អង្គុយ​នៅ​ផ្ទះ ក៏​អាច​ដឹង​លទ្ធផល​ប្រលង​បាក់​ឌុប​ថា​ជាប់​ធ្លាក់​បាន​ដែរ!

ការ​ប្រកាស​លទ្ធផល​ប្រលង​បាក់​ឌុប​សម្រាប់​អ្នក​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល​នឹង​ចាប់​ផ្ដើម​នា​ពេល​រសៀល ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ។

 

អង្គុយ​នៅ​ផ្ទះ ក៏​អាច​ដឹង​លទ្ធផល​ប្រលង​បាក់​ឌុប​ថា​ជាប់​ធ្លាក់​បាន​ដែរ!
ក្រសួង​បាន​ផ្សព្វផ្សាយ លទ្ធផល​ប្រលង​នេះ​ដោយ​មធ្យោបាយ៖​
-តាម​មណ្ឌល​ប្រឡង​ទាំង​អស់​ទូ​ទាំង​ប្រទេស
-តាម​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​ក្រសួង (MoEYS Cambodia) ។ អ្នក​ដែល​ខ្សោយ​បេះ​ដូង​មិន​ចាំ​បាច់​ស្លុត​ចិត្ត មិន​ហ៊ាន​ទៅ​ស្ដាប់​ការ​ប្រកាស​លទ្ធផល​ អាច​នៅ​ផ្ទះ​មើល​លទ្ធផល​តាម​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​ក្រសួង​ក៏​បាន​ដែរ។

 

ដោយ​ឡែក​មណ្ឌល​ប្រឡង​តាម​ខេត្ត​ផ្សេង​ៗ​ទៀត នឹង​ប្រកាស​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ទី១១ ខែ​កញ្ញា។ ការ​ប្ដូរ​ការ​បរិច្ឆេទ​ចេញ​លទ្ធផល​ខាង​លើ​គឺ​ដោយ​សារ​ដំណើរ​ការ​ស្រង់ បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ ការ​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ពិន្ទុ​របស់​បេក្ខជន បាន​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​ភាព​រលូន​ល្អ ដោយ​ពុំ​មាន​បាតុភាព​មិន​ប្រក្រតី​ណា​មួយ​កើត​ដែល​ធ្វើ​ឲ្យ​ដំណើរ​ការ​ការ​ងារ​ទាំង​ស្រុង បញ្ចប់​មុន​ការ​គ្រោង​ទុក៕
អង្គុយ​នៅ​ផ្ទះ ក៏​អាច​ដឹង​លទ្ធផល​ប្រលង​បាក់​ឌុប​ថា​ជាប់​ធ្លាក់​បាន​ដែរ!

 

អត្ថបទ៖ លឹម សុនា