ទីបផុត iPhone 7/7 Plus បាននង្ហាញខ្លួនជាផ្លូវការណ៍ហើយជាមួយនឹងលក្ខណៈសម្បត្តិមិនធម្មតា!!

ទីបផុត iPhone 7/7 Plus បាននង្ហាញខ្លួនជាផ្លូវការណ៍ហើយជាមួយនឹងលក្ខណៈសម្បត្តិមិនធម្មតា!!

កំពូលស្មាតហ្វូនរបស់ Apple iPhone 7/7 Plus ដែលមនុស្សជាច្រើនទទឹងរង់ចាំអស់ពេលជាយូរមកនោះពេលនេះបានបង្ហាញខ្លួនជាផ្លូវហើយ ការដាក់បង្ហាញខ្លួននេះគឺអាចលប់បំបាត់នៅពាក្យចចាមអាមទាំងឡាយដែលបានចុះផ្សាយកន្លងមក។ ការដាក់បង្ហាញនោះមិនមែនមានត្រឹមតែ iPhone 7/7 Plus នោះទេ Apple Watch 2 ក៏មានវត្តមានក្នុងនោះដែរ។

បើនិយាយការ​រចនាបថ​នៃ​ស្មា​ត​ហ្វូ​ន​ទាំង​ពីរ​នេះ​គឺ​ពិតជា​ដូច​បណ្តា​រូបភាព​ដែល​បាន​បែកធ្លាយ​នៅ​រយះ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ពិតមែន​។​ ការ​រចនារ​រូបរាង​របស់​ពួក​វា​គឺ​ពិតជា​មាន​ភាព​កាន់តែ​ប្រណីត​ជាង​ជំនាន់​មុន​ទៅ​ទៀត​ដោយ​តួរ​ខ្លួន​របស់​ពួក​វា​ត្រូវ​បាន​ក្រុមហ៊ុន​ Apple​ ប្រើប្រាស់​លោ​ហះ​ធាតុ​ពិសេស​ប្រភេទ​អាលុយមីញ៉ូម​ 7000​ Series​ ដើម្បី​ផលិត​ឡើង​ព្រមទាំង​មានការ​ដុត​ខាត​កាន់តែ​មាន​ភាព​ភ្លឺ​រលោង​ជាមួយ​ជម្រើស​ពណ៌​រហូត​ដល់​ទៅ​ 5​ ពណ៌​ឯណោះ​គឺ​មាន​ពណ៌​ខ្មៅ​ថ្លា​ ខ្មៅ​ស្រាល​ ទឹកប្រាក់​ ទឹកមាស​ និង​ផ្កាឈូក​។​ ការ​រចនា​ទូទៅ​នៅ​លើ​ iPhone​ ជំនាន់​ថ្មី​ទាំង​ពីរ​នេះ​គឺ​មាន​ភាព​ខុស​គ្នា​ច្រើន​ទៅ​នឹង​ជំនាន់​ iPhone​ 6​ និង​ 6s​ ប៉ុន្តែ​ រូបរាង​ ទំហំ​ខ្លួន​ ទំហំ​កញ្ចក់​អេ​ក្រង់​ និង​កម្រាស់​របស់​ពួក​វា​គឺ​ដូច​គ្នា​។​ iPhone​ 7​ មាន​ទម្ងន់​ 138​ ក្រាម​ស្រាល​ជាង​ iPhone​ 6​ &​ 6s​ ប្រមាណ​ 5​ ក្រាម​ និង​ iPhone​ 7​ Plus​ មាន​ទម្ងន់​ 188​ ក្រាម​ស្រាល​ជាង​ iPhone​ 6​ &​ 6s​ Plus​ ប្រមាណ​ 4​ ក្រាម​។

Iទីបផុត iPhone 7/7 Plus បាននង្ហាញខ្លួនជាផ្លូវការណ៍ហើយជាមួយនឹងលក្ខណៈសម្បត្តិមិនធម្មតា!!

ទីបផុត iPhone 7/7 Plus បាននង្ហាញខ្លួនជាផ្លូវការណ៍ហើយជាមួយនឹងលក្ខណៈសម្បត្តិមិនធម្មតា!!

​កំលាំង​ម៉ាស៊ីន​

iPhone​ 7​ និង​ 7​ Plus​ ត្រូវ​បាន​ក្រុមហ៊ុន​ Apple​ បំពាក់​នូវ​បន្ទះ​ឈី​ប​ជំនាន់​ថ្មី​ចុង​ក្រោយ​បំផុត​របស់​ខ្លួន​ខ្នាត​ 10​ ណា​ណូ​ម៉ែត្រ​គឺ​បន្ទះ​ឈី​ប​ Apple​ A10​ Fusion​ ភ្ជាប់​ជាមួយ​នូវ​អង្គ​គណនា​ចំនួន​បួន​គ្រាប់​ប្រភេទ​ Quad-Core​ រត់​បាន​ក្នុង​ល្បឿន​អតិបរិមា​ 2.4GHz​ ជាមួយ​រ៉េ​ម​ទំហំ​ 2GB​ និង​ប្រើ​ឈី​ប​ក្រាហ្វិក​ PowerVR​ GT7600​ ចំនួន​ 6​ គ្រាប់​ដែល​អាច​ជួយ​បង្កើន​ល្បឿន​ក្នុង​ការ​លេង​ហ្គេ​ម​លឿន​ជាង​ក្រាហ្វិក​របស់​ A9​ ប្រមាណ​ 50%​ និង​ជួយ​សន្សំ​សំចៃ​ថាមពល​ថ្ម​បាន​ 66%​។​ តាម​ការ​ឲ្យ​ដឹង​ពី​ Apple​ ថា​បន្ទះ​ឈី​ប​ជំនាន់​ថ្មី​នេះ​មាន​សមត្ថភាព​ជួយ​បង្កើន​ថាមពល​ថ្ម​ប្រើប្រាស់​បាន​ជាង​ 2​ ម៉ោង​,​ ល្បឿន​ប្រតិបត្តិការ​លឿន​ជាង​បន្ទះ​ឈី​ប​ A9​ ប្រមាណ​ 40%​ និង​បន្ទះ​ឈី​ប​ A8​ ប្រមាណ​ 80%​។​ ចំនែក​អង្គ​ផ្ទុក​ទិន្នន័យ​វិញ​ Apple​ បាន​បំបាត់​ម៉ូ​ដែល​ទំហំ​ 16GB/64GB​ ដោយ​មាន​តែ​ម៉ូ​ដែល​ទំហំ​ 32GB/128GB​ និង​ 256GB​ ដូច​ព័ត៌មាន​ដែល​លេចលឺ​នា​ពេល​កន្លង​មក​។​ iPhone​ 7​ និង​ 7​ Plus​ ភ្ជាប់​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS​ ជំនាន់​ចុង​ក្រោយ​គឺ​ iOS​ 10​ ដែល​មាន​ភ្ជាប់​នូវ​មុខងារ​ និង​កម្មវិធី​ថ្មីៗ​ទំនើបៗ​កាន់តែ​សម្បូរ​បែប​សម្រាប់​ការ​ប្រើប្រាស់​។​

ទីបផុត iPhone 7/7 Plus បាននង្ហាញខ្លួនជាផ្លូវការណ៍ហើយជាមួយនឹងលក្ខណៈសម្បត្តិមិនធម្មតា!!

​កាមេរ៉ា​

​​ Apple​ ពិតជា​ឈាន​ជើង​ទៅ​មុន​ Samsung​ មួយ​ជំហាន​ ហើយ​ជាមួយនឹង​ស្មា​ត​ហ្វូ​ន​ដែល​បំពាក់​កាមេរ៉ា​ភ្លោះ​។​ iPhone​ 7​ Plus​ បំពាក់​ដោយ​កាមេរ៉ា​ផ្នែក​ខាង​ ក្រោយ​ចំនួន​ពីរ​គ្រាប់​ដែល​មាន​ទំហំ​ 12​ មេ​ហ្គា​ភិ​ច​សែ​ល​មួយ​គ្រាប់​មាន​អាប់​ផា​ច់​ឆ័​រ​ f/1.8​ ជាមួយ​កញ្ចក់​ Lens​ ខ្នាត​ 28​ ម​ម​ និង​មួយទៀត​មាន​អាប់​ផា​ច់​ឆ័​រ​ f/2.8​ ជាមួយ​កញ្ចក់​ Lens​ ខ្នាត​ 56​ ម​ម​ រីឯ​ iPhone​ 7​ វិញ​បំពាក់​នូវ​កាមេរ៉ា​ក្រោយ​មួយ​គ្រាប់​ទំហំ​ 12​ មេ​ហ្គា​ភិ​ច​សែ​ល​មាន​អាប់​ផា​ច់​ឆ័​រ​ f/1.8​។​ កាមេរ៉ា​នៃ​ស្មា​ត​ ហ្វូ​ន​ទាំង​ពីរ​នេះ​អាច​ធ្វើការ​ហ្ស៊ូ​ម​ក្នុង​កម្រិត​ optical​ បាន​ 2x,​ ភ្ជាប់​ជាមួយ​មុខងារ​ទប់​រំ​ញ័រ​ OIS​ អម​ ដោយ​អំ​ពូ​ល​ភ្លើង​ជំនួយ​ពន្លឺ​ប្រភេទ​ Quad-LED​ flash​។​ ដូចនេះ​មាន​ន័យ​ថា​កាមេរ៉ា​របស់​ iPhone7​ និង​ 7​ Plus​ មាន​សមត្ថភាព​ចាប់​រូបភាព​បាន​លឿន​ និង​បាន​កាន់តែ​ច្បាស់​ជាង​កាមេរ៉ា​របស់​ iPhone​ 6/6​ Plus​ និង​ 6s/6s​ Plus​ ទៅ​ទៀត​។​ ហើយ​ចំពោះ​សមត្ថភាព​ថត​វី​ដេ​អូ​របស់​កាមេរ៉ា​ស្មា​ត​ហ្វូ​ន​ទាំង​ពីរ​នេះ​វិញ​គឺ​អាច​ធ្វើ​បាន​ក្នុង​កម្រិត​ 4K​ ក្នុង​ល្បឿន​ 30fps​។​ ងាក​មក​កាមេរ៉ា​មុខ​នៃ​ស្មា​ត​ហ្វូ​ន​ iPhone​ ជំនាន់​ថ្មី​ទាំង​ពីរ​នេះ​វិញ​គឺ​មាន​ទំហំ​រហូត​ដល់​ទៅ​ 7.0​ មេ​ហ្គា​ភិ​ច​សែ​ល​ធំ​ជាង​ជំនាន់​មុន​ 2.0​ មេ​ហ្គា​ភិ​ច​សែ​ល​មាន​អាប់​ផា​ច់​ឈ័​រ​ f/2.2​ និង​អាច​ថត​វី​ដេ​អូ​បាន​ក្នុង​កម្រិត​ Full-HD-1080​ ក្នុង​ល្បឿន​ 30fps​។​

ទីបផុត iPhone 7/7 Plus បាននង្ហាញខ្លួនជាផ្លូវការណ៍ហើយជាមួយនឹងលក្ខណៈសម្បត្តិមិនធម្មតា!!

​សមត្ដ​ភាព​ថ្ម​ 

​យើង​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើង​ទេ​អំពី​ទំហំ​ថ្ម​ដែល​បំពាក់​នៅ​លើ​ស្មា​ត​ហ្វូ​ន​ទាំង​ពីរ​នេះ​ដោយ​គ្រាន់តែ​ដឹង​ថា​ពួក​វា​មាន​ទំហំ​ធំ​ជាង​ជំនាន់​ iPhone​ 6/6​ Plus​ និង​ 6s/6s​ Plus​ ប៉ុណ្ណោះ​។​ ដែល​លទ្ធិ​ភាព​ថ្ម​របស់​ iPhone​ 7​ អាច​កាន់​ប្រើ​បាន​យូរ​ជាង​ iPhone​ 6/6s​ ប្រហែល​ 2​ ម៉ោង​ និង​អាច​បើក​ចោ​ក​(Stand-by)​ បាន​ជាង​ 10​ ថ្ងៃ​ ហើយ​សម្រាប់​ថ្ម​របស់​ iPhone​ 7​ Plus​ អាច​កាន់​ប្រើ​បាន​យូរ​ជាង​ iPhone​ 6/6s​ Plus​ ប្រហែល​ 1​ ម៉ោង​ និង​បើក​ចោល​ (Stand-by)​ បាន​ជាង​ 21​ ថ្ងៃ​។​

ទីបផុត iPhone 7/7 Plus បាននង្ហាញខ្លួនជាផ្លូវការណ៍ហើយជាមួយនឹងលក្ខណៈសម្បត្តិមិនធម្មតា!!

​បច្ចេកវិទ្យា​

iPhone​ 7​ និង​ 7​ Plus​ មាន​ភ្ជាប់​មក​ជាមួយ​បច្ចេកវិទ្យា​សំខាន់ៗ​ហើយ​ទំនើប​ ដូច​ជា​មានកំ​ផែ​ក​ការ​ជ្រាប​ទឹក​ និង​ធូលី​ (IP67​ certification​ water-​ and​ dust-resistant)​ ដែល​ធន់​នឹង​ទឹកបាន​កន្លះ​ម៉ោង​ក្នុង​ជម្រៅ​មួយ​ម៉ែត្រ​,​ មុខងារ​ថា​ច់​អាយ​ឌី​ (ID​ Touch)​ ជំនាន់​ថ្មី​មានមុខ​ងារ​ប្រើប្រាស់​កាន់តែ​ប្រសើរ​ និង​មុខងារ​ស្រ៊ី​ឌី​ថា​ច់​ (3D​ Touch)​ កាន់តែ​ឆ្លាត​វៃ​ជាដើម​។​

ទីបផុត iPhone 7/7 Plus បាននង្ហាញខ្លួនជាផ្លូវការណ៍ហើយជាមួយនឹងលក្ខណៈសម្បត្តិមិនធម្មតា!!

​តម្លៃ iPhone 7 ​

  • iPhone 7 32GB —– 649$
  • iPhone 7 128GB —– 749$
  • iPhone 7 256GB —– 849$

    ​តម្លៃ iPhone 7 Plus ​

  • iPhone 7 Plus 32GB —– 769$
  • iPhone 7 Plus 128GB —– 869$
  • iPhone 7 Plus 256GB —– 969$

    ---------------------------------------

    ដោយ: ខន សុខឡាយ

    ->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់
    ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group
    /**/


    ចូលរួមមតិតាមរយៈ Facebook


    សូមអោយមានសំណាងល្អ គ្រប់ៗគ្នា