ចង់ក្លាយជាស្រ្តី ធាត់បំផុតក្នុងលោក ញ៉ាំរហូតទាល់តែមានគេបញ្ចុក!

បរទេស៖ រាងស្លីមស្រស់ស្អាតជាអ្វី ដែលស្ត្រីគ្រប់រូបប្រាថ្នាចង់បាន តែចំពោះនាង Monica Riley រាងស្លីមស្រស់ស្អាត មិនមែនជាអ្វីដែលនាងប្រាថ្នាចង់បាននោះទេ ផ្ទុយមកវិញ នាងបែរជាចង់ក្លាយជាស្រ្តី​ ដែលធាត់បំផុតក្នុងលោកទៅវិញ។

ខុសពីនារីដទៃដែលចង់មានរាងស្រស់ស្អាត នាង Monica Riley មានផែនការញាំអាហារដែលមានផ្ទុកជាតិខ្លាញ់ និងជាតិស្ករ រហូតដល់នាងធាតុ មានទំហំធំដើរលែងរួច និងពឹងផ្អែកទៅលើ Sid ដែលជាមិត្តប្រុសនាងទាំងស្រុង ដើម្បីមើលថែទាំនាង។

ជាមួយនឹងរឿងដ៏ភ័យខ្លាចនេះ  ពេលនេះដែរលោក Sid កំពុងជំរុញមិត្តស្រីរបស់លោកយ៉ាងសកម្ម ក្នុងការឡើងទម្ងន់ឲ្យដល់​ជាង ៤៤០គីឡូក្រាម ដើម្បីក្លាយជាស្រ្តីដែលធាត់ជាងគេបំផុតក្នុងលោក។ 

ខណៈពេលដែលបុរសភាគច្រើន មិនចង់ឲ្យមនុស្សជាទីស្រឡាញ់របស់ពួកគេ ប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិតនោះ កម្មករឃ្លាំងវ័យ ២៥ឆ្នាំម្នាក់នេះ បែរជាសម្រេចចិត្តធ្វើជាអ្នកបញ្ចុកអាហារ​ឲ្យមិត្តស្រីរបស់ខ្លួនទៅវិញ ដោយបានរៀបចំអាហារសម្រាប់នាង ហើយថែមទាំងប្រើ ចីវលាវ ដើម្បីបញ្ចុកអាហារក្រឡុកដ៏ពិសេសសម្រាប់ឡើងទម្ងន់ នៅពេលដែលនាងអស់កម្លាំងក្នុងការទំពារអាហារទៀតផង។

នាង Monica Riley អាយុ ២៧ឆ្នាំ មានទម្ងន់ជាង​​​​ ៣១៧គីឡូក្រាម បាននិយាយថា នាងមានបំណងចង់ឡើងទម្ងន់ដល់ជាង ៤៥០គីឡូក្រាម ហើយមិនអាចដើរទៅណារួច។ នាង Monica បន្ថែមថា «ខ្ញុំមានអារម្មណ៍ថា ដូចជាម្ចាស់ក្សត្រីអ៊ីចឹង ព្រោះមាន Sid រង់ចាំបម្រើនៅក្បែរដៃជើងរបស់ខ្ញុំ ហើយគាត់ក៏សប្បាយចិត្តនឹងធ្វើរឿងនេះដែរ»។

នាង Monica Riley បញ្ជាក់ថា «អ្នកផ្សេងប្រហែលជាមិនយល់ពីអ្វី ដែលខ្ញុំកំពុងធ្វើនោះទេ ប៉ុន្តែខ្ញុំពិតជាញៀននឹងអាហារ ហើយខ្ញុំចង់ធាត់ដើរលែងរួច នៅពេលដែលខ្ញុំមានអាយុ៣២ឆ្នាំ ហើយមិត្តប្រុសរបស់ខ្ញុំ នឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីជួយខ្ញុំ»៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ចង់ក្លាយជាស្រ្តី ធាត់បំផុតក្នុងលោក ញ៉ាំរហូតទាល់តែមានគេបញ្ចុក!

ចង់ក្លាយជាស្រ្តី ធាត់បំផុតក្នុងលោក ញ៉ាំរហូតទាល់តែមានគេបញ្ចុក!

ចង់ក្លាយជាស្រ្តី ធាត់បំផុតក្នុងលោក ញ៉ាំរហូតទាល់តែមានគេបញ្ចុក!

ចង់ក្លាយជាស្រ្តី ធាត់បំផុតក្នុងលោក ញ៉ាំរហូតទាល់តែមានគេបញ្ចុក!