iPhone​ ​7​ ​ចេញ​លក់​ថ្ងៃ​ ​១៦​ ​កញ្ញា​ ​ជា​មួយ​តម្លៃ​ជាង​ ​៦០០​ ​ដុល្លារ

Apple​ ​ទើប​បញ្ចេញ​កំពូល​ស្មាតហ្វូន​ម៉ូដែល​ចុង​ក្រោយ​ ​iPhone7 និង 7Plus​ ​កាល​ពី​រាត្រី​ថ្ងៃ​ ​៧​ ​កញ្ញា​ ​២០១៦​ ​ហើយ​ផ្ដើម​ទទួល​ការ​កុម្ម៉ង់​នា​ថ្ងៃ​ ៩កញ្ញា​ ​និង​ចេញ​លក់​ថ្ងៃ ​១៦កញ្ញា​ ​ជាមួយ​តម្លៃ​តែ​ជាង​ ​៦០០​ ​ដុល្លារ​ (តម្លៃ​បរទេស)។

 

iPhone 7៖ 

 

32GB​ ​តម្លៃ​ ​៦៤៩​ ​ដុល្លារ

128GB​ ​តម្លៃ​ ​៧៤៩​ ​ដុល្លារ

256GB​ ​តម្លៃ​ ​៨៤៩​ ​ដុល្លារ

 

iPhone 7Plus៖

 

32GB​ ​តម្លៃ​ ​៧៦៩​ ​ដុល្លារ

128GB​ ​តម្លៃ​ ​៨៦៩​ ​ដុល្លារ

256GB​ ​តម្លៃ​ ​៩៦៩​ ​ដុល្លារ

 

សម្រាប់​ម៉ូដែល​ ​128GB​ ​និង​ ​256GB​ ​មាន​តែ​នៅ​លើ​ពណ៌​ខ្មៅ​ ​Jet Black​។ iPhone 7 និង 7Plus​ ​មាន​បែងចែក​ជា​ ​៥​ ​ជម្រើស​ពណ៌​ ​ដូច​ជា​ ​ប្រផេះ​ ​មាស​ ​មាសផ្កាឈូក​ ​ខ្មៅ​រលោង​ ​និង​ខ្មៅ​គ្រើម។

 

iPhone​ ​7​ ​ចេញ​លក់​ថ្ងៃ​ ​១៦​ ​កញ្ញា​ ​ជា​មួយ​តម្លៃ​ជាង​ ​៦០០​ ​ដុល្លារ

 

ចំណុច​ពិសេស​ ​ហើយ​ប្លែក​សម្រាប់​ 7 និង7Plus​ ​គឺ​មិន​មាន​រន្ធ​កាស​ ​3.5mm​ ​ហើយ​ប្រើ​កាស​ពី​តំណ​ភ្ជាប់​នៃ​រន្ធ​បញ្ចូល​ថាមពល។ កាន់​តែ​ពិសេស​ស្មាតហ្វូន​ ​២​ ​ម៉ូដែល​នេះ​មាន​បំពាក់​អេក្រង់​ដែល​អាច​បញ្ចេញ​ពណ៌​ដូច​ធម្មជាតិ​ពិត។

 

iPhone​ ​7​ ​ចេញ​លក់​ថ្ងៃ​ ​១៦​ ​កញ្ញា​ ​ជា​មួយ​តម្លៃ​ជាង​ ​៦០០​ ​ដុល្លារ

 

បើ​និយាយ​ពី​កាមេរ៉ា​សម្រាប់​ ​7​ ​មាន​ ​១២​MP​ ​Aperture f/1.8​ ​ដែល​អាច​ថត​រូប​បាន​ស្អាត​សម្រាប់​ទី​ងងឹត​ ​ហើយ​មាន​បំពាក់​មុខងារ​ទប់​លំនឹង​រូបភាព​ ​OIS។ សម្រាប់​ ​7Plus​ ​កាន់​តែ​អស្ចារ្យ​ព្រោះ​មាន​កាមេរ៉ា​ភ្លោះ​ ​១២MP​ ​ហើយ​មាន​បំពាក់​ ​Lens​ ​ប្រភេទ​ ​wide-angle​ ​28mm​ ​និង Lens telephoto​ ​56mm​ ​ដែល​អាច​ផលិត​រូបភាព​មាន​ ​Depth of Field​ ​ដ៏​ស្រស់​ស្អាត​ដូច​កាមេរ៉ា​ប្រភេទ​ ​DSLR៕

 

iPhone​ ​7​ ​ចេញ​លក់​ថ្ងៃ​ ​១៦​ ​កញ្ញា​ ​ជា​មួយ​តម្លៃ​ជាង​ ​៦០០​ ​ដុល្លារ

កាមេរ៉ា iPhone 7

 

iPhone​ ​7​ ​ចេញ​លក់​ថ្ងៃ​ ​១៦​ ​កញ្ញា​ ​ជា​មួយ​តម្លៃ​ជាង​ ​៦០០​ ​ដុល្លារ

កាមេរ៉ា iPhone 7Plus

 

អាន​បន្ត​ ​៖​ iPhone 7 និង 7 Plus ​ប្រកាស​យប់​មិញ កាមេរ៉ាភ្លោះ​​ថត​រូប​មិន​ចាញ់​ DSLR

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​idownload