​ឃើញសក់​ម​នុស្ស​ផ្លឹ​ម​ៗ​​ក្នុង​​ស្រះ ជិះកង់រត់​…

ខេត្ត​ត្បូងឃ្មុំ​ ៖ ពិតជា​គួរឱ្យ​រន្ធត់​ណាស់ ខណៈ​ដែល​​ក្មេង​២​នាក់​​បងប្អូន​បាន​លង់ទឹក​ស្រះ​ស្លាប់​ ​កើតឡើង​​​​​ចន្លោះ​ពីម៉ោង​០៨ ទៅ​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី០​៧ កញ្ញា ២០១៦ ស្ថិត​ក្នុង​ភូមិថ្ម​ពេជ្រ​ទី​៣ ឃុំ​ថ្ម​ពេជ្រ ស្រុក​ត្បូងឃ្មុំ  ហើយ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅ​ពិនិត្យ​សពក្មេង​ទាំង​ពីរ​នោះ​ គឺ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​​ប្រា​ដក​មែន ។

​ក្មេងរងគ្រោះទាំង​២​នាក់​ដែល​ស្លាប់​ ១-​ឈ្មោះហឿ​ន សុខ​ខួច​ អាយុ​១០​ឆ្នាំ ២-​ឈ្មោះហឿ​ន កុយ ភេទ​ប្រុស អាយុ​៨​ឆ្នាំ ដែល​មាន​​ឪពុក​ឈ្មោះច​ន ហឿ​ន អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេ​តុ តែ​បាន​ទៅ​រកស៊ី​នៅ​ប្រទេស​ថៃ​​ ហើយ​កូន​ៗ​ឱ្យរស់នៅ​ជាមួយ​ម្តាយ​ឈ្មោះ​ឆុ​ន សំបូរ អាយុ​៤៥​ឆ្នាំ ​។

ប្រភពបន្តថា ​នៅ​វេលា​ម៉ោង​៨​ព្រឹកនោះ (ថ្ងៃកើតហេតុ) ​ម្តាយ​​​ចេញពីផ្ទះ​ទៅ​ទិញ​ម្ហូប​ ដោយ​​ទុក​កូន​៤​នាក់​ឱ្យ​នៅ​​ផ្ទះ​ ក្នុងនោះ​ កូន​ទី​២​និង​ទី​៣​បាន​ចេញពីផ្ទះ​បាត់ដែរ​ មិនដឹង​ទៅ​ណា​​​ទេ ។  ហើយពេល​ដែល​ម្តាយ​​ត្រឡប់​មកពីផ្សារ​វិញ​​បាត់​កូន​មិនឃើញ ក៏ដើរ​​សួរ​​អ្នក​​ជិត​ខាង ក៏​គ្មាន​​អ្នក​ណាដឹង​ដែរ ។

ស្រាប់តែ​នៅ​វេលា​ម៉ោង​១០​ព្រឹកថ្ងៃដដែល​ មាន​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ​សប្បាយ លាង​ហេង អាយុ​១៣ឆ្នាំ​ ​​ដើរ​​មក​ពី​ស្រែ​​វិញ ប្រទះ​ឃើញ​សម្លៀក​បំពាក់​របស់​ក្មេង​ៗ លុះ​ពេល​ដែល​មើលទៅ​ក្នុង​ទឹកស្រះ ដែល​មាន​ចំងាយ​ប្រមាណ​ជិត​​៤០០​ម៉ែត្រ​ពី​ភូមិ​ឃើញ​មាន​សក់ក្បាលម​នុស្ស​អណ្តែត​ផ្លឹ​ម​ៗ​​ក្នុង​ទឹកស្រះនោះ ក៏​ប្រញាប់​ជិះ​កង់​មក​ផ្ទះ​ប្រាប់​គេប្រាប់ឯងផ្អើលតែម្តង ។

​ក្រោយ​ពី​បាន​ប្រាប់ អ្នក​ភូមិ​ជា​ច្រើន​នាក់​​នាំគ្នា​ទៅ​មើលឃើញ​សព​ក្មេង​ៗ២​នាក់​បងប្អូន  ដែល​ជា​កូន​របស់​ស្ត្រី​ឈ្មោះសំបូរ ដែល​បាត់​កូន​ ក៏​​សែង​មក​ភូមិ​ ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី  ។  គួរបញ្ជាក់ថា ស្រះ​ទឹកខាងលើ​ គឺ​មានជម្រៅ​ជាង​២​ម៉ែត្រ ដែល​​សល់​ពី​​គេជីក​យក​អាច​ម៍​ដី សម្រាប់​ចាក់​ធ្វើ​ផ្លូវ ​។