ប្រកាស​ iPhone 7 ភ្លាម Apple ទម្លាក់​ថ្លៃ​ iPhone 6s និង​ SE ភ្លាម!

ក្រោយ​ពី​ប្រកាស​ iPhone 7 ជា​ផ្លូវ​ការ​ ក្រុមហ៊ុន​ Apple បាន​ចាប់​ផ្ដើម​ទម្លាប់​តម្លៃ​ iPhone ជំនាន់​មុនៗ​ដូច​ជា​ iPhone 6s, 6s Plus និង iPhone SE ជា​ដើម។

 

ប្រកាស​ iPhone 7 ភ្លាម Apple ទម្លាក់​ថ្លៃ​ iPhone 6s និង​ SE ភ្លាម!

 

ចំពោះ​ iPhone 6s និង 6s Plus លែង​មាន​ជា​ជម្រើស​ ១៦ GB ​ ដោយ​នឹង​ជំនួស​មកវិញ​នូវ​ជម្រើស​ ៣២ GB និង​ ១២៨ GB វិញ។ ចំណែក​តម្លៃ​ទូរសព្ទ​ទាំង​ពីរ​វិញ​បាន​បញ្ចុះ​ដោយ​ iPhone 6s ទំហំ​ ១២៨ GB តម្លៃ​សល់​ត្រឹម​ ៦៥០ ដុល្លារ និង​ iPhone 6s Plus ធ្លាក់​ពី​តម្លៃ​ ៩៥០ ដុល្លារ​ មក​នៅ​ត្រឹម​ ៧៥០ ដុល្លារ។​ ចំពោះ​ទំហំ​ ៣២ GB នឹង​មាន​ដាក់​លក់​តម្លៃ ៥៥០ ដុល្លារ​ សម្រាប់ iPhone 6s និង​ ៦៥០ ដុល្លារ​ សម្រាប់ iPhone 6s Plus។

 

ក្រឡេក​ទៅ​ iPhone SE កូន​កាត់ iPhone 5s ឯ​ណោះ​វិញ​តម្លៃ​ទំហំ​ ១៦ GB នៅ​ត្រឹម​ ៤០០ ដុល្លារ​ ដដែល​ ប៉ុន្តែ​ទំហំ​ ៦៤ GB បាន​ធ្លាក់​ចុះ​ពី​តម្លៃ ៥០០ ដុល្លារ មក​នៅ​ត្រឹម​ ៤៥០ ដុល្លារ។ បញ្ជាក់​ថា​តម្លៃ​ដែល​ដាក់​លក់​ខាង​លើ​ជា​តម្លៃ​លើ​ទីផ្សារ​បរទេស៕
​​​​

ចុច​អាន៖ iPhone 7 និង 7 Plus ​ប្រកាស​យប់​មិញ កាមេរ៉ាភ្លោះ​​ថត​រូប​មិន​ចាញ់​ DSLR

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ PhoneArena​​​​​​​