ម្តាយ​ក្មេក​ឃោរឃៅ ដុត​ទារក​ក្នុង​ផ្ទៃ​កូនប្រសា​ទាំង​រស់ ក្រោយ​ដឹង​ថា​ជា​កូន​ស្រី

ស្រ្តី​មាន​ផ្ទៃ​ពោះ​ម្នាក់ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ បន្ទាប់​ពី​នាង​ត្រូវ​ម្តាយ​ក្មេក​ចិត្ត​អប្រិយ ជះ​ទឹក​អាស៊ីត​ទៅ​លើ​ពោះ​នាង ក្នុង​គោលបំណង​ប៉ុន​ប៉ង​ដុត​សម្លាប់​ទារក​ក្នុង​ផ្ទៃ​ទាំង​រស់ បន្ទាប់​ពី​ស្តាប់​លឺ​គ្រូ​ទាយ​ថា​ជា​កូន​ស្រី។

 

ម្តាយ​ក្មេក​ឃោរឃៅ ដុត​ទារក​ក្នុង​ផ្ទៃ​កូនប្រសា​ទាំង​រស់ ក្រោយ​ដឹង​ថា​ជា​កូន​ស្រី

 

ស្រ្តី​រងគ្រោះ​ខាង​លើ មាន​ឈ្មោះ​ថា S Girija អាយុ​២៧​ឆ្នាំ រស់​នៅ​ក្នុង​ទីក្រុង Nellore ប្រទេស​ឥណ្ឌា បាន​រង​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង បន្ទាប់​ពី​ម្តាយ​ក្មេក និង​បង​ថ្លៃ​ស្រី​នាង​ជះ​ទឹក​អាស៊ីត​ទៅ​លើ​ពោះ​នាង។ ក្រុម​អ្នក​ស៊ើបអង្កេត​ជឿ​ជាក់​ថា ស្រ្តី​ជា​ម្តាយ​ក្មេក​ដែល​មាន​ចិត្ត​សាហាវ​ឃោរឃៅ​នោះ បាន​ព្យាយាម​សម្លាប់​ទាំង Girija និង​ទារក​ក្នុង​ផ្ទៃ​តែ​ម្តង បន្ទាប់​ពី​ជឿ​លើ​សម្តី​គ្រូ​ទាយ​ថា​ទារក​ក្នុង​ផ្ទៃ​ជា​ស្រី។

 

ប៉ូលិស​បាន​បញ្ជាក់​ថា ស្រ្តី​ជា​ម្តាយ​ក្មេក​រូប​នោះ បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល ប៉ុន្តែ​ប្តី និង​ឪពុក​របស់ Girija ត្រូវ​បាន​ឃាត់​ខ្លួន ដើម្បី​ស៊ើបអង្កេត​ពី​បទ​ប៉ុន​ប៉ង​ឃាតកម្ម។ Girija មាន​កូន​ស្រី​អាយុ ១៨​ខែ​ម្នាក់​រួច​មក​ហើយ ខណៈ​ប៉ូលិស​ជឿ​ជាក់​ថា នាង​ត្រូវ​បាន​គេ​វាយ​ធ្វើ​បាប មិន​ឲ្យ​មាន​កូន​ស្រី​ទី​២​ទៀត​ឡើយ។ ការ​វាយ​ធ្វើ​បាប​នេះ​បាន​កើត​ឡើង បន្ទាប់​ពី​ស្រ្តី​ជា​ម្តាយ​ក្មេក បាន​ទៅ​រក​គ្រូ​ទាយ ដើម្បី​ចង់​ដឹង​ពី​ភេទ​របស់​ទារក​ក្នុង​ផ្ទៃ​នោះ។

 

យ៉ាង​ណា​មិញ ក្រុម​គ្រូពេទ្យ​បាន​និយាយ​ថា Girija បាន​រងរបួស​រលាក​ធ្ងន់ធ្ងរ ជាង ៣០​ភាគរយ​នៃ​រាងកាយ​របស់​នាង។ គួរ​បញ្ជាក់​ថា ប្រជាជន​ឥណ្ឌា​ពី​ដើម​ដែល​រស់​នៅ​ជនបទ ជឿ​ជាក់​ថា កូន​ស្រី មិន​មាន​តម្លៃ​ដូច កូន​ប្រុស ឡើយ៕

 

ម្តាយ​ក្មេក​ឃោរឃៅ ដុត​ទារក​ក្នុង​ផ្ទៃ​កូនប្រសា​ទាំង​រស់ ក្រោយ​ដឹង​ថា​ជា​កូន​ស្រី

 

ម្តាយ​ក្មេក​ឃោរឃៅ ដុត​ទារក​ក្នុង​ផ្ទៃ​កូនប្រសា​ទាំង​រស់ ក្រោយ​ដឹង​ថា​ជា​កូន​ស្រី

 

ម្តាយ​ក្មេក​ឃោរឃៅ ដុត​ទារក​ក្នុង​ផ្ទៃ​កូនប្រសា​ទាំង​រស់ ក្រោយ​ដឹង​ថា​ជា​កូន​ស្រី

 

ម្តាយ​ក្មេក​ឃោរឃៅ ដុត​ទារក​ក្នុង​ផ្ទៃ​កូនប្រសា​ទាំង​រស់ ក្រោយ​ដឹង​ថា​ជា​កូន​ស្រី

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ dailymail