ដោយបញ្ហាបច្ចេកទេស ទីបំផុត ឆ្មាខ្មៅ Sunderland ទិញបានអ្នកចាំទី Mika

ឆ្មាខ្មៅ Sunderland បានចុះហត្ថលេខាជាមួយអ្នកចាំទី Mika ពីក្លិប Boavista ក្នុងកិច្ចសន្យាចំនួនពីរឆ្នាំ ក្នុងតម្លៃខ្លួនមិនត្រូវបានគេរាយការណ៍ឲ្យដឹង។

Mika-ft16

កីឡាករវ័យ ២៥ឆ្នាំរូបនេះ អាចចូលចាំប្រកួតដំបូងរបស់ខ្លួននៅលីក Premier League ជាមួយនិង Everton កាលពីថ្ងៃចន្ទហើយ។

Fifa បានបញ្ជាក់ពីការផ្ទេរនេះ ក្រោយពីមានបញ្ហាបច្ចេកទេស ដែលធ្វើឲ្យក្លិប Boavista មិនអាចបំពេញការតាមតម្រូវការរបស់ពួកគេបាន ដោយផុតកំណត់ម៉ោង ២៣:០០ ថ្ងៃទី ៣១ខែសីហា។

ឆ្មាខ្មៅ Sunderland ចាំបាច់ត្រូវការអ្នកចាំទីជំនួស បន្ទាប់ពីជម្រើសទីមួយ Vito Mannone វ័យ មិនអាចចូលលេងបានរហូតដល់ជាង ៣ ខែដោយសាររបួសកែងដៃ៕

The post ដោយបញ្ហាបច្ចេកទេស ទីបំផុត ឆ្មាខ្មៅ Sunderland ទិញបានអ្នកចាំទី Mika appeared first on CamboSport.