លោកនាយ​ប៉ុស្តិនគរបាល​ថ្ម​ឥដ្ឋ​ជិះ​ម៉ូតូ​ត្រូវ​រថយន្តបុក​ស្លាប់​នៅ​ម៉ោង​២​យប់​

ខេត្តកំពង់ឆ្នាំង ៖ លោកនាយប៉ុស្តិនគរបាលរដ្ឋបាលម្នាក់បានស្លាប់ នៅពេលដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បន្ទាប៉ពីលោកជិះម៉ូតូត្រូវរថយន្តបុករងរបួសយ៉ាងធ្ងន់ធ្ងរ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២ រំលងអធ្រាតឈានចូលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិស្ពានពោធិ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

មន្ត្រីនគរបាល ស្រុកកំពង់ត្រឡាចបានអោយដឹងថាៈ លោកនាយប៉ុស្តិនគរបាលឃុំថ្មឥដ្ឋរូបនោះមានឈ្មោះ វឿន វ៉ុន ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅ ឃុំវិហារហ្លួង ខេត្តកណ្តាល។នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិៈម៉ូតូម៉ាកស៊ុយហ្សុយគី ស្មាស់រីវ៉ូ របបនគរបាល តាមផ្លូវជាតិលេខ៥ ស្រាប់តែត្រូ វរថយន្តមិនស្គាល់ម៉ាកបុកបណ្តាលអោយរងរបួស និងបានស្លាប់ពេលដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

08a2

នៅជុំវិញគ្រោះថ្នាក់ចរាចរណ៍នេះ ពុំមានអ្នកណាបានដឹងពីស្ថានភាពគ្រោះថ្នាក់ចរារណ៍នេះកើតឡើងយ៉ាងណានោះទេ ចំណែកជនរងគ្រោះក៏មិនដឹងថាមកពីណាទៅណាដែរនៅពេលយប់រំលងអាធ្រាតបែបនេះ តែមន្ត្រីនគរបាលប៉ុស្តិនៅជាមួយគ្នាពិតជាដឹងគ្រាន់តែគេលាក់មិនព្រមប្រាប់អោយដឹង។

08a1

ចំពោះសពជនរងគ្រោះត្រូវបានក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅក្នុងវត្ត ចំណែកម៉ូតូសមត្ថកិច្ចបានយកទៅរក្សាទុកនៅក្នុងអធិការដ្ឋាននគរបាលស្រុកកំពអ់ត្រឡាច ដើម្បីសមត្ថកិច្ចធ្វើការស្រាវជ្រាវរករថយន្តបង្ក មកដោះស្រាយតាមផ្លូវច្បាប់៕ ( រិទ្ធិជ័យ )