មើលសម្រស់ Kimmy Kimberly កាលនៅក្មេង គួរឲ្យស្រលាញ់ខ្លាំងណាស់!

ថៃ៖ តារាស្រីថៃប្រចាំប៉ុស្តិ៍លេខ៣ នាង Kimmy Kimberly ត្រូវបានគេទទួលស្គាល់ថានាងពិតជាមានសម្រស់ស្អាតពីធម្មជាតិពិតៗ។

កាលពីពេលថ្មីៗនេះ បងស្រីបង្កើតរបស់នាង បានបង្ហោះរូបថតមួយសន្លឹករបស់នាង ដែលប្រៀបធៀបមុខមាត់ កាលពីវ័យ៩ឆ្នាំ និងវ័យ២៤ឆ្នាំ។ ចំពោះរូបថតនោះ បានបង្ហាញឲ្យឃើញថា សម្រស់របស់នាង មិនបានផ្លាស់ប្តូរ ឬកែសម្ផស្សអ្វីឡើយ គឺនៅតែស្រស់ស្អាតពីធម្មជាតិដដែល។ ហើយទម្រង់មុខដ៏គួរឲ្យស្រលាញ់របស់នាងនេះហើយ ដែលបានធ្វើឲ្យនារីជាច្រើន ពេញចិត្តនឹងសម្រស់របស់នាង។ 

គួរបញ្ជាក់ផងដែរថា នាង Kimberly ជាតារាវ័យក្មេងមួយដួងល្បីល្បាញខ្លាំង នៅក្នុងសង្គមសិល្បៈ។ នាងថតស្ពតផ្សព្វផ្សាយជាច្រើន និងរឿងភាគជាប់រហូត មិនក្រោម ១០រឿងនោះទេ។ ថ្មីៗនេះ នាងក៏កំពុងតែដើរតួឯកស្រី ក្នុងរឿងភាគថៃ "ហង្សបាក់ស្លាប" ២០១៦ ជាមួយនឹងលោក Jame Jirayu។ ហើយរឿងនេះដែរ អ្នកគាំទ្រសង្ឃឹមយ៉ាងមុតមាំថា កេរ្តិ៍ឈ្មោះរបស់នាង នឹងរឹតតែល្បីខ្លាំងឡើងៗ៕

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា តារាស្រីថៃ Kimberly Ann Voltemas បានដឹកដៃគូស្នេហ៍ជាទីស្រលាញ់ លោក Mark Prin ទៅដើរលេងជាមួយគ្នា ក្នុងថ្ងៃចុងសប្តាហ៍ យ៉ាងផ្អែមល្ហែម។

ចំពោះតារាស្រីវ័យ២៤ឆ្នាំ បានឆ្លៀតពេលសម្រាកបន្តិចបន្តូច ពីការថតរឿងភាគថៃ មកលំហែអារម្មណ៍ជាមួយនឹងមិត្តប្រុស ដើម្បីបង្កើនក្តីស្រលាញ់រវាងគ្នារឹតតែខ្លាំងហើយរូបនាង ក៏បានបង្ហាញរូបថតជាច្រើនសន្លឹក ក្នុងបណ្តាញសង្គមផងដែរ ពេលដំណើរកំសាន្តតាមតំបន់ធម្មជាតិ ជាមួយនឹងទិដ្ឋភាពស្អាតៗ ស្រស់បំព្រងបែបនេះ។

នៅក្នុងថ្ងៃពិសេសរបស់ពួកគេនេះដែរ ត្រូវបានអ្នកគាំទ្រដឹងថា នាង Kimberly បានសុខចិត្តបើកឡាន រីឯគូស្នេហ៍ អង្គុយលេងយ៉ាងសប្បាយចិត្តទៅវិញ។ ជាពិសេស ពួកគេក៏បានឈប់ឡាន នៅកណ្តាលផ្លូវ ដើម្បីជិះក្តាររអិល និងថតរូបស្អាតៗជាមួយគ្នាហើយនៅពេលល្ងាច ពួកគេបានទៅទទួលទានអាហារ ក្នុងភោជនីយដ្ឋានយ៉ាងរ៉ូមែនទិចបំផុត។

គួរបញ្ជាក់ផងដែរថា នាង Kimberly និង លោក Mark Prin ជាគូស្នេហ៍មួយគូ ដែលតែងចំណាយពេលនៅជាមួយគ្នា ទោះបីម្នាក់ៗ មានកិច្ចការរវល់យ៉ាងណាក៏ដោយ ហើយភាគច្រើន ពួកគេតែងទៅ ទទួលទានអាហារ លេងកំសាន្ត និងទៅហាត់ប្រាណជាមួយគ្នាជារឿយៗផងដែរ។

ទីផ្សារនាង Kimberly ត្រូវបានគេចាប់អារម្មណ៍ថា ហាក់ដូចជាខ្ពស់ត្រដែតយ៉ាងខ្លាំង ដែលធ្វើឲ្យនាងស្ទើរតែ គ្មានពេលសម្រាកមើលថែខ្លួនទៅហើយ ព្រោះថាថ្មីៗនេះ នាងកំពុងតែថតរឿងភាគថៃមួយ ចំណងជើងថា "ហង្សបាក់ស្លាប" ជាមួយនឹងលោកJame Jirayu ក្រោយពីនាងទើបថតចប់រឿង "ស្អប់ព្រោះស្រលាញ់"៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload