Ronaldinho ​ត្រៀម​ចូល​និវត្តន៍​ ពី​អាជីព​ជា​កីឡាករ​បាល់ទាត់

Ronaldinho ​វីរបុរស​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ បាន​បង្ហើប​ឲ្យ​ដឹង​ថា ខ្លួន​នឹង​​ចូល​និវត្តន៍​ពី​អាជីព​ជា​កីឡាករ​បាល់ទាត់​ឆាប់ៗ​ បន្ទាប់​ពី​ចំណាយ​ពេល​១៨​ឆ្នាំ​ លេង​នៅ​តំបន់​អឺរ៉ុប​ និង​តំបន់​អាមេរិក​ខាង​ត្បូង។

 

Ronaldinho ​ត្រៀម​ចូល​និវត្តន៍​ ពី​អាជីព​ជា​កីឡាករ​បាល់ទាត់

Ronaldinho ​វីរបុរស​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​

 

កីឡាករ​វ័យ​៣៦​ឆ្នាំ ដែល​ធ្លាប់​ជា​ Super Star របស់​ក្រុម​ FC Barcelona និង​ AC Milan ​រូប​នេះ​ ជោគជ័យ​មែន​ទែន​ក្នុង​អាជីព​កន្លង​មក​ ដោយ​ធ្លាប់​ឈ្នះ​​ទាំង​ពាន​រង្វាន់​ UEFA Champions League, Copa Libertadores និង​ជួយ​ប្រេស៊ីល​​លើក​ពាន​ World Cup ​ម្ដង​កាល​ឆ្នាំ​២០០២​ផង​ដែរ។ ប៉ុន្តែ​ក្រោយ​ចាក​ចេញ​ពី​​ក្លឹប​ Atletico Mineiro ​កាល​ឆ្នាំ​២០១៤ Ronaldinho ពុំ​ទាន់​មាន​ក្លឹប​ណា​មួយ​ច្បាស់​​លាស់​ឡើយ។

 

Ronaldinho ​ត្រៀម​ចូល​និវត្តន៍​ ពី​អាជីព​ជា​កីឡាករ​បាល់ទាត់

 

Ronaldinho ​ត្រៀម​ចូល​និវត្តន៍​ ពី​អាជីព​ជា​កីឡាករ​បាល់ទាត់

 

ម្ចាស់​ពាន​ Ballon d’Or ឆ្នាំ​២០០៥ រូប​នេះ​ ​​បាន​និយាយ​នៅ​ក្នុង​សន្និសីទកាសែត នា​ទីក្រុង​ញីវយ៉ក កាល​ពី​ម្សិល​មិញ​ថា៖ “ឥឡូវ​ខ្ញុំ​ក្លាយ​ជា​បុរស​ចំណាស់​ហើយ…ខ្ញុំ​អាយុ​​៣៦​ឆ្នាំ។ ​ខ្ញុំ​មិន​មែន​អាយុ​២៦​ឆ្នាំ​ដូច​ពី​មុន​ទេ ហើយ​ខ្ញុំ​កំពុង​តែ​គិត​ចង់​ធ្វើ​អ្វី​បន្ត​ និង​បញ្ចប់​អាជីព​របស់​ខ្ញុំ។ ប៉ុន្តែ​​ខ្ញុំ​មាន​គម្រោង​ចង់​លេង​១​ឆ្នាំ​ទៀត”។

 

Ronaldinho ​បច្ចុប្បន្ន​ពុំ​ទាន់​ចុះ​កុងត្រា​លេង​ឲ្យ​ក្រុម​ណា​នៅ​ឡើយ​ទេ ប៉ុន្តែ​​ទើប​តែ​ចុះ​កុងត្រា​ធ្វើ​ជា​អគ្គរាជទូត​របស់​ក្លឹប​ FC Barcelona ​​នៅ​សហរដ្ឋអាមេរិក​ ​កាល​ពី​សប្ដាហ៍​មុន៕

 

-ចុចអាន៖ Barcelona ចុះ​ហត្ថលេខា​យក Ronaldinho​ ត្រឡប់​មក​វិញ

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Goal