មាន​បញ្ហា ទំនាស់​ជាមួយនឹង​អ្នក​ភូមិ​៣​ទៅ​៤​នាក់ តែ​តាម​ការ​ពិនិត្យ​ស៊ីជម្រៅ​នោះ​ គឺ​មិន​មានរឿង​អ្វី​ធំដុំ​ទេ ហើយ​ម្ចាស់ផ្ទះ​ប្រុស​ខាងលើ​ តែងតែ​ទៅ​វត្ត​សុំ​សីល ប្រតិបត្តិ​ធម៌​តាម​ឱវាទ ព្រះពុទ្ធ​ផង​។

ក្នុង​ករណី​ដាក់​គ្រាប់កាំភ្លើង​អាកា ដែល​បាន​ចង​ផ្អោប​គ្នា​ឲ្យ​ផ្ទុះ​នៅ​ខាងក្រៅ​ផ្ទះ ៤​គ្រាប់​ដាក់​រំសេវ​នោះ​មិន​បាន​ត្រូវ​ របួស​សមាជិក​ម្ចាស់ផ្ទះ​ ណា​ម្នាក់​នោះ​ទេ ដោយ​គ្រាន់តែ ត្រូវ​ដែក​ទ្វាររបង​ធ្លុះធ្លាយ​តិចតួច​។ លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត បញ្ជាក់​ថា ករណី​ដែល​ផ្អើល​ថា​ផ្ទុះ​គ្រាប់បែក​ នៅ​ភូមិ​ឃុំ​ខាងលើ​នោះ​មិនមែន​ជា​ការ​ពិត​ទេ គឺ​ក្រុមបច្ចេកទេស​បាន​ចុះ​ទៅ​ពិនិត្យ ឃើញ​ថា​ជនសង្ស័យ​បាន​យក​គ្រាប់​អាកា​៣​គ្រាប់ ចង​ផ្អោប​គ្នា​រួច​ដុត បង្ក​ឲ្យ​ផ្ទុះ​ខ្លាំង​ មិន​មាន​ត្រូវ​របួស​ស្នាម​ដល់​សមាជិក​ម្ចាស់ផ្ទះ​ណា​ម្នាក់​ទេ ហើយ​ករណី​នេះ​ត្រូវ​បាន​ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ឃាត់​បាន​ជនសង្ស័យ​ម្នាក់​បញ្ជូន​មក​កាន់ ទីបញ្ជាការ​កងរាជ អាវុធហត្ថ​ខេត្ត​ហើយ​ដែរ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត។ កម្លាំងសមត្ថកិច្ចចំរុះរាជធានីភ្នំពេញ មាននគរបាល និងអាវុធហត្ថ ដឹកនាំសម្របសម្រួលដោយ លោក សៀង សុខ ព្រះរាជអាជ្ញារង នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបន្តចុះទៅត្រួតពិនិត្យ និងធ្វើការស្រាវជ្រាវបន្ថែមទៀត នៅកន្លែងបោកគ្រាប់បែក កាលពីយប់មិញ ស្ថិតនៅតាមបណ្តោយផ្លូវ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន។

ករណីបោកគ្រាប់បែកតាមដងផ្លូវនាយប់មិញនេះ ត្រូវបានសមត្ថកិច្ចអះអាងថា បណ្តាលឲ្យរបួស៣នាក់ មានបុរសជនជាតិឥណ្ឌា បុរសជនជាតិវៀតណាម និងស្រ្តីជនជាតិខ្មែរម្នាក់ទៀត ព្រមទាំងរថយន្តចំនួន២គ្រឿងរងការខូចខាត។

ភ្នាក់ងារ Fresh News ពីកន្លែងកើតហេតុ នាព្រឹកនេះ បានរាយការណ៍ថា កម្លាំងសមត្ថកិច្ច បានបន្តចុះសួរនាំប្រជាពលរដ្ឋ នៅក្បែរទីតាំងបំផ្ទុះគ្រាប់បែក និងដើរពិនិត្យមើល Camera សុវត្ថិភាពបន្ថែម ក្រែងទទួលបានព័ត៌មានខ្លះទៀត។

នៅព្រឹកថ្ងៃដដែលនេះ កំណាត់ផ្លូវ១៦៣ បានបើកចរាចរណ៍ឡើងវិញហើយ ក្រោយពីសមត្ថកិច្ច បានធ្វើការហ៊ុព័ទ្ធអស់មួយយប់មកនោះ។

តាមរយះVideo ដែលថតបានពីសកម្មភាពបំផ្ទុះគ្រាប់នាយប់មិញ បានបង្ហាញថា «ជនដៃដល់ជិះម៉ូតូ ទម្លាក់គ្រាប់បែកនៅលើផ្លូវ ស្របពេលនេះរថយន្ត RX400h មកដល់ក៏ផ្ទុះតែម្តង» (មើលវិដេអូ) ប៉ុន្តែមិនបណ្តាលឲ្យអ្នកបើករថយន្តរងរបួសនោះទេ ហើយអ្នកដែលរងរបួសទាំង៣នាក់នោះ គឺជាអ្នកធ្វើដំណើរឆ្លងកាត់ទីនោះប៉ុណ្ណោះ។ សម្រាប់អ្នកបើករថយន្តវិញ គេមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ហើយក៏មិនដឹងថា ស្រី ឫប្រុសដែរ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បំផ្ទុះ​គ្រាប់​ប៉ង​សម្លាប់​ម្ចាស់ផ្ទះ សំណាងល្អ​មិន​មាន​អ្នក​របួស

បំផ្ទុះ​គ្រាប់​ប៉ង​សម្លាប់​ម្ចាស់ផ្ទះ សំណាងល្អ​មិន​មាន​អ្នក​របួស

បំផ្ទុះ​គ្រាប់​ប៉ង​សម្លាប់​ម្ចាស់ផ្ទះ សំណាងល្អ​មិន​មាន​អ្នក​របួស

បំផ្ទុះ​គ្រាប់​ប៉ង​សម្លាប់​ម្ចាស់ផ្ទះ សំណាងល្អ​មិន​មាន​អ្នក​របួស

បំផ្ទុះ​គ្រាប់​ប៉ង​សម្លាប់​ម្ចាស់ផ្ទះ សំណាងល្អ​មិន​មាន​អ្នក​របួស

បំផ្ទុះ​គ្រាប់​ប៉ង​សម្លាប់​ម្ចាស់ផ្ទះ សំណាងល្អ​មិន​មាន​អ្នក​របួស

បំផ្ទុះ​គ្រាប់​ប៉ង​សម្លាប់​ម្ចាស់ផ្ទះ សំណាងល្អ​មិន​មាន​អ្នក​របួស